អ្នកខ្លះយល់ថា សម្រកកំប៉ុងដែលវេចខ្ចប់អាហារទោះកំប៉ឹតក៏គ្មានបញ្ហាអ្វីដែរ ព្រោះវាស្ថិតនៅខាងក្រៅមិនប៉ះពាល់ដល់របស់ខាងក្នុងឡើយ ហើយខ្លះទៀតពេលញ៉ាំអាហារកំប៉ុងមិនបានពិនិត្យមើលពីរូបរាងខាងក្រៅនេះឡើយ។ ការញ៉ាំដោយមិនខ្វល់ទាំងនោះអាចបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពបាន នេះបើតាមការបញ្ជាក់ពីអតីតនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានប្រាប់មកកាន់ Hello គ្រូពេទ្យ។
អតីតនិស្សិតផ្នែកគីមីចំណីអាហារ ចាន់ សេដ្ឋា បានបន្តទៀតថា អាហារកំប៉ុងកំប៉ឹតភ្លាមៗ ហើយយើងញ៉ាំទៅវាមិនបង្កឲ្យមានគ្រោះថ្នាក់អ្វីឡើយ តែបើយូរគឺអាច៖’ឧទាហរណ៍ថារបស់នោះយើងធ្វើឲ្យធ្លាក់ជ្រុះពីដៃភ្លាម ហើយគាស់ផឹកភ្លែតមិនអីទេ តែបើទុក ២-៣ ថ្ងៃវាធ្វើឲ្យសារធាតុគីមីសម្រាប់រក្សាជាតិនៅក្នុងកំប៉ុងនោះចេញមក ធ្វើឲ្យប៉ះពាល់ដល់សុខភាពយើងបាន“។
អត្ថបទពាក់ព័ន្ធ៖ ផឹកទឹកសុទ្ធដាក់ក្នុងឡានត្រូវកម្តៅថ្ងៃ ប្រឈមជំងឺច្រើនមុខ
អាហារអាស៊ីដកម្រិតទាបដែលវេចខ្ចប់មិនបានត្រឹមត្រូវ ឬសម្បកវេចខ្ចប់មិនរក្សាសភាពដើមមានដូចជាត្រីខកំប៉ុង ទឹកដោះគោ ទឹកវានឹងប្រែជាខាប់ ខ្មៅ អន្ធិល សម្បកប៉ោង របើកគម្រប ស្នឹម ច្រែសជាដើម។
ពេលញ៉ាំអាហារប្រភេទនោះយូរៗទៅពពួកបាក់តេរី Clostridium Botulinum ឆ្លងចូលក្នុងរាងកាយដោយបញ្ចេញតុកសុីនរបស់វាចូលទៅប្រព័ន្ធសរសៃប្រសាទ ធ្វើឲ្យប៉ះពាល់ដល់សុខភាព។ ក្រោយពីញុំារយៈពេលពី ១២-៣៦ ម៉ោង នឹងមានលេចចេញ រោគសញ្ញាដូចជា មើលឃើញរូបបែកជាពីរ ត្របកភ្នែកធ្លាក់ ក្អួត ចង្អោរ ចុកពោះ ពិបាកនិយាយ ពិបាកលេបទឹកបាត់ ទន់មួយកំណាត់ក្រោម និងពិបាកដកដង្ហើម ហើយស្ថានភាពខ្លះអាចប៉ះពាល់ដល់ជីវិតថែមទៀតផង បើមិនបានព្យាបាលទាន់ពេលវេលា។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmr]