ពេលមានគភ៌ ម៉ាក់ៗភាគច្រើនតែងមានអារម្មណ៍ថាក្ដៅៗក្នុងខ្លួនជាប្រចាំ ដែលនេះគឺជាការព្រួយបារម្ភមួយរបស់ស្ដ្រី ព្រោះខ្លាចកើតមានបញ្ហាសុខភាពមិនប្រក្រតីផ្សេងៗ។ ទាក់ទិននឹងបញ្ហានេះដែរ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានឲ្យដឹងថា នោះជារឿងទូទៅរបស់ស្រីៗមានផ្ទៃពោះ។