ត្រូវលាងសម្អាតអាហារឲ្យស្អាតល្អ មុនរៀបដាក់ចានញ៉ាំ ឬចម្អិន។ វាជាចំនុចដ៏សំខាន់ ក្នុងការការពារសុខភាពយើង និងគ្រួសារ។
៦- រៀបចំអាហារប្រភេទផ្សេងៗដាច់ដោយឡែកពីគ្នា
ត្រូវដាក់អាហារមិនទាន់ចម្អិនមួយដុំៗផ្សេងៗគ្នា សូម្បីតែការប្រើជ្រុញក៏អញ្ចឹងដែរ ដូចជា សាច់ឆៅម្ខាង ហើយបន្លែ និងផ្លែឈើម្ខាងទៀត។ ឯអាហារឆ្អិនវិញ ទុកក្នុងចានស្អាត កុំប្រើលាយជាមួយចានដាក់របស់ឆៅ ព្រោះអាចចម្លងមេរោគដល់អាហារឆ្អិនបាន។
៧- ប្រើឧបករណ៍វាស់សីតុណ្ហភាពអាហារពេលចម្អិន
បើសិនជាយើងមិនច្បាស់ពីកម្រិតកម្តៅមុនពេលដាក់អាហារចូលឆ្នាំង ឬខ្ទះទេ គួរប្រើឧបករណ៍វាស់សីតុណ្ហភាព និងត្រៀមវាទុកឲ្យបានរួចរាល់មុនពេលចម្អិន ដើម្បីប្រាកដថា គ្រប់យ៉ាងមានសុវត្ថិភាព និងមិនមានបាក់តេរីពេលញ៉ាំ។
អត្ថបទពាក់ព័ន្ធ៖
- មិនទាន់ដឹងរបបអាហារមានតុល្យភាពម៉េចខ្លះ អត្ថបទនេះអាចពន្យល់បាន
- ចង់ឲ្យខួរក្បាលមានសុខភាពល្អ ពិសេសក្មេងៗ អូមេហ្គា ៣ សក្តិសមបំផុត
៨- ចម្អិនអាហារឲ្យឆ្អិនដល់ក្នុង
រាល់ពពួកសាច់ឆៅ សាច់ចៀម សាច់គោ និងសាច់ជ្រូក គួរចម្អិន ចៀន ឬដុត ឲ្យបានដល់សីតុណ្ហភាពយ៉ាងតិច ៦២,៨ អង្សារសេ សម្រាប់ផ្នែកខាងក្នុងសាច់។ សម្រាប់សុវត្ថិភាព និងគុណភាពអាហារនោះ គួរទុកសាច់យ៉ាងតិច ៣នាទី ចាំញ៉ាំ ខណៈទោះកំពុងចម្អិនលើខ្ទះ ឬឆ្នាំងហើយក៏ដោយ។ ចំណែកឯសាច់កិនវិញ ទោះជា សាច់ជ្រូក សាច់ចៀម និងសាច់គោ គួរត្រូវចម្អិនផ្នែកខាងក្នុងឲ្យបានដល់ ៧១ អង្សារសេយ៉ាងតិច។