backup og meta

អាហារសម្រន់ពេលយប់ល្អៗ សម្រាប់ម៉ាក់ពពោះ ជួយឲ្យគេងលក់ស្រួល និងផ្ដល់ថាមពលដល់រាងកាយ

អាហារសម្រន់ពេលយប់ល្អៗ សម្រាប់ម៉ាក់ពពោះ ជួយឲ្យគេងលក់ស្រួល និងផ្ដល់ថាមពលដល់រាងកាយ

ក្រៅ​ពី​អាហារ​ពេល ការ​ញ៉ាំ​អាហារ​សម្រន់​ក៏​ជា​ផ្នែក​មួយ​ងាយ​ស្រួល បំពេញ​រាល់​សារធាតុ​ចិញ្ចឹម​ដែល​យើង​ត្រូវ​ការ ជួយឲ្យ​សុខភាព​ល្អ ជា​ពិសេស​ល្អ​សម្រាប់​ម៉ាក់ៗ​ពពោះ។ អាហារ​សម្រន់​សុខភាព​ល្អ ជា​វិធី​ល្អ​មួយ​ដែល​ផ្ដល់​​សារធាតុ​ចិញ្ចឹម​ដល់​ពេល​ពពោះ​ខាង​មុខ នៅ​ពេល​ដែល​ម៉ាក់ៗ​ញ៉ាំ​អាហារ​មិន​សូវ​បាន ដាក់​ក្អួត​ៗ​មក​វិញ។

មួយ​វិញ​ទៀត ក្នុង​ពេល​ពពោះ ម៉ាក់ៗ​អាច​ជួប​បញ្ហា​គេង​មិន​លក់ តែ​បញ្ហា​គេង​មិន​លក់​នេះ​អាច​ដោះ​ស្រាយ​បាន​ជាមួយ​អាហារ​សម្រន់​ប៉ុន្មាន​នេះ ស្រួល​រំលាយ ជួយ​ម៉ាក់ៗ​កុំ​ឲ្យ​ឃ្លាន​ពេល​យប់ និង​ជួយ​ឲ្យ​ម៉ាក់ៗ​គេង​លក់​ស្រួល​ផង​ដែរ​ដូចជា៖

១.Cereal គ្រាប់ធញ្ញជាតិ និង​ទឹក​ដោះ​គោ

ការ​ផ្សំ​គ្នា​នៃ​ជាតិ​កាបូអីដ្រាត​កំភ្លិច និង​ប្រូតេអ៊ីន​នឹង​ជួយ​ឲ្យ​ម៉ាក់ៗ​មាន​អារម្មណ៍​ងងុយ​គេង។ ចំពោះ​ជម្រើស​ Cereal ម៉ាក់ៗ​គួរ​ជ្រើស​យក ​Cereal ណា​ដែល​មាន​ជាតិ​ស្ករ​តិច​ជាង​១០​ក្រាម ព្រោះ​វា​មាន​សារធាតុ​ចិញ្ចឹម​ច្រើន​គ្រាន់​បើ ហើយ​បើ​យើង​ញ៉ាំ​ស្ករ​ច្រើន​ពេល​យប់​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​គេង។

២. នំប៉័ង​ស្រូវ​សាឡី ប៊័រ​សណ្ដែក​ដី និង​ផ្លែ​ចេក

ដូច​នឹង Cereal គ្រាប់​ធញ្ញជាតិ និង​ទឹកដោះ​គោ​ដែរ នំបុ័ង​ស្រូវ​សាឡីលាប​ប៊័រ​សណ្ដែក​ដី ជា​ធាតុ​បន្សំ​​ Combo របស់​កាបូអ៊ីដ្រាត​កំភ្លិច និង​ប្រូតេអ៊ីន ដែល​ជួយ​ដល់​ការ​គេង​លក់​ស្រួល ពិសេស​នៅ​ពេល​ដែល​យើង​បន្ថែម​ចេក​ប៉ុន្មាន​ចំណិតពី​លើ​ទៀត​នោះ ម៉ាក់ៗ​អាច​គេង​បាន​ស្រួល ព្រោះ​ចេក​ក៏​ជា​ប្រភព​ធម្មជាតិ​មាន​ផ្ទុក Melatonin។

ពពោះ

៣.ទឹក​ដោះ​គោ​ក្ដៅ​ឧណ្ហៗ

​ទឹក​ដោះ​គោ​មិន​ត្រឹម​តែ​ផ្ដល់​ភាព​ធូរ​អារម្មណ៍​ដល់​យើង ប៉ុន្តែ​វា​ក៏​មាន​ផ្ទុក​សារ​ធាតុ​ Melatonin និង Tryptophan ជួយ​ដល់​គុណ​ភាព​គេង​ដែរ។

៤.គ្រាប់​ធញ្ញជាតិ Walnuts

ក្រៅ​ពី​សារធាតុ​ប្រូតេអ៊ីន ជាតិ​ខ្លាញ់​ល្អ និងអូមេហ្គា៣ ការ​ញ៉ាំ​គ្រាប់​ Walnut អាច​បង្កើន​កម្រិត​ឈាម​នៃ Melatonin និង​ជួយ​ឲ្យ​ម៉ាក់ៗ​គេង​លក់​បាន​ស្កប់​ស្កល់។

អំឡុង​ពេល​ពពោះ ទោះ​ម៉ាក់ៗ​ឃ្លាន​ប៉ុនណា​ក៏​ដោយ បើ​អាច​គួរ​តែ​ចៀស​វាង​នំ​កញ្ចប់ អាហារ​មាន​ជាតិ​ស្ករ​ខ្ពស់ ការ៉េម កាហ្វេ និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​ដូច​សូដា ទឹក​ផ្លែឈើ​កំប៉ុង។ល។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.whattoexpect.com/pregnancy/eating-well/best-healthy-pregnancy-snacks/

កំណែ​ប្រែបច្ចុប្បន្ន

14/12/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

កំពុងពពោះ ម៉ាក់ៗកុំចូលចិត្តញ៉ាំអាហារទាំងនេះពេក មិនល្អទេ អាចប៉ះពាល់កូន

ធុញនឹងអាការៈចាញ់កូនខ្លាំង ម៉ាក់ៗពពោះ សាកដោះស្រាយតាមបទពិសោធន៍នេះបាន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 14, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម