backup og meta

ភ្ញាក់ពីគេងមានអារម្មណ៍អស់កម្លាំង ល្វើយគួរធ្វើម៉េច?

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Aug 11, 2020

    ភ្ញាក់ពីគេងមានអារម្មណ៍អស់កម្លាំង ល្វើយគួរធ្វើម៉េច?

    អាការៈ​អស់​កម្លាំង​គឺជា​រឿង​ធម្មតា​សម្រាប់​គ្នា​យើង​មួយ​ចំនួន ប៉ុន្តែ​នេះ​អាច​បង្ហាញ​ពី​មូលហេតុ​ដែល​រំខាន​ដល់​ដំណេក​បាន។ យ៉ាង​ណា​មិញ​យើង​អាច​បន្ថែម​ថាមពល​នៅពេលព្រឹក​បាន​តាម​រយៈ​ប៉ុន្មាន​វិធី​ខាង​ក្រោម។

    ១. ផឹក​ទឹក

    គ្នាយើង​ដែល​ផឹកទឹក​ពេល​ក្រោក​ពី​គេង​អាច​ជួយ​រក្សា​ជាតិ​ទឹក​ដល់​រាងកាយ​។ ការ​ផឹក​ទឹក​នេះ​ក៏​ជួយ​កម្ចាត់​អាការៈ​ងងុយ​គេង​ដែល​​បណ្ដាល​មក​ពី​ការ​បាត់បង់​ជាតិ​ទឹក​កម្រិត​ស្រាល ហើយ​អាការៈ​ទូទៅ​នៃ​ការ​បាត់បង់​ជាតិ​ទឹក​គឺ​អាការៈ​អស់​កម្លាំងនេះឯង។ ម៉្យាងទៀត នៅ​ពេល​យើង​ផឹក​ទឹក​គឺ​អាច​ជួយ​ជំរុញ​សរីរាង្គ​ផ្សេងៗ​ដំណើរការ និង​ដាស់​ស្មារតី។

    ២. ហាត់ប្រាណ​បែប​ពត់​ពែន​ខ្លួន

    ការ​ហាត់​ប្រាណ​បែប​ពត់​ពែន​ខ្លួន​ត្រឹម​តែ​៥​នាទី​នៅ​ពេល​ព្រឹក​អាច​ជួយ​កម្ដៅ​សាច់ដុំ និង​បង្កើន​លំហូរ​ឈាម​ក្នុង​រាងកាយ​ដែល​នេះ​​ជួយ​ដាស់​ស្មារតី​នៅ​ពេល​ព្រឹកផងដែរ។

    ៣. ហាត់ប្រាណ​

    ការ​ហាត់ប្រាណ​នៅ​ពេល​ព្រឹក​ហាក់​ដូចជា​មាន​ការ​ពិបាក ប៉ុន្តែ​ការ​ហាត់ប្រាណ​នៅ​ពេល​ព្រឹក​អាច​ជួយ​ឲ្យ​ឈាម​រត់​ល្អ និង​ជួយ​ឲ្យ​យើង​មាន​ស្មារតី​ល្អ​ដែរ។ ការ​ហាត់ប្រាណ​នេះ​មិន​ចាំ​បាច់​ប្រើ​កម្លាំង​ខ្លាំង​ទេ យើង​អាច​ដើរ រាំ ឬ​លោត (Jumping sacks) បាន។

    ៤. ងូតទឹក​ត្រជាក់

    ងូតទឹក​ត្រជាក់​ពេល​ព្រឹក​ធ្វើ​ឲ្យ​យើង​មាន​ថាមពល ខណៈ​ងូតទឹក​ក្ដៅ​ឧណ្ហៗ​ជួយ​បន្ធូរ​អារម្មណ៍។ ប៉ុន្តែ​ងូត​ទឹក​ត្រជាក់​អាច​ជួយ​ដាស់​ស្មារតី​យើង​បាន។ ការ​សិក្សា​ចេញ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ​វិទ្យាសាស្ត្រ North American Journal of Medical Sciences បាន​បង្ហាញ​ថា​ទឹក​ត្រជាក់​អាច​បង្ក​ឲ្យ​សរសៃ​ឈាម​រីក​ធំ​ដែល​បង្កើន​ចង្វាក់​បេះដូង និង​លំហូរ​ឈាម។ ដូចនេះ​ទឹក​ត្រជាក់​អាច​ជួយ​ដាស់​ស្មារតី និង​ធ្វើ​ឲ្យ​យើង​មាន​ថាមពល។

    ៥. ញ៉ាំ​អាហារ​ពេល​ព្រឹក

    អាហារ​ពេល​ព្រឹក​គឺ​សំខាន់​ណាស់​ព្រោះ​អាច​ជួយ​ឲ្យ​រាងកាយ​មាន​ថាមពល ប៉ុន្តែ​យើង​មិន​គួរញ៉ាំ​អាហារ​ពេល​ព្រឹក​ដែល​សម្បូរ​កាបូអ៊ីដ្រាត និង​កាឡូរី​ច្រើន​ទេ​ ព្រោះ​អាច​ធ្វើ​ឲ្យ​យើង​អស់​ថាមពល​ដោយសារ​រាងកាយប្រឹង​ធ្វើ​ការ​រំលាយ​អាហារ។ ជម្រើស​អាហារ​ពេល​ព្រឹក​ដែល​ល្អ​គឺ​បបរ ស៊ុត បន្លែ និង​ផ្លែឈើ។

    ៦. ទម្លាប់​នៃ​ការ​គេង​

    ដើម្បី​ជួយ​ឲ្យ​មាន​ថាមពល​នៅ​ពេល​ព្រឹក​ យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​ទម្លាប់​នៃ​ការ​គេង។ ទម្លាប់​ល្អ​នៃ​ការ​គេង​មាន​ដូចជា​៖

    • គេង​ឲ្យ​បាន​៧-៩​ម៉ោង​ក្នុង​មួយ​យប់​
    • ចៀសវាង​ការ​លេង​ទូរស័ព្ទ ឬ​កុំព្យូទ័រ​មុន​ចូល​គេង
    • ចូលគេង និង​ងើប​នៅ​ម៉ោង​ដដែល​រាល់​ថ្ងៃ
    • ចៀសវាង​ការ​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន ឬ​ហាត់ប្រាណ​ជិត​ម៉ោង​ចូលគេង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Aug 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម