backup og meta

ដឹងអត់ គ្រឿងទេសក្នុងផ្ទះបាយ ទុកបានយូរប៉ុនណា?

ដឹងអត់ គ្រឿងទេសក្នុងផ្ទះបាយ ទុកបានយូរប៉ុនណា?

សម្ភារៈ​ប្រើប្រាស់​នៅ​ក្នុង​ផ្ទះ ឬ​សម្លៀកបំពាក់​ដែល​យើង​ស្លៀកពាក់​ប្រចាំថ្ងៃ​សុទ្ធតែ​មាន​កាលបរិច្ឆេទ​ទាំង​អស់ ហើយ​សូម្បី​គ្រឿង​ផ្សំ​ក្នុង​ផ្ទះ​បាយ ក៏​មាន​ថ្ងៃ​ផុត​កំណត់​ដូចគ្នា។ វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឫទ្ធីគុណ បាន​ឲ្យ​ដឹងគ្រឿង​ទេស​សម្រាប់​ចម្អិន​អាហារ គឺ​មាន​ថ្ងៃ​ផុត​កំណត់​គ្រប់​ប្រភេទ ហើយ​បើ​បន្ត​ប្រើប្រាស់​រហូត​មិន​ដូរ អាច​មាន​បញ្ហា​សុខភាព​ផ្សេង​ៗ។

ប្រភេទ​ម្សៅ៖ ​មាន​សុពលភាព​ចាប់ពី ៦-១២ ខែ ម្សៅ​មាន​គុណភាព​ល្អ​ធម្មតា​អាច​ទុក​បាន ៦ ខែ រី​ឯ​ម្សៅ​ល្អ​លេខ​មួយ​អាច​ទុក​បាន ១ ឆ្នាំ។

ប៊ីចេង៖​ មាន​អាយុកាល​ចាប់ពី ២ ឆ្នាំ ឡើង​ទៅ ប្រសិនបើ​យើង​ថែរក្សា​នៅ​កន្លែង​មាន​សុវត្ថិភាព និងមិនហែកកញ្ចប់។

ស្ករ​ស៖ អាច​មាន​រយៈពេល​រហូត​ដល់ ២ ឆ្នាំ​បន្ទាប់ពី​យើង​បើក​ប្រើ​ហើយ។ តាម​បច្ចេកទេស​ ស្ករ​មិន​ដែល​ខូច​គុណភាពឡើយ ឲ្យតែ​គ្មាន​របស់​កខ្វក់ ឬ​ជាតិ​សំណើម​ចូល តែ​គេ​ណែនាំ​ឲ្យ​បោះបង់​ចោល​បន្ទាប់ពី ២ ឆ្នាំ។

អំបិល៖ មាន​អាយុ​កាល​វែង​ណាស់ ប៉ុន្តែ​យក​ល្អ​យើង​គួរ​ទុក​វា​ប្រហាក់ប្រហែល​ទៅ​នឹង​ស្ករ ប៊ីចេង​​ទៅ​បាន​ហើយ។

ប៊័រ៖ អាច​ទុក​បាន​ប្រហែល ៦-៩ ខែ​ប៉ុណ្ណោះ​នៅ​ក្នុង​ទូទឹកកក ហើយ​កាលបរិច្ឆេទ​ល្អ​បំផុត​ដោយ​បោះត្រា​លើ​កញ្ចប់​នោះ​មាន​រយៈពេល​យ៉ាងហោចណាស់​តែ ១ ខែ​ប៉ុណ្ណោះ។

ម្រេច៖ ប្រសិនបើ​មិន​មាន​កាលបរិច្ឆេទ​នៅ​លើ​កញ្ចប់ ឬ​មាន​តែ​កាលបរិច្ឆេទ​វេច​ខ្ចប់ ម្រេច​មូល​អាច​រក្សា​គុណភាព​ប្រហែល ៣ ទៅ ៤ ឆ្នាំ ហើយ​ម្រេច​ម៉ដ្ដ​ល្អ​បំផុត​ប្រហែល​ជា ២ ឆ្នាំ។ ម្រេច​នឹង​មិន​ខូច​គុណភាព​ទេ បើ​យើង​រក្សា​ទុក​វា​ឲ្យ​បាន​ត្រឹមត្រូវ។

ទឹក​ស៊ីអ៊ីវ៖​ បើ​មិន​បាន​បើក​គម្រប​ទេ អាច​រក្សា​ទុក​រហូត​ដល់ ២ ឆ្នាំ ហើយ​បើ​បើក​រួច​យ៉ាង​យូរ​ត្រឹម ៦ ខែ​ប៉ុណ្ណោះ។

ប្រេង​ខ្យង៖ មាន​អាយុកាល​ប្រហែល ១៨ ទៅ ២៤ ខែ​បើ​មិន​ទាន់​បើក​គម្រប ​នេះ​ជា​កាលបរិច្ឆេទ​នៅ​សម្រក​ដប ប៉ុន្តែ​បើ​យើង​មិន​ប្រាកដ​អំពី​គុណភាព​សូម​ប្រើ​កន្លះ​ឆ្នាំ​បាន​ហើយ ដើម្បី​ទទួល​បាន​រសជាតិ​អាហារ​ឈ្ងុយឆ្ងាញ់។

ប្រេង​ឆា៖ ដរាបណា​យើង​មិនទាន់បើក និង​រក្សា​ទុកបាន​ត្រឹមត្រូវ​ល្អ យ៉ាងហោចណាស់​ក៏ ២ ឆ្នាំដែរ ឬ​អាច​យូរជាងនេះទៅទៀត។ នៅ​ពេល​បើកដបប្រើ​រួច​ហើយ ប្រេងឆាអាច​ទុក​បាន​ ៦ ខែ ទៅ ១ឆ្នាំ។

រៀប​ចំ​អាហារ​ត្រឹម​ត្រូវ​ក្នុង​ទូរ​ទឹកកក

លោក​វេជ្ជបណ្ឌិត​រូប​នោះ​បាន​បន្ត​ទៀត​ថា គ្រឿង​ទេស​ខ្លះ​ពេល​ហួស​កាលបរិច្ឆេទ​ហើយវា​នឹង​បាត់បង់​រសជាតិ ​ក្លិន និង​អាច​មាន​បាក់តេរី ផ្សិត កកើត​ទៅ​ក្នុង​នោះ ដែល​ពេល​ញ៉ាំ​ទៅ​នាំឲ្យ​ឈឺពោះ រាករូសជាដើម។ មួយ​វិញ​ទៀត​ផលិតផល​ដែល​ប្រើ​ជ័រ​ទៅ​វេចខ្ចប់​ទុក​កាន់តែ​យូរ ជាតិ​ជ័រ​កាន់តែ​សាយភាយ​ នាំឲ្យ​មាន​បញ្ហាសុខភាព​នា​អនាគត។ ចំពោះការ​ទិញ​គ្រឿង​អស់​នោះ​យក​មក​ប្រើ​ត្រូវ​ដឹង​ពី​កម្រិត​បរិមាណ​ត្រូវ​ប្រើប្រាស់​ក្នុង​ផ្ទះ ពោល​បាន​គ្រួសារ​ធំ​ទិញ​ទំហំ​ធំ​មិន​ខុស​ទេ តែ​បើ​គ្រួសារ​តូច​ទិញ​ចំណុះ​តិច​ទៅ។

រឿង​សំខាន់​មួយ​ទៀត​គេ​តែងតែ​ណែនាំ​ឲ្យ​យើង​រក្សា​ទុក​គ្រឿង​ទេស​ទាំង​នោះ​នៅ​កន្លែង​មាន​សុវត្ថិភាព បើ​ទោះ​ជា​ផ្ទះបាយ​ជា​កន្លែង​មាន​កម្ដៅ​ក្ដៅ​ជាង​កន្លែង​ដទៃ តែ​មិនគួរឲ្យ​ត្រូវ​ថ្ងៃ ភ្លើង ឬ​ទុក​ជ្រាប​ចូល​ឡើយ។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

03/09/2021

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ទាំងនេះជាប្រភេទ​ប្រេងឆាផ្តល់ប្រយោជន៍ដល់សុខភាព គួរមានក្នុងផ្ទះបាយ

ចង់សម្រកទម្ងន់ត្រូវ​បន្ថយ ឬដកបាយ​ចេញពីរបបអាហារមែនទេ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Sep 03, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម