អាស៊ីតខ្លាញ់អូម៉េហ្កា៣ ឃើញមាននៅក្នុងត្រីសមុទ្រ ត្រីសាល់ម៉ុន ត្រីសាឌីន ប្រេងសណ្ដែក ប្រេងផ្កា Canola គ្រាប់ធញ្ញជាតិ និងគ្រាប់ផ្កា Flax។
អាស៊ីតខ្លាញ់អូម៉េហ្កា៣ អាចជួយបញ្ចុះសម្ពាធឈាម បញ្ចុះទ្រីគ្លីសេរីដ បង្កើនកូលេស្តេរ៉ូល HDL (កូលេស្តេរ៉ូលល្អ) និងការពារកុំឲ្យមានបញ្ហាចង្វាក់បេះដូងមិនទៀង។ លើសពីនេះថែមទៀតអាស៊ីតខ្លាញ់អូម៉េហ្កា៣ ក៏អាចការពារជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូង។ អាស៊ីតខ្លាញ់អូម៉េហ្កា៣ ក៏អាចដើរតួជាអ្នកប្រឆាំងជាមួយការរលាកបានផងដែរ។
គេឃើញអាស៊ីតខ្លាញ់អូម៉េហ្កា៦មាននៅក្នុងប្រេងពោត ប្រេងផ្កា សណ្ដែកដី ផ្កាឈូករ័ត្ន និងនៅក្នុងគ្រាប់ធញ្ញជាតិ។ អាស៊ីតខ្លាញ់អូម៉េហ្កា៦ អាចជួយការពារយើងពីជំងឺបេះដូង គ្រប់គ្រងជាតិស្ករ បញ្ចុះសម្ពាធឈាម និងកាត់បន្ថយអត្រាកើតជំងឺទឹកនោមផ្អែម។
ខ្លាញ់ផ្ដល់ថាមពលដល់ខ្លួនរបស់អ្នក ជួយឲ្យខ្លួនអ្នកស្រូបវីតាមីនបានកាន់តែច្រើន គ្រប់គ្រងការលូតលាស់រាងកាយ និងជួយឲ្យយើងមានសុខភាពល្អ។ ប៉ុន្តែសម្រាប់ពពួកខ្លាញ់មិនល្អវិញ វានឹងធ្វើឲ្យយើងធាត់លើសគីឡូ លើសសម្ពាធឈាម ឬកើតជំងឺបេះដូង។ ដើម្បីរស់នៅមានសុខភាពល្អ យើងត្រូវកាត់បន្ថយខ្លាញ់សប្បនិម្មិត និងពពួកខ្លាញ់ឆ្អែត ហើយទទួលអាហារមានខ្លាញ់មិនឆ្អែតជំនួសវិញ។
អត្ថបទពាក់ព័ន្ធ៖ អាចកើតម្ដង៣! ទឹកនោមផ្អែមផង លើសឈាមផង ជំងឺសរសៃឈាមបេះដូងនៅជិតបង្កើយ