៣- គួរផឹកស្រាបៀក្នុងកម្រិតណាទើបល្អសម្រាប់សុខភាព?
ដូចបាននិយាយនៅខាងលើរូចមក ផឹកស្រាបៀរ អាចធ្វើឲ្យឡើងជាតិទ្រីគ្លីសេរីដ និងឡើងគីឡូ។ ប៉ុន្តែវិធីខាងក្រោមប្រហែលជាអាចជួយគ្នាយើងបាន។
– ទ្រីគ្លីសេរីដ៖ ត្រូវកំណត់ការផឹកស្រាបៀរ ហើយបើយើងមានអាយុតិចជាង ៥០ឆ្នាំ មិនគួរផឹកលើសពី ៧០០ មិល្លីលីត្រ/ថ្ងៃ ឡើយ។ ប្រុសៗ និងស្រីៗ វ័យចំណាស់ មិនត្រូវផឹកលើសពី ៣៥០ មិល្លីលីត្រ/ថ្ងៃ ដែរ។
គ្រឿងស្រវឹងប្រភេទផ្សេង អាចធ្វើឲ្យកម្រិតទ្រីគ្លីសេរីដក្នុងខ្លួនកើនឡើងបានដូចគ្នា។ យើងផឹកស្រាក្រហម មិនគួរផឹកលើសពី ១២០ មិល្លីលីត្រឡើយ ឬបើផឹកស្រាវីស្គី (80 proof liquor) គួរកំណត់ផឹកឲ្យតិចជាង ៤៥ មិល្លីលីត្រ/ថ្ងៃ។
– ឡើងគីឡូ៖ ផឹកស្រាបៀរ គឺពិតជាអាចធ្វើឲ្យយើងឡើងគីឡូពិតមែន។ បើផឹកស្រាបៀរ ៣៥០ មិល្លីលីត្រ/ថ្ងៃ មានន័យថា យើងបានបន្ថែម ៣០០ កាឡូរី ទៅក្នុងកាឡូរីសរុបយើងញ៉ាំប្រចាំថ្ងៃ។ បើមិនបានហាត់ប្រាណដើម្បីដុតកាឡូរីទាំងនោះចោលទេ យើងអាចឡើងគីឡូ ០,៥ គីឡូ ត្រឹមរយៈពេល ១១-១២ ថ្ងៃ។ បើលើសទម្ងន់ អាចមានបញ្ហាកើតឡើងទាំងពីរ គឺឡើងកូលេស្តេរ៉ូល LDL (ខ្លាញ់អាក្រក់) ឡើងទ្រីគ្លីសេរីដ និងធ្វើឲ្យកូលេស្តេរ៉ូល HDL ដែលជាភ្នាក់ងារការពារបេះដូងយើង ធ្លាក់ចុះ។
ផឹកស្រាបៀច្រើនពេក អាចធ្វើឲ្យបេះដូងខ្សោយ ប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ ក្លាយទៅញៀនស្រា និងលើសទម្ងន់។ ប៉ុន្តែ បើផឹកក្នុងកម្រិតល្មម វាបែរជាអាចជួយដល់បេះដូងយើងទៅវិញ។ ដើម្បីដឹងអំពីរបៀបផឹកស្រាបៀរល្អដល់សុខភាព គួរតែពិភាក្សាជាមួយគ្រូពេទ្យបន្ថែម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។
Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕