backup og meta

​​ផ្លែ​ទៀប​ ល្អ​ចំពោះ​សុខភាពភ្នែក បេះដូង និង​ស្រ្តីពពោះ

​​ផ្លែ​ទៀប​ ល្អ​ចំពោះ​សុខភាពភ្នែក បេះដូង និង​ស្រ្តីពពោះ

ផ្លែ​ទៀប​គឺ​ជា​ផ្លែ​ឈើ​ម្យ៉ាង​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​មាន​រសជាតិ​ផ្អែម​ជាប់​មាត់ ​ហើយ​មាន​សាច់​ខាង​ក្នុង​ពណ៌​ស​ និង​គ្រាប់​ច្រើន។ក្រៅ​ពី​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ ​ទៀប​​ក៏​ផ្ដល់​អត្ថ​ប្រយោជន៍​មិន​ចាញ់​ផ្លែ​ឈើ​ដទៃ​នោះ​ទេ ​ព្រោះ​ថាផ្លែ​ឈើ​នេះ​​សម្បូរ​ទៅ​ដោយ​កាឡូរី​ខ្ពស់ សារ​ជាតិ​បំប៉ន​ និង​ជាតិ​ស្ករ​ធម្មជាតិ ​ដែល​ធ្វើ​ឱ្យ​វា​​ក្លាយ​ជា​ផ្លែ​ឈើ​ដែល​ល្អ​សម្រាប់​សុខភាព។

១.ល្អ​សម្រាប់​ភ្នែក

ប្រសិន​បើ​គ្នា​យើង​កំពុង​ស្វែង​រក​វិធី​ដើម្បី​ធ្វើ​ឲ្យ​ភ្នែក​មាន​សុខភាព​ល្អ​តាម​ធម្មជាតិ​នោះ​ ក្រៅ​ពី​បន្លែ​បៃតង​ ត្រី​ សាច់​ ផ្លែ​ទៀប​ក៏​ជា​ផ្លែ​ឈើ​ដែល​មាន​រស​ជាតិ​ផ្អែម​ និង​អាច​ជា​ជម្រើស​ដ៏​ល្អ​បំផុត ព្រោះ​វា​ត្រូវ​បាន​ផ្ទុក​ដោយ​វីតាមីន​សំខាន់ៗ​ជា​ច្រើន​ដូច​ជា​វីតាមីន C និង​វីតាមីន A ដែល​ជួយ​ធ្វើ​ឱ្យ​ភ្នែក​របស់​យើង​​បាន​ប្រសើរ​ជាង​មុន។ សារធាតុ Riboflavin និង​​វីតាមីន B2 នៅ​ក្នុង​ផ្លែ​ទៀប​ក៏​​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បំផ្លាញ​ពីរ៉ាឌីកាល់​សេរី​អាច​​ជួយ​ទ្រទ្រង់​ដល់​ភ្នែក​បាន​ផង​ដែរ។

២.ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ

ផ្លែ​ទៀប​ក៏​សម្បូរ​ទៅ​ដោយ​សារ​ធាតុ​ទង់​ដែង​ និង​ជាតិ​សរសៃ​ ​សារធាតុ​ទាំង​ពីរ​នេះ​មាន​សារ​សំខាន់​ក្នុង​ការ​រក្សា​ប្រព័ន្ធ​រំលាយ​អាហារ​របស់​យើង​ឱ្យ​មាន​សុខ​ភាព​ល្អ។ ទៀប​​ ក៏​អាច​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ ​ដោយ​ធ្វើ​ឱ្យ​លាមក​ទន់ ​និង​ការ​បន្ទោបង់​​ដំណើរ​ការ​ល្អ។

៣.ជួយ​ក្នុង​ការ​ព្យាបាល

ជា​មួយ​នឹង​កម្រិត​វីតាមីន A ខ្ពស់​ ផ្លែ​ទៀប​ក៏​មាន​តួ​នាទី​ជា​ឱសថ​ធម្មជាតិ​ដ៏​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ព្យាបាល​ដំបៅ​ និង​ការ​រលាក។ ទៀប​ក៏​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ផ្ដល់​សំណើម​ដល់​ស្បែក​ ​ជួយ​បំបាត់​ការ​ឡើង​ក្រហម ​និង​រលាកលើ​​ស្បែក​ផង​ដែរ។ សម្បក​ទៀប​​មាន​ប្រសិទ្ធ​ភាព​ការពារ​ពី​ការ​ឈឺ​ធ្មេញ ​និង​ពុក​ធ្មេញ​ទៀត​ផង។

៤.ជួយ​ឲ្យ​បេះដូង​មាន​សុខភាព​ល្អ

ផ្លែ​ទៀប​ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​ម៉ាញេស្យូម ​និង​ប៉ូតាស្យូម​ ដែលអាច​​ជួយ​ការពារ​បេះដូង​ និង​គ្រប់​គ្រង​កម្រិត​សម្ពាធ​ឈាមហើយ​​ជួយ​ឲ្យ​បេះ​ដូង​មាន​សុខ​ភាព​ល្អ។ កម្រិត​ខ្ពស់​នៃ​ជាតិ niacin និង​ជាតិ​សរសៃ​នៅ​ក្នុង​ផ្លែ​ទៀប​ក៏​ជួយ​កាត់​បន្ថយ​កម្រិត​កូលេស្តេរ៉ូល​ក្នុង​ឈាម​បាន​ផង​ដែរ។

៥.ល្អ​សម្រាប់​ម៉ាក់ៗ​កំពុង​ពពោះ

ផ្លែ​ទៀប​ ក៏​​ជា​ផ្លែ​ឈើ​ដ៏​អស្ចារ្យ​សម្រាប់​ស្រីៗ​គ្នា​យើង​ដែល​កំពុង​តែ​ពពោះ​ ព្រោះ​វា​ជួយ​ក្នុង​ការ​ទប់​ទល់​ជា​មួយ​អារម្មណ៍​ប្រែប្រួល ការ​ចាញ់​កូន និង​ស្ពឹក។ ការ​ញាំ​ផ្លែ​ទៀប​ជា​ប្រចាំ​អំឡុង​ពេល​ពពោះ​ គឺ​ល្អ​សម្រាប់​ការ​ផលិត​ទឹក​ដោះ​រួម​ជាមួយ​នឹង​ការ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​រលូត​កូន​ និង​ការ​ឈឺ​ចាប់​ពេល​សម្រាលផង​​ដែរ។ ទៀប​ក៏​ត្រូវ​បាន​គេ​រក​ឃើញ​ថា​អាច​ជួយ​ដល់​ការ​វិវត្ត​ខួរ​ក្បាល ប្រព័ន្ធ​ប្រសាទ ​និង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់កូន​​ក្នុង​ផ្ទៃ​បាន​បាន​ទៀត​ផង។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Benefits of custard apples: https://www.healthcareasia.org/2014/7-health-benefits-of-custard-apples/
Custard apples benefits: https://edupub.org/2021/08/27/health-benefits-of-custard-apple/
Custard apples health benefits: https://www.getatoz.com/content/6-health-benefits-of-custard-apple/2163

កំណែ​ប្រែបច្ចុប្បន្ន

14/09/2021

អត្ថបទ​ដោយ ឃ្លាំង សុខបញ្ញា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

រឿង ៤យ៉ាង គួរធ្វើ ដើម្បី​សុខភាព​ប្រព័ន្ធរំលាយអាហារ

ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ឃ្លាំង សុខបញ្ញា · កែ Sep 14, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម