backup og meta

ផ្លែ​សារី​​ ល្អ​បំផុត​សម្រាប់​​ស្ត្រី​ពពោះ​ និង​កូន​ក្នុង​ផ្ទៃ

ផ្លែ​សារី​​ ល្អ​បំផុត​សម្រាប់​​ស្ត្រី​ពពោះ​ និង​កូន​ក្នុង​ផ្ទៃ

ផ្លែ​សារី​ មាន​សុវត្ថិភាព​ខ្ពស់​​នៅ​ក្នុង​​អំឡុង​ពេល​​មាន​គភ៌​​ ពីព្រោះ​វា​មាន​កាឡូរី​ទាប​ និង​​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​​ច្រើន​​។​ ដូច្នេះ​ហើយ​ ម៉ាក់​ៗ​គួរ​បញ្ចូល​ផ្លែ​សារី​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ ដោយ​ការ​ញ៉ាំ​ផ្ទាល់​ ឬ​ធ្វើ​ជា​ទឹក​ក្រឡុក​​ផ្លែ​សារី​ជាដើម​ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​​ដ៏​ច្រើន​លើសលប់​​ចំពោះ​​សុខភាព​ម្ដាយ​ និង​ទារក​ក្នុង​ផ្ទៃ​​។​

. ហ្វូឡេត

ពិត​ណាស់​ នៅ​អំឡុង​ពេល​ពពោះ​ ម៉ាក់​ៗ​ត្រូវ​ការ​ហ្វូឡេត(Folate) ​ឬ​អាស៊ីដ​ហ្វូលិក​យ៉ាង​ច្រើន​ ហើយ​​អាហារ​ដែល​មាន​ផ្ទុក​អាស៊ីដ​ហ្វូលិក​នេះ​មាន​តិចតួច​ប៉ុណ្ណោះ​ ដូច្នេះ​ហើយ​ ទើប​គ្រូពេទ្យ​ភាគ​ច្រើន​ណែនាំ​ឲ្យ​ស្ត្រី​​ក្នុង​វ័យ​អាច​មាន​កូន​បាន​ ញ៉ាំ​អាហារ​បំប៉ន​​ដែល​ផ្ទុក​អាស៊ីដ​ប្រភេទ​នេះ​ជា​ប្រចាំ​។​ នៅ​​ក្នុង​ត្រី​មាស​ដំបូង​នៃ​ការ​ពពោះ​ អាស៊ីដ​ហ្វូលិក​មាន​សារសំខាន់​ណាស់​ ពីព្រោះ​វា​អាច​ការពារ​បញ្ហា​ខូច​ទ្រង់ទ្រាយ​ខួរ​ក្បាល​ពី​កំណើតរបស់​ទារក​បាន​។​ យ៉ាង​ណា​មិញ​ សម្រាប់​ផ្លែ​សារី​មួយ​ផ្លែ​មាន​ផ្ទុក​ហ្វូឡេត​ប្រហែល​១៤​មីក្រូក្រាម​ ហើយ​ស្ត្រី​ពពោះ​ត្រូវការ​ហ្វូឡេត​៦០០​មីក្រូក្រាម​ក្នុង​មួយ​ថ្ងៃ​។

. វីតាមីន​C

​​​​​​​​​​​ជាមួយ​គ្នា​នេះ​ដែរ​ ផ្លែ​សារី​សម្បូរ​ទៅ​ដោយ​វីតាមីន​C ហើយ​ផ្លែ​សារី​មួយ​ផ្លែ​មាន​ផ្ទុក​វីតាមីន​C​ប្រហែល​១០​មិល្លីក្រាម​។​ ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​គប្បី​ទទួល​បាន​វីតាមីន​C ប្រចាំ​ថ្ងៃ​ចំនួន​៨៥​មិល្លីក្រាម និង​អ្នក​ដែល​ពុំ​មាន​ទម្ងន់​ ត្រូវការ​វីតាមីន​នេះ​ចំនួន​​៧៥​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​។​ ពិត​ណាស់​ វីតាមីន​C​ជួយ​ដល់​​​រាងកាយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​ ដែល​វា​​មាន​សារសំខាន់​យ៉ាង​ខ្លាំង​ ជា​ពិសេស​នៅ​អំឡុង​ពេល​មាន​គភ៌​នេះ។​ ម៉ាក់​ៗ​អាច​ញ៉ាំ​ផ្លែ​សារី​ជាមួយ​អាហារ​ដែល​មាន​ជាតិ​ដែក​ខ្ពស់​ដូចជា​​បាយ ​សណ្ដែក​ ឬ​សាច់​ជា​ដើម​ ដើម្បី​ជួយ​ឲ្យ​រាងកាយ​របស់​យើង​ស្រូប​យក​ជាតិ​ដែក​បាន​ល្អ​។​

. ជាតិ​សរសៃ

​​​​​បន្ថែម​ពី​នេះ ផ្លែ​សារី​គឺ​ជា​ប្រភព​អាហារ​ជាតិ​សរសៃ​ដ៏​ល្អ​​បំផុត​ ដែល​អាច​​ជួយ​កាត់បន្ថយ​ការ​ទល់​លាមក​ ដែល​ជា​រោគ​សញ្ញា​ទូទៅ​របស់​ស្ត្រី​ពពោះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ ប្រសិនបើ​ម៉ាក់​ៗ​កំពុង​តែ​ញ៉ាំ​អាហារ​បំប៉ន​ជាតិ​ដែក​​អំឡុង​ពេល​ពពោះ​នេះ​ ​​ម៉ាក់​ៗ​គប្បី​​​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់​​ឲ្យ​បាន​ច្រើន​។​ ការ​ញ៉ាំ​ផ្លែ​សារី​ទាំង​សំបក​ នឹង​ធ្វើ​ឲ្យ​យើង​ទទួល​បាន​បរិមាណ​ជាតិ​សរសៃ​ខ្ពស់​បំផុត​។​ យោង​តាម​USDA ​ផ្លែ​សារី​មាន​ផ្ទុក​ជាតិ​សរសៃ​ចំនួន​៧​ក្រាម​​ក្នុង​មួយ​ផ្លែ​។

ផ្លែសារី២

. កាឡូរី

អំឡុង​ពេល​ពពោះ​ យើង​​ចាំបាច់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ជាមួយ​នឹង​ការ​ស្រូប​យក​កាឡូរី​ទៅ​ក្នុង​រាងកាយ​ ដើម្បី​ជៀសវាង​ការ​ឡើង​ទម្ងន់​ជ្រុល ប៉ុន្តែ​ចំពោះ​ផ្លែ​សារី​នេះ​ គឺ​ពុំ​បង្ក​ឲ្យ​មាន​ការ​​កើន​ទម្ងន់​ឡើយ​។​ ផ្លែ​សារី​មួយ​ផ្លែ​មាន​ផ្ទុក​កាឡូរី​ចំនួន​១៤៣។​ ​ដោយ​សារ​តែ​ផ្លែឈើ​មួយ​ប្រភេទ​នេះ​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ខ្ពស់​ ដូចនេះ​ វា​គឺ​ជា​អាហារ​សម្រន់​ដែល​មាន​កាឡូរី​ទាប​ ដែល​អាច​ផ្ដល់​ថាមពល​ដល់​ម៉ាក់​ៗ​ពេញ​មួយ​ថ្ងៃ​។​ លើស​ពី​នេះ​ ផ្លែ​សារី​ក៏​​ផ្ទុក​កាបូអ៊ីដ្រាត​ធម្មតា​ចំនួន​២​ គឺ​Fructose និង​គ្លុយកូស​ដែល​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ​ និង​ផ្ដល់​ថាមពល​ដ៏​អស្ចារ្យ​នៅ​ក្នុង​អំឡុង​ពេល​ពពោះ​ថែម​ទៀត​ផង​។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.livestrong.com/article/553934-can-i-eat-pears-while-pregnant/

កំណែ​ប្រែបច្ចុប្បន្ន

10/03/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ដឹងហើយថា ពពោះពិបាកគេង តែម៉ាក់ៗសាកធ្វើតាមប៉ុន្មានវិធីនេះ

ស្រកានាគ​មាន​ប្រយោជន៍​ច្រើន​ចំពោះ​ស្ត្រី​​ពពោះ និង​កូន​ក្នុង​ផ្ទៃ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 10, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម