ការបំពេញជាតិទឹកគឺសំខាន់ដល់ការជាសះស្បើយពីអាការៈរាករូស ព្រោះពេលរាករូសអាចធ្វើឲ្យបាត់បង់ជាតិទឹក សូដ្យូម និងchloride។ បើមិនដូច្នោះទេយើងអាចនឹងបាត់បង់ជាតិទឹក។ ការបាត់បង់ជាតិទឹកអាចមានគ្រោះថ្នាក់ដល់កុមារ និងមនុស្សចាស់ ដូចនេះគួរឲ្យអ្នកទាំងនោះផឹកទឹកឲ្យបានច្រើនពេលមានអាការៈរាករូស។
ក្រៅពីផឹកទឹកក៏អាចលាយទឹកអូរ៉ាលីតបានដោយលាយទឹក១លីត្រជាមួយអំបិលកន្លះស្លាបព្រាកាហ្វេ និងស្ករ៦ស្លាបព្រាកាហ្វេ។ ការផឹកទឹកនេះអាចជួយពោះវៀនស្រូបយកជាតិទឹកបានកាន់តែមានប្រសិទ្ធភាព។ យើងក៏អាចផឹកភេសជ្ជៈកីឡាដើម្បីជួយរាងកាយបំពេញជាតិទឹក ប៉ូតាស្យូម និងសូដ្យូមឡើងវិញដែរ រីឯទឹកផ្លែឈើក៏អាចជួយបំពេញប៉ូតាស្យូមឡើងវិញដែរ។ ប៉ុន្តែគ្នាយើងគួរចៀសវាងភេសជ្ជៈ ប៉ុន្មានប្រភេទនេះដូចជាភេសជ្ជៈមានជាតិកាហ្វេអ៊ីន គ្រឿងស្រវឹង ភេសជ្ជៈមានជាតិកាបូណាត និងភេសជ្ជៈក្ដៅ។
២. របបអាហារ
នៅពេលអាការៈរាករូសចាប់ផ្ដើមធូរស្បើយ យើងគួរញ៉ាំអាហារក្នុងបរិមាណតិច និងញឹកញាប់ល្អជាងញ៉ាំម្ដងច្រើនៗ។ របបអាហារល្អសម្រាប់គ្នាយើងដែលមានអាការៈរាករូសមានដូចជា៖