កន្លងមកមានពាក្យចចាមអារ៉ាមទាក់ទិននឹងប៊ីចេងមានច្រើនណាស់ ដោយអ្នកខ្លះថាញ៉ាំប៊ីចេងពុកឆ្អឹង និងអ្នកខ្លះថាញ៉ាំប៊ីចេងច្រើននាំឲ្យមានបញ្ហាសុខភាពជាច្រើនទៀតដូចជាឈឺក្បាល វិលមុខ ក្អួត ចង្អោរ។ ប៉ុន្តែបើតាមការបកស្រាយរបស់លោកវេជ្ជបណ្ឌិត លី ឬទ្ធីគុណ ថាប៊ីចេងមិនមែនជាដើមហេតុនាំឲ្យកើតអាការៈអស់ទាំងនោះឡើយ។