backup og meta

របបអាហារល្អៗពាក់ព័ន្ធ​សុខភាពប្រអប់ជើង កុំឲ្យរលាកឈឺ

របបអាហារល្អៗពាក់ព័ន្ធ​សុខភាពប្រអប់ជើង កុំឲ្យរលាកឈឺ

ប្រអប់ជើង ជាអវយវៈ​សំខាន់សម្រាប់ទប់លំនឹង​ខ្លួន និង​ធ្វើ​ដំណើរ។ ដូចទៅ​នឹង​សរីរាង្គផ្សេង​ទៀត ប្រអប់​ជើង ក៏​ត្រូវ​ការ​អុកស៊ីហ្សែន​ទៅ​ចិញ្ចឹម​ដូច​គ្នា ហើយរឿង​នេះជឿថា​ ​យើង​ភាគ​តិច​ណាស់​ចាប់អារម្មណ៍​ ឬយកចិត្តទុកដាក់។ យ៉ាង​ណា គួរ​ចេះ​ថែរក្សា​សុខភាព​ប្រអប់​ជើងឲ្យ​បាន​ល្អ ព្រោះ​ជំងឺ​មួយ​ចំនួនអាច​បង្ក​​បញ្ហា​ឈឺ​ប្រអប់ជើងបាន។ “Hello គ្រូពេទ្យ’ នឹង​ណែនាំ​អាហារ​មួយ​ចំនួន គួរញ៉ាំ និងមិន​គួរ​ញ៉ាំ ដើម្បី​សុខភាព​ប្រអប់ជើង​​ឲ្យ​យើង​បាន​ដឹង។

១- មូលហេតុរលាក និងឈឺចាប់នៅប្រអប់ជើង

ការ​រលាក​ ជា​បញ្ហាចម្បង​​មួយ​បណ្តាល​មក​ពី​កង្វះ​អាហារូបត្ថម្ភ ប៉ុន្តែ​អាហារ​មួយ​ចំនួន ក៏​អាច​ធ្វើ​ឲ្យ​​រលាក​កោសិកា​ដូចគ្នា ​អាច​ធ្វើ​រលាក​សរសៃ​ពួរ​នៅ​​បាត​ជើង និង​កន្លែង​ផ្សេងៗ​ទៀត​នៃ​ប្រអប់​ជើង ជាហេតុ​នាំ​​ធ្វើឈឺ​ ពិបាក​ដើរ ​ឬ​រត់។

អាហារ​អាច​​ធ្វើ​ឲ្យរលាក​កាន់​តែ​ខ្លាំង មាន​ដូច​ជា ពពួក​គ្រាប់​ធញ្ញជាតិចម្រាញ់ ស្ករ និង​ខ្លាញ់ (Trans fat) ក្នុង​អាហារ​ដុត និង​ពពួក​អាហារ​សម្រន់​សម្បូរ​ខ្លាញ់ ខ្លាញ់​ឆ្អែត​ក្នុង​សាច់​ក្រហម អាស៊ីដអូមេហ្កា ៦ ក្នុង​ប្រេង​បន្លែ (ពោត សណ្តែក​សៀង គ្រាប់ផ្កាឈូករ័ត្ន) ជា​ដើម។ ប្រតិកម្ម​រ៉ាំរ៉ៃជាមួយ​អាហារ ដូច​ជា ស្រូវ​សាលី ក៏​ធ្វើ​ឲ្យយើង​​ប្រឈម​ការ​រលាក​ផង​ដែរ។ អាហារ​មាន​ជាតិ​ស្ករ​ច្រើន​ នឹង​ធ្វើឲ្យ​​កោសិកា​រលាក​នោះ​ រលាក​កាន់​តែធ្ងន់ធ្ងរ ​ដូច​ជា ស្ករ​គ្រាប់ ម្សៅ​ស្រូវ​សាលី និង​មីអ៊ីតាលី។

២- ជំងឺសរសៃឈាមអាកទែ និងទឹកនោមផ្អែម

ជំងឺ​ទាំង​ពីរ​នេះ ត្រូវ​​​គេ​ជឿ​ថា​ អាច​ធ្វើ​ឲ្យ​ខូច​ប្រអប់​ជើង​ ដោយសារ​​វា​ទៅ​បំផ្លាញ​សរសៃ​ឈាម​អាកទែ​នៅ​ចុង​ជើង​តែម្តង។ យ៉ាង​ណា យើង​អាច​ការពារ​ខ្លួន​បាន​ ដោយ​ញ៉ាំ​អាហារមាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់ ​និង​ត្រឹម​ត្រូវ ខណៈអាហារ​​មាន​ខ្លាញ់​ឆ្អែត​តិច ជាតិ​ប្រៃតិច និង​បន្លែ​ផ្លែ​ឈើ​ច្រើន អាច​ជួយ​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​សរសៃ​ឈាម​អាកទែ​បាន។ មាន​ការ​សិក្សា​បង្ហាញ​ថា អាស៊ីដ​ខ្លាញ់​​អូមេហ្កា​ ៣ ក៏​ជួយ​បន្ថយ​ការ​ប្រឈម​នេះ​ផង​ដែរ។

ចំពោះអ្នក​ទឹក​នោម​ផ្អែម​វិញ ​ញ៉ាំ​អាហារ​ល្អ​ចំពោះ​សុខ​ភាពឲ្យ​​បាន​ត្រឹម​ត្រូវ​ អាច​ជួយ​យើង​គេច​ផុត​ពី​ផល​វិបាក​​លើ​ប្រអប់​ជើង​បានយ៉ាង​ច្រើន។ និយាយ​ឲ្យ​ចំ គួរ​ញ៉ាំ​អាហារ​សម្បូរ​ដោយ​គ្រាប់​ធញ្ញ​ជាតិ សណ្តែក បន្លែ ផ្លែ​ឈើ សាច់​សុទ្ធ មាន​ជាតិ​​ស្ករ​ និង​ខ្លាញ់​តិច ជារឿង​ល្អ។

អត្ថបទ​ពាក់ព័ន្ធ៖

  • អាហារពិសេសទាំងនេះ សក្តិសមបំផុតសម្រាប់អ្នកឧស្សាហ៍​ឈឺក្បាលជង្គង់
  • អាថ៌កំបាំងនៅពីក្រោយទឹកសុខភាព យើងភាគច្រើនភ័ន្តច្រឡំ!

៣- ការព្យាបាលផ្សេងៗទៀត

អាហារ​មាន​ស្ករ​ច្រើន ​អាច​ធ្វើ​ឲ្យ​មាន​ការ​បង្ក​រោគ​ផ្សិត​នៅជើង​ និង​ផ្នែក​ផ្សេងៗ​ទៀត​នៃ​រាង​កាយ ហើយ​បើ​មាន​ផ្សិត​នៅ​កន្លែង​ណា​មួយ គួរ​ចៀស​វាង​អាហារ​សម្បូរ​ជាតិស្ករ។ ក្រៅ​ពី​នេះ​ ត្រូវ​ដឹង​ថា​ បាត​ជើង​យើង​ទ្រ​ទម្ងន់​រាងកាយ​យើង​ទាំង​មូល​នៅ​ពេល​ឈរ ហេតុនេះ​ទម្ងន់​ខ្លួន​កាន់​តែ​ធ្ងន់ ជើង​ទទួល​សម្ពាធ​កាន់​តែ​ខ្លាំង ក៏​ជា​​បញ្ហាធំមួយ​​ចំពោះអ្នក​ធាត់​ខ្លាំង ធ្វើ​ឲ្យ​ងាយ​មាន​របួស​នៅ​នឹង​ជើង។

ដំណោះ​ស្រាយ​ គឺ​ងាយ​ទេ ត្រូវសម្រក​ទំងន់ ព្រោះ​មាន​ផល​វិជ្ជមាន​យ៉ាងខ្លាំង​ចំពោះ​សុខ​ភាព។ ដូច​នេះ​ គួរ​ផ្លាស់​ប្តូរ​របប​អាហារ​​មាន​សារធាតុ​ចិញ្ចឹម​ត្រឹម​ត្រូវ​ ដើម្បី​ទទួល​បាន​ប្រអប់​ជើង​មាន​សុខភាព​ល្អ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូនទេ។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

How Nutrition Affects Your Feet. http://www.everydayhealth.com/foot-health/nutrition-and-your-feet.aspx . Accessed December 30, 2016.

Important Foot Care Information. http://www.advancedfootclinic.org/foot-care/important-foot-care-information/proper-nutrition-for-healthy-feet/ . Accessed December 30, 2016.

Can what you eat affect your feet?. http://www.jamaicaobserver.com/health/Can-what-you-eat-affect-your-feet-_58668 . Accessed December 30, 2016.

Nutrition And Your Foot Health. http://www.footdoctorscolorado.com/library/nutrition-and-your-feet.cfm . Accessed December 30, 2016.

កំណែ​ប្រែបច្ចុប្បន្ន

26/07/2019

អត្ថបទ​ដោយ Chamnan Amrith

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

សារធាតុចិញ្ចឹមសំខាន់៣មុខ ជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមយ៉ាងល្អ!

កំពូលអាហារ ៦ ប្រភេទ ជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ Jul 26, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម