backup og meta

រឿងទាំងនេះ មិនគួរធ្វើទេ បើមិនទាន់ញ៉ាំអី (ពោះទទេ)

រឿងទាំងនេះ មិនគួរធ្វើទេ បើមិនទាន់ញ៉ាំអី (ពោះទទេ)

ព្រឹកឡើង មិន​ញ៉ាំអាហារ ជាកត្ដា​មួយ បណ្ដាល​ឲ្យ​ឈឺក្រពះ ហើយ​កាន់តែ​ធ្ងន់ធ្ងរ​ជាងនេះទៀត បើយើង​ហ៊ាន​ធ្វើរឿង​មួយ​ចំនួន ទាំង​មិនទាន់​ញ៉ាំ​អី ក្រពះ​នៅ​ទទេ ដោយវា​នឹង​បង្ក​ផលប៉ះពាល់​អវិជ្ជមាន​ដល់​សុខភាព​របស់​យើង។

១. លេបថ្នាំ​ប្រឆាំង​ការរលាក

ថ្នាំអាស្ពីរីន ថ្នាំប៉ារ៉ាសេតាម៉ុល និង​ពពួក​ថ្នាំ​ប្រឆាំង​ការ​រលាក (NSAIDs) មិន​អាច​លេបដោយ​ពោះទទេ​បាន​ទេ។ ការលេប​ពពួក​ថ្នាំ​ប្រឆាំង​ការរលាក ទាំង​ពោះទទេ មិន​ត្រឹមតែ​បន្ថយ​ប្រសិទ្ធភាព​ថ្នាំនោះទេ វាថែមទាំង​បង្ក​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ដូចជា​ហូរឈាម​ក្រពះ ជាដើម។

២. ផឹកកាហ្វេ

កាហ្វេសុទ្ធ ជំរុញ​ការផលិត​អាស៊ីដ ដែល​បណ្ដាល​ឲ្យ​ក្រហាយ​ទ្រូង និង​ប្រឈម​បញ្ហា​ប្រព័ន្ធ​រំលាយអាហារ ប្រសិន​បើយើង​ផឹកវា ទាំង​ពោះទទេ។ ការ​ខកខាន​អាហារ​ពេលព្រឹក ឬញ៉ាំ​ក្រោយ​ផឹក​កាហ្វេ បណ្ដាល​ឲ្យ​សារធាតុ Serotonin ធ្លាក់ចុះ និង​មាន​អារម្មណ៍​មិនល្អ​ពេញ​មួយ​ថ្ងៃ។ ក្នុងករណី​យើង​ចូលចិត្ត​ផឹក​កាហ្វេ នៅពេល​ព្រឹក ការផឹក​កាហ្វេ​លាយ​ទឹកដោះគោ អាច​កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន។

៣. ផឹកគ្រឿងស្រវឹង

ការផឹកគ្រឿងស្រវឹង​ទាំងពោះ​ទទេ នោះ​សារធាតុ​អាល់កុល​ដែល​ចូលក្នុង​រាងកាយ​របស់​យើង ដូច​ការ​ចាក់​បញ្ចូល​តាម​សរសៃឈាម​អ៊ីចឹង។ ជាងនេះទៅទៀត ការបំបែក​សារធាតុ​អាល់កុល​ក្នុង​រាងកាយ ក៏យឺត​ផងដែរ ដែល​បណ្ដាល​ឲ្យ​យើង​មាន​អាការៈ​ក្រោយ​ស្រវឹង​ធ្ងន់ធ្ងរ និង​ពិបាក​ក្នុង​ខ្លួន​ខ្លាំង។

អត្ថបទពាក់ព័ន្ធ៖

៤. ទំពារ​ស្ករកៅស៊ូ

ទឹកអាស៊ីដ​រំលាយ ត្រូវផលិត​ឡើង នៅពេល​យើង​ទំពារ​ស្ករកៅស៊ូ ហើយ​វាអាច​បំផ្លាញ​ភ្នាស​ក្រពះ បើយើង​មិនទាន់​ញ៉ាំអី ពោះនៅ​ទទេ។ ក្នុង​ករណី​ធ្ងន់ធ្ងរ វាអាច​បណ្ដាលឲ្យ​រលាក​ក្រពះ។

៥. ផឹកទឹកក្រូច

អាស៊ីដ និង​កាកសសៃ ដែល​មានក្នុង​ផ្លែក្រូច អាច​បណ្ដាល​ឲ្យ​រលាក​ក្រពះ បើយើង​ផឹកវា ទាំង​ពពោះ​ទទេ។ ក្នុង​ករណី​ធ្ងន់ធ្ងរ វាអាច​បណ្ដាល​ជាជំងឺ​រលាក​ក្រពះ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://brightside.me/inspiration-health/9-things-you-shouldnt-do-on-an-empty-stomach-370610/

កំណែ​ប្រែបច្ចុប្បន្ន

28/11/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ ជីព ចិត្ត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

សារធាតុគីមី ៣ ប្រភេទនេះ ប្រើច្រើនលើម្ហូបអាហារ​ មានផលប៉ះពាល់អ្វីខ្លះ?

សារធាតុ CMC ក្រៅពីចាក់បង្គាមានក្នុងចំណីអាហារណាទៀត?


ត្រួតពិនិត្យដោយ

ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Nov 28, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម