backup og meta

"ស្រាស" បង្កគ្រោះថ្នាក់ រហូតក្រសួងសុខាភិបាលវៀតណាម ព្រមាន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Sep 17, 2019

    "ស្រាស" បង្កគ្រោះថ្នាក់ រហូតក្រសួងសុខាភិបាលវៀតណាម ព្រមាន

    ដោយសារ​ការផ្សព្វផ្សាយ​លក់​ស្រាស​តាម​អនឡាញ បន្ដ​កើនឡើង​ខ្លាំង ថ្មីៗនេះ ក្រសួង​សុខាភិបាល​វៀតណាម បាន​រៀបចំ​សេចក្តី​ព្រាងច្បាប់ ព្រមាន​ពី​គ្រោះថ្នាក់​សុខភាព​ធ្ងន់ធ្ងរ ដោយសារ​ការ​ផឹក​ស្រាស។

    ក្នុង​សេចក្តី​ព្រាងច្បាប់​ថ្មី​នេះ តម្រូវ​ឲ្យ​រាល់​ការផ្សព្វផ្សាយ​ពី​ស្រាស ត្រូវ​ព្រមាន​ពី​ឲ្យ​បាន​តឹងរឹង​ពី​ការ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿងស្រវឹង ហើយ​ក្មេង​អាយុ​ក្រោម ១៨​ឆ្នាំ មិន​អនុញ្ញាត​ឲ្យ​ផឹក​ស្រាស​នោះទេ។ ការ​ផឹកស្រាស អាច​បណ្ដាល​ឲ្យ​ក្រិនថ្លើម និង​កើត​មហារីក ហើយ​ស្ត្រីពពោះ មិន​គួរ​ផឹក​ស្រាស​ទេ ព្រោះ​វា​បង្ក​គ្រោះថ្នាក់​ដល់​ទារក​ក្នុង​ផ្ទៃ។ ក្រៅពី​គ្រោះថ្នាក់​ចំពោះ​សុខភាព ការ​ផឹក​គ្រឿងស្រវឹង ជាមូលហេតុ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ៤០% នៃ​គ្រោះថ្នាក់​ចរាចរណ៍​សរុប។

    សេចក្តី​ព្រាងច្បាប់​ថ្មីនេះ ចេញផ្សាយ​កាលពី​សប្ដាហ៍​មុន ដោយ​បញ្ជាក់​ថា ក្រុមហ៊ុន និង​បុគ្គល ដែល​លក់​គ្រឿងស្រវឹង​តាម​អនឡាញ ត្រូវ​បង្ការ​ក្មេង​អាយុ​ក្រោម ១៨​ឆ្នាំ មិន​ឲ្យ​ទទួល​ព័ត៌មាន​ផលិតផល​គ្រឿងស្រវឹង។ អ្នកទិញ ត្រូវ​បង្ហាញ​ឈ្មោះ អាយុ អាសយដ្ឋាន និង​អត្តសញ្ញាណបណ្ណ មុន​ទទួល​បាន​ការ​ទិញ​គ្រឿងស្រវឹង​តាម​អនឡាញ។

    អត្ថបទពាក់ព័ន្ធ៖ ម៉េច​បាន​ពុលស្រា? ស្រា​អី​ងាយ​​ពុល​ជាង​គេ?

    ប្រទេស​វៀតណាម បាន​ចំណាយ​ជាមធ្យម ប្រមាណ ៣.៤​ពាន់​លាន​ដុល្លារ/ឆ្នាំ លើ​ការ​ផឹក​គ្រឿងស្រវឹង។ បើតាម​ក្រសួង​សុខាភិបាល នៅ​ឆ្នាំ២០១៧ ពលរដ្ឋ​វៀតណាម ផឹក​ស្រាស អស់​ប្រមាណ ៣០៥​លាន​លីត្រ និង​ស្រាបៀរ ប្រមាណ ៤,១​ពាន់លាន​លីត្រ។ គួរ​បញ្ជាក់​ថា វៀតណាម ជា​ទីផ្សារ​គ្រឿងស្រវឹង​ធំបំផុត ក្នុង​តំបន់​អាស៊ាន និង​ជា​ទីផ្សារ​គ្រឿងស្រវឹង​ធំលំដាប់​ទី៣ នៅ​តំបន់​អាស៊ី បន្ទាប់​ជប៉ុន និង​ចិន។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Sep 17, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម