ភាគច្រើនស្រីៗគ្នាយើងសម័យនេះ មិនសូវមានពេលគ្រប់គ្រាន់ក្នុងការដើរទៅផ្សារ ដើម្បីម្ហូបស្រស់រាល់ថ្ងៃទេ ជាហេតុយើងតែងទិញច្រើនក្នុងពេលតែមួយតែម្តង ដើម្បីរក្សាទុកចម្អិនបានច្រើនថ្ងៃ។ ប៉ុន្ដែតម្លៃនៃអាហារូបត្ថម្ភក្នុងបន្លែ ផ្លែឈើទាំងនោះ នឹងបាត់បង់អំឡុងពេល យើងស្តុកទុក ទោះដាក់ក្នុងទូទឹកកកក៏ដោយ។ អត្ថបទនេះ “Hello គ្រូពេទ្យ’ ចង់ប្រាប់តិចនិកខ្លះៗ អាចរក្សាបន្លែ ត្រី សាច់ ឲ្យនៅស្រស់បានយូរ។
១- គិតលើវិធីសាស្រ្តធ្វើម្ហូប
ជាក់ស្តែង អាហារចម្អិនបានឆ្ងាញ់ អាស្រ័យទៅលើបន្លែ ផ្លែឈើស្រស់ៗ ហើយការចម្អិនអាហារ ក៏អាចបំផ្លាញនូវសារធាតុប្រឆាំងអុកស៊ីតកម្ម Carotenoids មាននៅក្នុងផលិតផលស្រស់ទាំងនោះ ដូចជាជាតិ Beta-carotene lycopene និង Lutein ដូចគ្នា។ វិធីចម្អិនអាហារដែលលើសកម្តៅ អាចនឹងធ្វើឲ្យសារធាតុចិញ្ចឹមថយចុះ ដោយសារការបំបែកនូវកោសិកាក្នុងបន្លែផ្លែឈើទាំងនោះ។ ដូចនេះ ស្រីៗគ្នាយើង គួរតែរក្សាវាក្នុងសីតុណ្ហភាពត្រជាក់ ពេលវេលាក្នុងការចម្អិន និងត្រូវដាក់ទឹកឲ្យបានតិចបំផុត។ យើងអាចចំហុយ ដុត ឬអាំងបាន ដោយជំនួសដោយស្ងោរដែលអាចបណ្តាលឲ្យសារធាតុចិញ្ចឹមចូលទៅក្នុងទឹក។ ជាទូទៅសារធាតុចិញ្ចឹម មាននៅក្នុងផលិតផលស្រស់ ត្រូវរក្សាទុកនៅកន្លែងមានទឹកតិច កម្តៅតិច និងពេលវេលាចម្អិនអាហារខ្លី។
២- កុំខ្ចប់ណែនពេក
ពិតណាស់ នៅពេលយើងរក្សាទុកបន្លែ នៅជិតផលិតផលផ្សេងទៀតនៅក្នុងទូទឹកកក អាចនឹងរលួយលឿន ឯផ្លែឈើវិញ ក៏មានសភាពដូចគ្នាដែរ។ រក្សាទុកផ្លែឈើ ជាមួយគ្នាច្រើន អាចធ្វើឲ្យវាឆាប់ទុំ និងឆាប់ខូចបាន ហេតុនេះត្រូវចែកផ្លែឈើចេញពីគ្នា នៅពេលរក្សាទុកក្នុងទូទឹកកក។ មិនត្រូវវេចខ្ចប់ផ្លែឈើ និងបន្លែច្រើនពេកទេ ហើយត្រូវរក្សាទុកនៅក្នុងថតផ្សេងៗគ្នា។ កញ្ចប់នីឡុង និងថង់កៅស៊ូ គួរតែយកចេញ និងជំនួសដោយក្រដាសធ្លុះៗ រុំដោយក្រណាត់ ឬដាក់ក្នុងកែវ។
៣- កុំទុកទឹកផ្លែឈើចោល
គ្នាយើងជាច្រើន បានកិនទឹកផ្លែឈើ ឬបន្លែ ២-៣ កែវ ទុកសម្រាប់ញ៉ាំនៅថ្ងៃបន្ទាប់ ដើម្បីសន្សំសំចៃពេលវេលា។ ទោះជាយើងអាចសន្សំសំចៃពេលវេលាបានមែន តែសារធាតុចិញ្ចឹមមាននៅក្នុងទឹកបន្លែ ផ្លែឈើ ក៏ត្រូវបានកាត់បន្ថយទៅតាមនឹងដែរ។ ឯជីវជាតិមាននៅក្នុងកែវទី ២ ក៏មានតិចជាងក្នុងកែវទី ១។ ដូច្នេះ យកល្អ យើងគួរតែផឹកទឹកផ្លែឈើស្រស់ភ្លាមៗ បន្ទាប់ពីបានទិញរួច ធ្វើដោយខ្លួនឯង។
៤- មិនត្រូវចិតទុកចោល
ការស្រាវជ្រាវបានបង្ហាញថា ផ្លែឈើ និងបន្លែ បានចិតទុកចោល នឹងបាត់បង់នូវសារធាតុប្រឆាំងអុកស៊ីតកម្មដល់ទៅ ១/៤ នៃវីតាមីនដែលមាន ដូចជាវីតាមីន C និងជាតិ Carotenoids ។ ការទុកចោលរយៈពេល ៥ – ៦ ថ្ងៃ នឹងមានផលប៉ះពាល់អុកស៊ីសែនច្រើន អាចកាត់បន្ថយនូវសារធាតុចិញ្ចឹមរបស់វា ដូច្នេះត្រូវទុករហូតដល់ពេលយើងយកមកចម្អិនអាហារ ឬពេលញ៉ាំ ចាំចិតទើបវានៅស្រស់ មានសារធាតុចិញ្ចឹមច្រើន។
អត្ថបទពាក់ព័ន្ធ៖
- ញ៉ាំអាហារចម្អិននៅផ្ទះ អាចចៀសផុតពីសារធាតុគីមីបង្កមហារីកបាន
- ឈប់ញ៉ាំអាហារកំប៉ុង មកញ៉ាំអាហារធម្មជាតិ អាចជួយបង្ការជំងឺបាក់ទឹកចិត្តបាន
៥- ទិញបន្លែផ្លែឈើណាខ្ចីជាងគេ
នៅពេលទៅទិញបន្លែ ផ្លែឈើស្រស់ ត្រូវតែជ្រើសរើសយកបន្លែផ្លែឈើណា ខ្ចីជាងគេ ព្រោះវាសម្បូរទៅដោយសារធាតុចិញ្ចឹម ជាងផលិតផលផ្សេងទៀត។ បើទិញផ្លែឈើទុំ គេចិតហើយនោះ ត្រូវបរិភោគភ្លាម ដោយសារតែវាអាចខូច ហើយបាត់បង់នូវសារធាតុចិញ្ចឹមនៅថ្ងៃបន្ទាប់។
៦- មិនត្រូវលាងសំអាតទេ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmr]