backup og meta

លេបថ្នាំលើសជាតិខ្លាញ់ មុនញ៉ាំអាហារខ្លាញ់ ជាទម្លាប់ត្រឹមត្រូវអត់?

លេបថ្នាំលើសជាតិខ្លាញ់ មុនញ៉ាំអាហារខ្លាញ់ ជាទម្លាប់ត្រឹមត្រូវអត់?

មុខ​ម្ហូប​ជាច្រើន ត្រូវ​គេច្នៃឡើង​មើល​ទៅ​ទំនង​ខ្លាំង​ គួរឲ្យ​ចង់​ញ៉ាំ ប៉ុន្តែមុខម្ហូប​ឆ្ងាញ់ៗ​ភាគ​ច្រើន សុទ្ធ​តែ​សម្បូរ​ជាតិ​ខ្លាញ់ នាំ​ឲ្យ​គ្នា​យើង​មួយ​ចំនួន​មាន​បញ្ហាលើស​ជាតិ​ខ្លាញ់​ក្នុង​ឈាម។ បច្ចុប្បន្ន​ គ្នា​យើង​លើស​ជាតិ​ខ្លាញ់កូលេស្តេរ៉ូល តែង​មាន​ទម្លាប់​មួយ គឺ​ផឹក​ថ្នាំ​បញ្ចុះ​ជាតិ​ខ្លាញ់ មុន​នឹងញ៉ាំ​អាហារខ្លាញ់។ គ្នា​យើង​ជា​ច្រើន​មាន​ចម្ងល់ ​ទម្លាប់​នេះត្រូវ​ត្រឹម​ដែរ​អត់? មាន​ប្រសិទ្ធភាពដែរទេ? សម្រាប់ចម្លើយ មានក្នុង​អត្ថបទ “Hello គ្រូពេទ្យ’ ខាង​ក្រោម​នេះ។

១- អ្វី​ជាកូលេស្តេរ៉ូល?

ឲ្យ​តែ​គិត​ដល់​សំណួរ​នេះ គ្នា​យើង​ភាគ​ច្រើន​តែង​យល់​ច្រឡំ​ថា ​កូលេស្តេរ៉ូល​ ជា​ខ្លាញ់​អាក្រក់​ក្នុង​ឈាម ដែល​ការ​គិត​នេះ គឺ​ខុស​មួយ​ផ្នែក ដោយ​សារ កូលេស្តេរ៉ូល​ ក៏​អាច​ជា​ខ្លាញ់​ល្អ​ដូច​គ្នា ដូច​ជា​ខ្លាញ់​ទទួល​បាន​ពី​ត្រីជាដើម។ កូលេស្តេរ៉ូលក្នុង​សាច់​ត្រី ​ជា​លីប៉ូប្រូតេអ៊ីន​ ​មាន​កំហាប់​ប្រូតេអ៊ីន​ខ្ពស់ ឬ​អាច​ហៅ​បាន​ថា HDL ដែលជា​ខ្លាញ់​ល្អ ​អាច​ជួយ​រាងកាយ​ដំណើរ​ការ​បានកាន់​តែ​ប្រសើរ។ ទោះ​បី​ជា​កូលេស្តេរ៉ូល​ មាន​ប្រយោជន៍​ដល់​រាងកាយ​យើង​ក៏​ដោយ តែ​បើ​សិន​ជា​ញ៉ាំ​ច្រើន​ពេក​នោះអាច​ធ្វើ​អោយ​ប្រឈម​ទឹកនោមផ្អែម​ដោយសារ​ជាតិស្ករ ជំងឺ​បេះដូង​ផ្សេងៗ និង ​លើស​ជាតិ​ខ្លាញ់​ ជា​ដើម។

២- តើ​ថ្នាំ​បញ្ចុះជាតិ​ខ្លាញ់កូលេស្តេរ៉ូល​ជា​អ្វី?

ថ្នាំ​ប្រភេទនេះ ​ជា​ថ្នាំសម្រាប់​ប្រើ​ដើម្បី​បញ្ចុះ​ជាតិ​កូលេស្តេរ៉ូលក្នុង​ឈាម នៅ​ពេល​វា​ឡើងដល់​កម្រិត​​ខ្ពស់។ ស្រដៀង​គ្នា​នឹង​ថ្នាំ​ផ្សេងៗទៀត ​ទោះបី ​អាច​ជួយ​ឲ្យ​ជាតិ​កូឡេស្តរ៉ូលចុះទាប​ក៏​ពិត​មែន ប៉ុន្តែ​ពពួក​ថ្នាំ​នេះ​ ក៏​មាន​ផល​រំខានដូច​គ្នា។ កម្រិត​ផល​រំខាន ​អាស្រ័យ​លើស្ថាន​ភាព​រាង​កាយ និង​សុខភាព​យើង​ម្នាក់ៗ ខណៈ​ផល​រំខាន​រួម​មាន រាករូស ចុក​ពោះ ចង់ក្អួត ទល់​លាមក ចុក​សាច់ដុំ និង​អស់​កម្លាំង​ជា​ដើម។

៣- គួរដឹង​ពី​អ្វី​ខ្លះ​ពេល​ប្រើ​ថ្នាំ​បញ្ចុះ​កូលេស្តេរ៉ូល?

ពេល​ចាប់​ផ្តើម​ប្រើពពួកថ្នាំ​បញ្ចុះ​កូលេស្តេរ៉ូល ត្រូវ​ធ្វើ​តាម​ដំបូន្មាន​គ្រូពេទ្យ​ឲ្យបាន​ខ្ជាប់ខ្ជួន។

– ពេល​លេបថ្នាំ៖ យោង​តាម​មូនិធិបេះដូង​ នៅ​អង់គ្លេស (British Heart Foundation) បាន​ណែនាំ​ឲ្យ​​ប្រើ​ថ្នាំ Statins (ថ្នាំ​បញ្ចុះ​កូលេស្តេរ៉ូល) មុន​ពេល​ចូល​គេង។ ព្រោះ​ក្រោយ​ពេល​កណ្តាលអធ្រាត​​ទៅ ជា​ពេលរាងកាយ​​ផលិត​កូលេស្តេរ៉ូល​ឡើង​ខ្ពស់​បំផុត។ ម្យ៉ាង​វិញ​ទៀត នៅ​ពេល​ព្រឹក​ និង​ថ្ងៃ​រសៀល ការ​ផលិត​កូឡេស្តេរ៉ូល​ គឺ​ទាប​បំផុត។ ហេតុនេះ កុំ​ភ្លេច​ញ៉ាំ​ថ្នាំ​នេះ​មុន​ពេល​ចូល​គេង។

អត្ថបទ​ពាក់ព័ន្ធ៖

៤- មាន​វិធី​ផ្សេង​ដើម្បី​បញ្ចុះជាតិ​កូលេស្តេរ៉ូល​ដែរទេ?

បើ​សិន​ជា​ចង់​បញ្ចុះ​កូលេស្តេរ៉ូល​ដោយ​មិន​ប្រើ​ថ្នាំ​ វិធី​តែ​មួយ​គត់​ គឺ​ធ្វើ​ការ​ផ្លាស់​ប្តូរ​ទម្លាប់រស់​នៅ។ យើង​​អាច​ចាប់​ផ្តើមជាមួយ​ការ​ហាត់​ប្រាណ​​យ៉ាង​តិច ៣០ ​នាទី/ថ្ងៃ និង ៥ ​ថ្ងៃ/​សប្តាហ៍ ហើយ​អាច​ធ្វើ​បាន​គ្រប់​លំហាត់​ប្រាណ គ្នា​យើង​យល់​ថា​ ងាយ​ស្រួល​សម្រាប់​អ្នក។ ក្រៅ​ពី​នេះ​ទៀត ការ​ញ៉ាំ​អាហារ​​ល្អ​សម្រាប់​សុខភាព​ និង​មាន​តុល្យភាព​ ក៏​សំខាន់ដូចគ្នា។ ត្រូវ​ចាំ​ថា ​គោល​បំណង​យើង គឺបញ្ចុះ​ជាតិ​កូលេស្តេរ៉ូល​ក្នុង​ឈាម ម្ល៉ោះ​ហើយ​មិន​ត្រូវ​ញ៉ាំ​អាហារ​មាន​កូលេស្តេរ៉ូល ខ្លាញ់ និង​សូដ្យ៉ូម (អំបិល) ច្រើន​ឡើយ។ ហើយ​ត្រូវ​រៀន​កាត់​បន្ថយ​ស្រ្តេស​ និង​ឈប់​ជក់​បារី។

បើ​សិន​ជា​វិធី​នេះ​បាន​លទ្ធផល​ល្អ នោះ​មិន​បាច់​ប្រើ​ថ្នាំ​ទៀត​ដែរ ឬ​អាច​ប្រើ​ថ្នាំ​កម្រិត​ស្រាល​ជាង​នេះ ​មាន​ន័យ​ថា ​យើង​នឹង​មាន​ផល​រំខាន​តិច​ជាង​មុន។

បើ​ទោះ​បី​ជា​ប្រើ​ថ្នាំ​បញ្ចុះ​កូលេស្តេរ៉ូល​ក៏​ដោយ ហាត់​ប្រាណ​ និង​តម​អាហារ​ខ្លាញ់​ នៅ​តែ​មាន​សារសំខាន់​ ដើម្បីរក្សា​តុល្យភាព​កម្រិត​កូលេស្តេរ៉ូល​ក្នុង​ឈាមដដែល។

សរុប​មក យើង​គួរ​ប្រើ​ថ្នាំ​តាម​ការណែនាំ​របស់​គ្រូពេទ្យ​ ​ដើម្បី​ចៀស​វាង​ផល​រំខាន​មិន​ចង់​បាន ក៏​ដូច​ជា​ផល​វិបាក​ផ្សេងៗ​ជា​ច្រើន​ទៀត។ ហើយ​បើ​ចង់​បាន​ជម្រើស​ផ្សេង​ពី​ការ​ប្រើ​ថ្នាំ​នោះ សូម​កុំ​ភ្លេច​គន្លឹះ​​បាន​ណែនាំ​ក្នុង​អត្ថបទ​យើង​នេះ។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

A Guide to Cholesterol Medication. http://center4research.org/medical-care-for-adults/your-medicine-cabinet/a-guide-to-cholesterol-medication/ Accessed April 6, 2017

Timing When to Take Your Daily Medications. http://www.aarp.org/health/drugs-supplements/info-12-2013/timing-of-daily-medications-key.html#quest1 Accessed April 6, 2017

High-Cholesterol Lowering Medications. http://www.everydayhealth.com/high-cholesterol/guide/medications/ Accessed April 6, 2017

កំណែ​ប្រែបច្ចុប្បន្ន

14/07/2020

អត្ថបទ​ដោយ Chamnan Amrith

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

Hyperlipidemia (ការលើសជាតិខ្លាញ់)

មកស្គាល់​ប្រ​ភេទខ្លាញ់មាន​ក្នុង​អាហារទាំងនេះ ល្អ​សម្រាប់​សុខភាព​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ Jul 14, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម