គុណប្រយោជន៍ពីការញ៉ាំអាហារ ដែលរៀបចំចម្អិននៅផ្ទះ ក្រៅពីអាចសន្សំប្រាក់មួយផ្នែក ក៏អាចជួយសុខភាពបានច្រើន ពិសេសអាចចៀសផុតពីសារធាតុគីមីមួយប្រភេទ ដែលជាមូលហេតុបង្កឲ្យមានបញ្ហាសុខភាព ដូចជាជំងឺមហារីកតែម្តង។
គុណប្រយោជន៍ពីការញ៉ាំអាហារ ដែលរៀបចំចម្អិននៅផ្ទះ ក្រៅពីអាចសន្សំប្រាក់មួយផ្នែក ក៏អាចជួយសុខភាពបានច្រើន ពិសេសអាចចៀសផុតពីសារធាតុគីមីមួយប្រភេទ ដែលជាមូលហេតុបង្កឲ្យមានបញ្ហាសុខភាព ដូចជាជំងឺមហារីកតែម្តង។

តាមលទ្ធផលសិក្សារបស់វិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្រ្ត Silent Spring សហរដ្ឋអាមេរិក ពពួកអាហារចម្អិននៅខាងក្រៅ ដូចជានៅតាមភោជនីយដ្ឋាន ហាងអាហារ ឬកន្លែងលក់អាហារ Fast Food (ភីហ្សា ប៊ឺហ្គឺ ពោតលីង) ទោះជាមានការវេចខ្ចប់យ៉ាងល្អត្រឹមត្រូវ តែអាហារទាំងនោះ គឺមានភ្ជាប់មកជាមួយសមាសធាតុគីមីម្យ៉ាងហៅថា អាស៊ីត PerFluorooctanoic (PFAS) ដែលភាគច្រើនគេប្រើវាក្នុងឧស្សាហកម្មសម្ភារៈវេចខ្ចប់ចំណីអាហារ ហើយសារធាតុនេះ នឹងសាយភាយចូលរាងកាយដោយប្រយោល តាមការញ៉ាំម្ហូបអាហារទាំងនោះ។
អត្ថបទពាក់ព័ន្ធ៖
សម្រាប់សារធាតុ PFAS អាចបង្កផលប៉ះពាល់ដល់សុខភាព ដូចជា ជំងឺមហារីក បញ្ហាក្រពេញទីរ៉ូអ៊ីត មេជីវិតបង្កកំណើតខ្សោយ កើនកូឡេស្តេរ៉ូលខ្ពស់ និងប៉ះពាល់អ័រម៉ូន ជាដើម។ ដោយឃើញពីបញ្ហានេះ ក្រុមអ្នកស្រាវជ្រាវ បានលើកទឹកចិត្ត ឲ្យមានការចម្អិនអាហារនៅផ្ទះ ដែលជាជម្រើសដ៏ល្អ មិនត្រឹមទទួលបានជីវជាតិគ្រប់គ្រាន់នោះទេ ក៏មិនសូវប្រឈមហានិភ័យដូចការញ៉ាំខាងក្រៅដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
https://www.dailymail.co.uk/health/article-7560625/Eating-home-cooked-cuts-exposure-toxic-forever-chemicals.html
https://www.webmd.com/diet/news/20191009/home-cooked-meals-linked-to-lower-pfas-in-the-body
កំណែប្រែបច្ចុប្បន្ន
14/10/2019
អត្ថបទដោយ មាន រតនា
ត្រួតពិនិត្យដោយ សន សុភា
បច្ចុប្បន្នភាពដោយ៖ Solika
ត្រួតពិនិត្យដោយ
សន សុភា