អាហារបំពង ចៀន គឺជាទីពេញនិយម សម្រាប់មនុស្សសម័យនេះ ព្រោះវាមានរសជាតិឈ្ងុយឆ្ងាញ់ និងរហ័សមិនថាជាប្រភេទអាហារលក់ស្រាប់ ឬចម្អិនដោយខ្លួនឯង តែអាហារបែបនោះមានគ្រោះថ្នាក់ចំពោះសុខភាពខ្លាំង។
ខ្លាញ់មិនមែនអត់ប្រយោជន៍ទាំងអស់ឡើយ ក្នុងខ្លួនយើងត្រូវការជាតិខ្លាញ់ ដើម្បីផលិតជាអ័រម៉ូន កោសិកា និងថាមពល។ ខ្លាញ់មានទាំងល្អ និងអាក្រក់ HDL និង LDL ដោយ HDL ជាពពួកខ្លាញ់ល្អ (ខ្លាញ់ចម្រាញ់ចេញពីរុក្ខជាតិ) និង LDL (ចម្រាញ់ចេញពីខ្លាញ់សត្វ) ជាខ្លាញ់អាក្រក់ចំពោះរាងកាយ។ តែនៅពេលយើងញ៉ាំតែអាហារបែបខ្លាញ់ៗច្រើនពេកទៅ ពិសេសខ្លាញ់អាក្រក់ បណ្ដាលឲ្យលើសជាតិកូលេស្តរ៉ូលមិនល្អចំពោះសុខភាពទេ។ នៅពេលលើសកូលេស្តរ៉ូល វាទៅជាកកនៅជញ្ជាំងសរសៃឈាម ហើយវាក៏ធ្វើឲ្យស្ទះសរសៃឈាមបេះដូង ខួរក្បាល សួត ឬលើសឈាមទៀតផង ហើយពេលលើសធ្វើឲ្យតឹង សម្ពាធឡើងខ្ពស់ រហូតដល់ដាច់សរសៃឈាមខួរក្បាលតែម្ដង។ នេះជាការលើកឡើងរបស់ វេជ្ជបណ្ឌិតឯកទេសទូទៅ លី ឬទ្ធីគុណ។
លោកវេជ្ជបណ្ឌិតក៏បានបញ្ជាក់បន្ថែមថែមថា ការញ៉ាំផ្អែមក៏អាចធ្វើឲ្យយើងលើសជាតិខ្លាញ់បានដែរ ព្រោះជាតិស្ករពេលចូលក្នុងខ្លួនដើម្បីស្ដុកទុក តែនៅពេលប្រើមិនអស់ត្រូវបម្លែងជាខ្លាញ់វិញ ដែលបណ្ដាលឲ្យធាត់ ដុះក្បាលពោះ ខ្លាញ់រុំថ្លើមជាដើម។ ក្នុងនោះមិនមែនមានតែជាតិស្ករក្នុងមួយមុខប៉ុណ្ណោះទេ ព្រោះស្ករ ១ ក្រាមស្មើ ៥ កាឡូរី ឯស្រាមានដល់ទៅ ៧ កាឡូរី ហើយខ្លាញ់ ១ក្រាម ៩ កាឡូរី។
លើសពីនេះទៅទៀត ការញ៉ាំអាហារខ្លាញ់ពេកក៏អាចបណ្ដាលឲ្យទៅជាមានជាតិខ្លាញ់ ទ្រីក្លីសេរីត ដែលមានផ្ទុកនៅក្បាលពោះ និងថ្លើមទៅវិញ។
អត្ថបទពាក់ព័ន្ធ៖អ្នកចូលចិត្តញ៉ាំអាហារ Fast food ប្រយ័ត្នកើតជំងឺធ្ងន់ធ្ងរទាំងនេះ
[embed-health-tool-bmr]