backup og meta

កុំស្តាយ! ប្រើខ្លាញ់​ ឬប្រេងសល់ដដែលៗទៅចម្អិនអាហារ គ្រោះថ្នាក់សុខភាពខ្លាំងណាស់

កុំស្តាយ! ប្រើខ្លាញ់​ ឬប្រេងសល់ដដែលៗទៅចម្អិនអាហារ គ្រោះថ្នាក់សុខភាពខ្លាំងណាស់

មេផ្ទះ​ដែល​ជា​អ្នក​រៀបចំ​អាហារ​សម្រាប់​គ្រួសារ ពិតជា​ធ្លាប់​ធ្វើ​ម្ហូប​ដែល​យក​ខ្លាញ់​នៅ​សេសសល់​ពី​ធ្វើ​លើក​មុន​ៗ មក​ធ្វើ​បន្ត​ទៀត​រហូត​ដល់​អស់។ ការ​ធ្វើ​បែប​នេះ ព្រោះ​ចង់​សន្សំសំចៃ​ការ​ចំណាយ​ក្នុង​គ្រួសារ តែ​ការ​រិះ​ថាំ​បែប​នេះ​ត្រូវ​លោក​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឫទ្ធីគុណ បាន​ប្រាប់​ថា នាំ​គ្រោះថ្នាក់​ចំពោះ​សុខភាព​ទៅ​វិញ​ទេ។

លោក​បន្ត​ថា​អ្នក​ខ្លះ​ប្រើ​ខ្លាញ់​ដែល​សេសសល់​ពី​ចៀន បំពង យក​ទៅ​ធ្វើ​អាហារ​ទៀត ហើយ​បើ​នៅ​សេសសល់​បន្ត​ទៀត ក៏​បន្ត​ទុក​ទៅ​ថ្ងៃ​ក្រោយ ព្រោះ​គិត​ថា​ធ្វើ​បែប​នេះ​ចំណេញ។ តែ​ជាតិ​ប្រេង​ចាស់ បូក​រួម​នឹង​កម្ទេចកំទី​សាច់ អាច​ប្រតិកម្ម​ជាមួយ​ខ្ទះ ឬ​ឆ្នាំង​ដែក​យប់​ថ្ងៃ​ៗ នឹង​បង្ក​ទៅ​ជា​សារធាតុ​ពុល ដែល​ធ្វើឲ្យ​យើង​បរិភោគ​ទៅ កើត​ជា​ជំងឺ​ផ្សេង​ៗ ​ដូចជា​មហារីក​ពោះវៀន មហារីក​ថ្លើម និង​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ។

ម្ចាស់​សេវាកម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន​រូប​នោះ​បន្ថែម​ទៀត​ថា ​ប្រេង​ពុះ​ច្រើន​ម៉ោង និង​ច្រើន​សា​ចុះ​ឡើង​ៗ ​ធ្វើឲ្យ​កើន​បរិមាណ​ជាតិ​ខ្លាញ់​បំប្លែង (trans) ហើយ​ពេល​ញ៉ាំ​យូរ​ៗ​ទៅ​ នាំឲ្យមាន​ជំងឺ​បេះដូង​ ដូចជា​ស្ទះ​សរសៃ​ឈាម​បេះដូង ខ្លាញ់​រុំ​បេះដូង​ជាដើម។

ប្រើប្រេងសល់

ក្រៅ​ពី​ជំងឺ​មហារីក និង​បេះដូង ការ​យក​ប្រេង ឬ​ខ្លាញ់​ដដែលៗ​ទៅ​ចៀន និង​បំពង​អាហារ នៅ​បង្កើន​កូឡេស្តេរ៉ល​ខ្ពស់ ហើយ​វា​ក៏​បង្ក​ទៅ​ជា​វិលមុខ ឈឺក្បាល ក្អួត ចង្អោរ ឈឺពោះ ពិបាក​ដង្ហើម ចង្វាក់​បេះដូង​លោត​យឺត សម្ពាធ​ឈាម​ឡើង​ខ្ពស់ នេះ​ជា​អាការៈ​ដែល​យើង​អាច​ជួប​ភ្លាម​ៗ។

ជា​ចុង​ក្រោយ​លោក​បន្ថែម​ថា ប្រេង​ទោះ​ផលិត​ចេញ​ពី​រុក្ខជាតិ​ក៏​ដោយ នៅ​ពេល​ដែល​វា​ត្រូវ​ដុត​កម្ដៅ​​សីតុណ្ហភាព​លើស​ពី ១៨០ អង្សាសេ វីតាមីន និង​​សារធាតុ​ចិញ្ចឹម​ត្រូវ​បំផ្លាញ ថែម​ទាំង​មាន​ប្រតិកម្ម​គីមី អុកស៊ីតកម្ម​កើន​ឡើង ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​យើង។ ដូចនេះ​ខ្លាញ់ ឬ​ប្រេង​ដែល​ប្រើ​រួច​ម្ដង​ហើយ​នោះ គួរតែ​បោះចោល​ទៅ​ព្រោះ​វា​មិន​ល្អ​ឡើយ។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

31/07/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ដឹងហេតុផលនេះ​ លែងចង់ញ៉ាំអាហារអាំង-ចៀន មានជាប់កម្ទេចខ្លោចៗទៀតហើយ

ចូលចិត្តញ៉ាំអាហារអាំង-ឆ្អើរ ប្រយ័ត្នជួបជំងឺកាចៗទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jul 31, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម