backup og meta

អាចកើតម្ដង៣! លើសឈាម​ ទឹកនោមផ្អែម​ និងសរសៃឈាមបេះដូងបើមិនប្រយ័ត្ន

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ ជីព ចិត្ត · កែ Jan 12, 2022

    អាចកើតម្ដង៣! លើសឈាម​ ទឹកនោមផ្អែម​ និងសរសៃឈាមបេះដូងបើមិនប្រយ័ត្ន

    ជំងឺ​សរសៃ​ឈាម​បេះដូង ជា​ជំងឺ​ធ្ងន់ធ្ងរ​រហូត​ដល់​ប៉ះពាល់​អាយុ​ជីវិត បើ​យើង​ ឬ​សមាជិក​ក្នុង​គ្រួសារ ​គ្មាន​របប​អាហារ​សុខភាព និង​របៀប​រស់នៅ​គ្មាន​តុល្យភាព។ ជំងឺ​នេះ​ពាក់ព័ន្ធ​យ៉ាង​ខ្លាំង​ជាមួយ​ទឹក​នោម​ផ្អែម និង​លើស​ឈាម។ ការ​ពាក់ព័ន្ធ​គ្នា​នេះ បង្ក​ឲ្យ​អ្នក​ជំងឺ​ឈឺ​ម្ដង ៣ មុខ​នេះ​បាន។ ចង់​ដឹង​វា​ពាក់ព័ន្ធ​បែប​ណា “Hello គ្រូពេទ្យ” បក​ស្រាយ​ខាង​ក្រោម៖

    ១- ទឹកនោមផ្អែម និងជំងឺសរសៃឈាមបេះដូង

    ពេល​រាងកាយ​អសមត្ថភាព​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​ហើយ ទឹក​នោម​ផ្អែម​នឹង​លេច​រូប​រាង​ជា​មិន​ខាន។ បើ​បណ្ដោយ​​យូរៗ​ទៅ វា​នឹង​បង្ក​ឲ្យ​មាន​ផល​វិបាក​ផ្សេងៗ​ទៀត ដូចជា កក​ជាតិ​ខ្លាញ់​តាម​សរសៃ​ឈាម ប្រតិកម្ម​សំយោគ​ជាតិ​ស្ករ និង​ខ្លាញ់​ខុស​ប្រក្រតី ដែល​មុន​ និង​ក្រោយ​ នឹង​វិវត្ត​ទៅ​ជា​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ជំងឺ​ខ្វះ​ឈាម​ចិញ្ចឹម​បេះដូង និង​ជំងឺ​សរសៃ​ឈាម​បេះដូង។

    ២- ទឹកនោមផ្អែម និងលើសឈាម

    អ្នក​ទឹក​នោម​ផ្អែម មាន​ខ្លាញ់​ល្អ​តិច​ទៅៗ ហើយ​ខ្លាញ់​មិន​ល្អ​វិញ កើន​ឡើង​ក្នុង​រាង​កាយ​ច្រើន។ ត្រង់​នេះ​ធ្វើ​ឲ្យ​ឱកាស​មាន​ជំងឺ​គាំង​បេះដូង និង​ដាច់​សរសៃ​ឈាម​បេះដូង កាន់​តែ​ខ្ពស់។ ផល​វិបាក​ធំ​បំផុត​របស់​ទឹក​នោម​ផ្អែម គឺ​នាំ​ឲ្យ​កើត​ជំងឺ​លើស​ឈាម ហើយ​រឿង​លើស​ឈាម​ទៀត​សោត អាច​ធ្វើ​ឲ្យ​អ្នក​ទឹក​នោម​ផ្អែម​ស្លាប់​មួយ​រំពេច។

    ៣- លើសឈាម ទឹកនោមផ្អែម និងជំងឺសរសៃឈាមបេះដូង

    កាល​ណា​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ កំហាប់​ឈាម​កើន​ឡើង​ដែល​ងាយ​ឲ្យ​មាន​ការ​កក​ស្ទះ​ក្នុង​សរសៃ​ឈាម និង​បង្ក​ឲ្យ​មាន​សម្ពាធ​ឈាម​កើន​ឡើង​ផង​ដែរ។ បើ​មិន​ព្យាបាល​ទាន់​ពេល​ទេ​នោះ ជំងឺ​មួយ​នឹង​បង្កើត​ជំងឺ​មួយ​ទៀត​ជា​មិន​ខាន ពោល​គឺ​លើស​ឈាម​ហ្នឹង​ឯង។

    ផល​វិបាក គឺ​មាន​ច្រើន និង​ចោទ​ជា​បញ្ហា​សុខភាព​យ៉ាង​ធ្ងន់​ធ្ងរ។ សរីរាង្គ​ដែល​ប៉ះពាល់​បន្ត​ទៀត គឺ​ខួរ​ក្បាល តម្រង​នោម ភ្នែក ពិសេស​គឺ​បេះដូង​ផ្ទាល់​តែ​ម្ដង។ យូរៗទៅ សាច់​ដុំ​បេះដូង​ក៏​រីក​មាឌ​ឡើង​ក្រាស់​ដែល​បណ្ដាល​ឲ្យ​ច្របាច់​ឈាម​ទៅ​ចិញ្ចឹម​រាង​កាយ​មិន​គ្រប់​គ្រាន់។ មូលហេតុ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ឈាម​ក្នុង​សរសៃ​វ៉ែន​ចាល់ ហើយ​មិន​យូរ​មិន​ឆាប់​មុខ​តែ​កើត​ជំងឺ​ខ្សោយ​បេះដូង ហើយ​ក៏​មាន​ជំងឺ​កាច​សាហាវ​ផ្សេងៗ​ទៀត ដូចជា ស្ទះ​សរសៃ​ឈាម​បេះដូង ហើម​ដក់​សរសៃ​ឈាម និង​រហែក​ស្រទាប់​សរសៃ​អាអក ដែល​អាច​កើត​បាន​គ្រប់​ពេល។

    ស្វែងយល់ពី​ជំងឺបេះដូងច្រើនទៀត​ចុចទីនេះ

    ចង់ដឹងពី​កម្រតិចង្វាក់បេះដូងលោតចុចទីនេះ

    គួរ​យក​ចិត្ត​ទុកដាក់​ឲ្យ​ច្រើន ជា​ពិសេស​ចំពោះ​ចាស់ៗក្នុង​ផ្ទះ ព្រោះ​ជំងឺលើស​ឈាម បញ្ហា​បេះដូង ឬ​ទឹក​នោម​ផ្អែមអី សុទ្ធ​តែ​​អាច​កើត​បានងាយ​បំផុត​ចំពោះមនុស្ស​ចាស់​ក្នុង​ផ្ទះ ដោយ​សារកត្តា​អាយុ របប​ចំណីចំណុក ​មិន​ហាត់កីឡា​សោះ ឬ​ធាត់​លើស​គីឡូ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ ជីព ចិត្ត · កែ Jan 12, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម