backup og meta

ដឹងអត់? កូនក្នុងផ្ទៃ​ ​មាន​ភាព​ឆ្លាតវៃ​​ជាង​អ្វី​​ម៉ាក់​ៗ​គិត​ទៅ​ទៀត​

ដឹងអត់? កូនក្នុងផ្ទៃ​ ​មាន​ភាព​ឆ្លាតវៃ​​ជាង​អ្វី​​ម៉ាក់​ៗ​គិត​ទៅ​ទៀត​

ចាប់​ពី​ថ្ងៃ​ដំបូង​ដែល​ម៉ាក់​ៗ​មាន​ផ្ទៃ​ពោះ​ រហូត​ដល់​ពេល​មាន​អារម្មណ៍​ថា​ កូន​ក្នុង​ផ្ទៃ​ធាក់​ជា​លើក​ដំបូង​ ​​ម៉ាក់​ៗ​ច្បាស់​ជា​មាន​អារម្មណ៍​ពិសេស​​ជាក់​ជា​មិន​ខាន​។​ ក្នុង​រយៈពេល​៩​ខែ​​នៃ​​ការ​ពពោះ​ ទារក​ក្នុង​ផ្ទៃ​​ពឹងផ្អែក​លើ​ម្ដាយ​ ដើម្បី​​​ទទួល​បាន​​​អាហារូបត្ថម្ភ​។​ ប៊េប៊ីអាច​ផ្លាស់ប្ដូរ​ទី​តាំង​ ​មាន​សកម្មភាព​ ធ្វើ​ចលនា​ចុះ​ឡើង​ និង​ចាប់ផ្ដើម​វិវត្តផ្នែក​លំនឹង ក៏​ដូចជា​អាច​យំ​បាន​ផង​ដែរ។​ ប៉ុន្តែ​ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​ គឺ​ទារក​តូចៗ​អាច​ធ្វើ​រឿងរ៉ាវ​ច្រើន​ជាង​នេះ​ ពេល​នៅ​ក្នុង​ផ្ទៃ​​ លើស​ពី​​អ្វី​ដែល​​ម៉ាក់​ៗ​គិត​ទៅ​ទៀត​។

​​​​​យោង​តាម​ការ​សិក្សា​​មួយ​ចំនួន​បាន​បង្ហាញ​ថា​ ទារក​នៅ​ក្នុង​ផ្ទៃ​​​មាន​សមត្ថភាព​លើស​ពី​ការ​ស្ដាប់ ​ឬ​ធាក់​។​ ជាក់​ស្ដែង ទារក​ដែល​កំពុង​លូតលាស់​មាន​ភាព​ឆ្លាត​វៃ​ជាង​អ្វី​ដែល​យើង​គិត។​ ពួក​គេ​អាច​ចាប់ផ្ដើម​មើល​ឃើញ​​​​លើស​ពី​ការ​រំពឹង​ទុក​ ព្រម​ទាំង​អាច​​មើល​ឃើញ​ និង​ដឹង​អំពី​រឿងរ៉ាវ​ដែល​នៅ​ជុំវិញ​ខ្លួន​របស់​ពួក​គេ​។​ ជាមួយ​គ្នា​នេះ​ដែរ​ កោសិកាទទួលចាប់ពន្លឺ  ​ដែល​កំពុង​វិវត្ត​នៅ​ក្នុង​ស្រទាប់​រេទីន​របស់​ភ្នែក​​ ​ដែល​​​ត្រូវ​បាន​សន្មត​ថា​ ​អាច​ជួយ​ឲ្យ​ទារក​ដឹង​ ឬ​បែងចែក​រវាង​ថ្ងៃ​ និង​យប់​ អាច​ផ្ដល់​នូវ​​រំញោច​ទៅ​ភ្នែក​ច្រើន​ជាង​​នេះ​ ហើយ​ព្រម​ទាំង​អាច​ជួយ​បង្កើន​ការ​អភិវឌ្ឍ​ខួរ​ក្បាល​របស់​ទារក​​ ក៏​ដូចជា​ត្រួសត្រាយ​ផ្លូវ​ក្នុង​ការ​លូតលាស់​របស់​ក្មេង​ទៅ​ថ្ងៃ​អនាគត​ថែម​ទៀត​ផង​។​

​ទារកឆ្លាតវៃ២

យោង​តាម​ការ​វិភាគ​មួយ​ បាន​បង្ហាញ​ថា​ ទារក​អាច​ចាប់ផ្ដើម​ឮ​សំឡេង​ និង​​អនុវត្ត​អ្វី​ដែល​ម៉ាក់​ៗ​និយាយ​ នៅ​ពេល​ដែល​ពួក​គេ​នៅ​ក្នុង​ផ្ទៃ​។​ លើស​ពី​នេះ​ ទារក​ក៏​អាច​រៀន​ ចាប់​​​យក​​ និង​ចងចាំ​រឿងរ៉ាវ​ដូច​ទៅ​នឹង​ទារក​ដែល​ទើប​នឹង​កើត​ផង​ដែរ​ ជាពិសេស​ គឺ​ពួក​គេ​អាច​ចាប់​បាន​​ចង្វាក់​ភ្លេង​​ និង​​មាន​ប្រតិកម្ម​ទៅ​នឹង​សំឡេង​ភ្លេង​បាន​យ៉ាង​អស្ចារ្យ​។

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

09/02/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ទារករលាកស្បែកមុខ ទៅជាគ្រើម ឡើងពណ៌ក្រហមៗ អាចមកពីបញ្ហាប៉ុន្មាននេះ

អាលែកហ្ស៊ីទឹកដោះគោ​ និង​ការ​មិន​ស៊ាំ​នឹង​ជាតិ​ឡាក់​តូសលើទារក​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 09, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម