សុវត្ថិភាពចំណីអាហារ មិនត្រឹមតែសំខាន់សម្រាប់សុខភាពយើងគ្រប់គ្នាទេ ថែមទាំងជួយពង្រឹងការលូតលាស់ និងអភិវឌ្ឍន៍របស់ក្មេងៗដូចគ្នា ហេតុនេះ ម៉ាក់ៗគ្រប់រូបត្រូវចេះស្វែងយល់ពីតិកនិចចម្អិនអាហារមានសុវត្ថិភាពត្រឹមត្រូវ ទើបអូនៗសុខភាពល្អ គ្រួសារមានសុភមង្គល។ “Hello គ្រូពេទ្យ’ នឹងណែនាំម៉ាក់ៗទាំងអស់ ពីគន្លឹះចម្អិនអាហារប្រកបដោយអនាម័យ និងសុវត្ថិភាពត្រឹមត្រូវ។