ដើម្បីឲ្យម្ហូបអាហារកាន់តែមានរសជាតិ គេបានបន្ថែមគ្រឿងទេសជាច្រើនក្នុងនោះមានប្រេងខ្យង ម្សៅស៊ុប ឬដុំស៊ុបជាដើម។ តែយើងភាគច្រើនមិនបានដឹងពីផលប៉ះពាល់ ឬវិធីធ្វើរបស់គ្រឿងផ្សំទាំងនោះឡើយ។
ដើម្បីឲ្យម្ហូបអាហារកាន់តែមានរសជាតិ គេបានបន្ថែមគ្រឿងទេសជាច្រើនក្នុងនោះមានប្រេងខ្យង ម្សៅស៊ុប ឬដុំស៊ុបជាដើម។ តែយើងភាគច្រើនមិនបានដឹងពីផលប៉ះពាល់ ឬវិធីធ្វើរបស់គ្រឿងផ្សំទាំងនោះឡើយ។

លោកវេជ្ជបណ្ឌិត ផ្នែកទូទៅ លី ឬទ្ធីគុណ និងជាម្ចាស់សេវាកម្មថែទាំមនុស្សចាស់តាមគេហដ្ឋាន បានឲ្យដឹងថា គ្រឿងផ្សំសម្រាប់អាហារមានស្ករ អំបិល ទឹកត្រី ខ្លាញ់ សុទ្ធតែប៉ះពាល់ទាំងអស់ ប្រសិនបើប្រើច្រើនហួសកម្រិត។ ប៉ុន្តែនៅពេលយើងប្រើត្រឹមត្រូវ តាមកម្រិត វាមិនប៉ះពាល់ ឬប៉ះពាល់ក្នុងកម្រិតទាប។ ចំណែកគ្រឿងផ្សំបន្ថែមពីនោះមានប្រេងខ្យង ម្សៅស៊ុប ឬដុំស៊ុប គឺវាផលិតឡើងមានសារធាតុគីមីច្រើន និងជាគ្រឿងរសជាតិសិប្បនិម្មិត។

វេជ្ជបណ្ឌិតដដែលបានបន្ថែមថា ថ្មីៗនេះអ្នកស្រាវជ្រាវនៅបរទេសបានរកឃើញថា ប្រេងខ្យងដែលយើងនិយមប្រើច្រើនរាល់ថ្ងៃនេះក្នុងម្ហូបឆា ឬប្រឡាក់សាច់ បានបង្កឲ្យទៅជាមហារីកខ្លាំងជាងគ្រឿងផ្សំដទៃទៀតផង។
“ញ៉ាំស្ករច្រើនក៏មានផលប៉ះពាល់ ប្រៃពេកក៏មិនបាន ហើយគេទើបរកឃើញថា ប្រេងខ្យងបានបង្កទៅជាមហារីក ហើយប្រទេសខ្លះមានការហាមឃាត់ ដើម្បីកុំឲ្យប្រជាជនមានជំងឺ។ ចំណែកដុំស៊ុបវិញ ក៏មិនប្រាកដថា គេពិតជាយកសាច់មាន់ ជ្រូក ទៅរំងាស់ចេញជាដុំមកតូចៗ ហើយលក់ក្នុងតម្លៃថោកឲ្យយើងដែរ“។
បច្ចុប្បន្នអ្វីដែលគួរឲ្យបារម្ភបំផុត គឺស្ករ ព្រោះថាស្ករខ្លះមិនមែនសុទ្ធ ១០០% ឡើយ ដោយមួយចំនួនមានលាយជាមួយមេស្ករ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Chemophobia: Don’t fear ingredients in your food!- https://www.foodingredientfacts.org/chemophobia/
Inside the food industry: the surprising truth about what you eat – https://www.theguardian.com/lifeandstyle/2015/feb/21/a-feast-of-engineering-whats-really-in-your-food
How to Use Up Leftover Ingredients So They Don’t Go in The Food – https://www.cookinglight.com/cooking-101/techniques/use-up-leftover-ingredients
Why The FDA Has Never Looked At Some Of The Additives – https://www.npr.org/sections/thesalt/2015/04/14/399591292/why-the-fda-is-clueless-about-some-of-the-additives-in-our-food
កំណែប្រែបច្ចុប្បន្ន
24/11/2022
អត្ថបទដោយ Try Ravi
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ