backup og meta

លក្ខខណ្ឌណាខ្លះ ស្រីៗមិនអាចរួមភេទពេលពពោះ​បាន​?​

លក្ខខណ្ឌណាខ្លះ ស្រីៗមិនអាចរួមភេទពេលពពោះ​បាន​?​

ការ​រួម​ភេទ​ពេល​ពពោះ​ជា​រឿង​ធម្មតា​ទេ សម្រាប់​ស្រីៗ​យើង​ដែល​មាន​សុខភាព​ល្អ​​ ហើយ​ការ​រួមភេទ​ក៏​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ដែរ​។ យ៉ាងណា​សម្រាប់​ស្រីៗ​ពពោះ​មួយ​ចំនួន​អាច​ត្រូវ​គ្រូពេទ្យ​ណែ​នាំ​មិន​ឲ្យ​រួមភេទ​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​នោះទេ​។​

មូល​ហេតុ​មួយ​ចំនូន​ដែល​ស្រីៗ​កំពុង​ពពោះ ត្រូវ​គ្រូ​ពេទ្យ​ណែនាំ​មិន​ឲ្យ​រួម​ភេទ​ អាច​ដោយ​សារ​តែ​មាន​ការ​ធ្លាក់​ឈាម​ច្រើន​ពេល​ពពោះ។ ការ​រួម​ភេទ​ពេល​ពពោះ​អាច​ធ្វើ​ឲ្យ​ឈាម​ធ្លាក់​កាន់​តែ​ច្រើន ប្រសិនជា​សុក​​ក្នុង​ស្បូន​ទាបពេក​​។

មូល​ហេតុ​មួយ​ចំនួន​ទៀត​ដូចជា​៖​

  • ប្រ​ឈម​នឹង​ការ​សម្រាល​កូន​មុន​ខែ
  • ប្រឈម​នឹងការ​រលូតកូន ឬ​មាន​ប្រ​វត្តិ​រលូត​កូន
  • មាន​ធ្លាក់ឈាម​តាម​ទ្វារមាស ធ្លាក់ស ឬ​ឈឺចាប់​ដោយ​មិន​ដឹង​មូល​ហេតុ
  • ធ្លាយ​ថង់​ទឹកភ្លោះ ឬដាច់​រហែក​ភ្នាស​ថង់​ទឹក​ភ្លោះ
  • មាត់​ស្បូន​បើក​ធំ​លឿន​ជាង​ធម្មតា​
  • សុក​នៅ​ក្នុង​ស្បូន​ទាប​ពេក​ និង​ករណី​
  • អាច​មាន​កូន​ភ្លោះ​ពីរ ឬបី ​ជា​ដើម​។

ពេលពពោះ

​​​ត្រង់​ចំណុច​នេះ បើ​គ្រូពេទ្យ​ហាម​មិន​ឲ្យ​រួមភេទ មិន​មែន​គ្រាន់តែ​សម្ដៅ​ដល់​ការ​រួម​ដំណេក​តែ​មួយ​មុខ​ទេ អាច​រួម​បញ្ចូល​ទាំង​សកម្មភាព​ណា​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ស្រើប​ស្រាល ឬ​ដល់​ចំណុចកំពូល​ជា​ដើម​ផង​ដែរ​។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.mayoclinic.org/healthy-lifestyle/pregnancy-week-by-week/in-depth/sex-during-pregnancy/art-20045318

https://www.webmd.com/baby/guide/sex-and-pregnancy#1

https://www.nhs.uk/conditions/pregnancy-and-baby/sex-in-pregnancy/#:~:text=If%20your%20pregnancy%20is%20normal,can%20set%20off%20mild%20contractions.

កំណែ​ប្រែបច្ចុប្បន្ន

17/12/2020

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ដឹងអត់ថា រួមភេទពេលពពោះ លាក់គុណសម្បត្តិច្រើនយ៉ាងទាំងនេះ

រួមភេទពេលពពោះ បើឃើញមានឈាមគួរឲ្យ​បារម្ភអត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Dec 17, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម