backup og meta

ផឹកទឹកគ្រប់គ្រាន់សំខាន់ចំពោះសុខភាព ចុះធ្វើម៉េចដឹងថាគ្រាប់គ្រាន់?

ផឹកទឹកគ្រប់គ្រាន់សំខាន់ចំពោះសុខភាព ចុះធ្វើម៉េចដឹងថាគ្រាប់គ្រាន់?

យើង​ដឹង​ហើយ​ថា​ការ​ផឹក​ទឹក​គ្រប់គ្រាន់​មាន​សារៈសំខាន់ណាស់ចំពោះសុខភាព​ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​មិន​ច្បាស់​ថា​គួរ​ផឹក​ទឹក​ប៉ុន្មាន​ទើប​គ្រប់គ្រាន់។ ជាពិសេស​ពេល​នៅ​ផ្ទះ​ពេញ​មួយ​ថ្ងៃ​ៗកាន់​តែ​មាន​ការ​លំបាក​​ក្នុង​ការផឹក​ទឹក​ឲ្យ​បានច្រើន។ អ្នក​ជំនាញ​ផ្នែក​សុខភាព​លោកស្រី Brianne Munch បាន​ប្រាប់​ពី​គន្លឹះ​ខ្លះៗ​ក្នុង​ការ​ផឹក​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់។

. គណនា​បរិមាណ​ទឹក​ត្រូវ​ផឹក

វិធី​ងាយស្រួល​ក្នុង​ការ​គណនា​បរិមាណ​ទឹក​ត្រូវ​ផឹក​គឺ​យក​ទម្ងន់​របស់​យើង​ទៅ​ចែក​នឹង​២ នោះ​នឹង​ឃើញ​ពី​បរិមាណទឹក​ដែល​គួរ​ផឹក។

ឧទាហរណ៍ ប្រសិន​ជា​យើងទម្ងន់ ១៤០​ផោន (៦៣,៥០គីឡូក្រាម) នោះ​បរិមាណ​ទឹក​គួរ​ផឹក​ក្នុង​មួយ​ថ្ងៃ​គឺ​ ៧០អោន (២លីត្រ)។ ដោយទម្ងន់១ផោនស្មើនឹង​០,៤៥គីឡូក្រាម និង​១អោន ប្រហែលស្មើនឹង​៣០មីល្លិលីត្រ។

. ផឹកទឹក​មួយ​កែវ​ធំ​នៅ​ពេល​ព្រឹក

យើង​ដឹង​ហើយ​ថា​​គួរ​ផឹក​ទឹក​ប៉ុន្មាន​លីត្រ​ក្នុង​មួយថ្ងៃ ដូចនេះ​គួរ​ចាប់ផ្ដើម​ដោយ​ផឹក​ទឹក​មួយ​កែវ​ធំ​មុន​នឹង​ផឹក​កាហ្វេ ឬ​ញ៉ាំ​អាហារ​ពេល​ព្រឹក។ អ្នក​ជំនាញ​ផ្នែក​សុខភាព​ក៏​បាន​លើក​ឡើង​ថា​នេះ​អាច​ជួយ​ដល់​ការ​រំលាយអាហារ ​បំពេញ​ជាតិ​ទឹក​ និង​ធ្វើ​ឲ្យ​មាន​ស្មារតីស្រស់ថ្លា។

. ផឹក​ទឹក​ជា​បន្ត​បន្ទាប់​ពេញ​មួយ​ថ្ងៃ

ការ​ផឹក​ទឹក​មួយ​កែវ​នៅ​ពេល​ព្រឹក​មិន​ត្រឹម​តែ​ជួយ​ដាស់​ស្មារតី​ទេ ប៉ុន្តែ​ការ​បន្ត​ផឹក​ទឹក​ពេញ​មួយ​ថ្ងៃ​អាច​ផ្តល់​ថាមពល​ពេញ​មួយ​ថ្ងៃ។ លោកស្រី Munch ក៏​បាន​សង្កេត​ឃើញ​ថា​នៅ​ពេល​បន្ត​ការ​ផឹក​ទឹក​ពេញ​មួយ​ថ្ងៃ​មិន​ត្រឹម​តែ​ជួយ​ឲ្យ​មាន​ថាមពល ហើយ​អារម្មណ៍​ក៏​ល្អ​ និង​មិន​ហើម​ពោះទៀត។ ម៉្យាងទៀត អតិថិជន​របស់​លោកស្រី​ក៏​អនុវត្ត​វិធី​នេះ​ដែរ​ហើយ​ឃើញ​ថា​ថាមពល​របស់​អ្នកទាំងនោះ​មាន​ភាព​ប្រសើរ​ឡើង។

. ដាក់​កែវ​ទឹក ឬ​ដប​ទឹក​ក្បែរ​ខ្លួន

អ្នក​ជំនាញ​ផ្នែក​អាហារ និង​សារធាតុ​ចិញ្ចឹម Katie Boyd បាន​ណែនាំ​ថាយើង​គួរ​រក​កែវ ឬ​ដបទឹក​ដើម្បី​ធ្វើ​ឲ្យ​ការ​ផឹក​ទឹក​មាន​ភាព​ងាយស្រួល។ យើង​អាច​ប្រើ​កែវ​ ឬ​ដប​ដែល​យើង​ចូលចិត្តដើម្បីដាក់ទឹកទុក​ញ៉ាំ​ក្បែរ​ខ្លួន​​។

អត្ថបទ​ពាក់ព័ន្ធ៖ អាកាសធាតុក្ដៅ ញ៉ាំបន្លែ ផ្លែឈើ ទាំងនេះអាចជួយបំពេញជាតិទឹកបានល្អ

. ញ៉ាំ​បន្លែ ឬ​ផ្លែឈើ

ការ​ផឹក​ទឹក​មិន​មែន​ជា​វិធី​តែ​មួយ​ក្នុង​ការ​បំពេញ​ជាតិ​ទឹក​ឲ្យ​រាងកាយ​ទេ។ យើង​អាច​ញ៉ាំ​អាហារ​ដែល​សំបូរ​ដោយ​ជាតិ​ទឹក​ដើម្បី​ជួយ​បំពេញ​ជាតិ​ទឹក​ដល់​រាងកាយ។ អាហារ​សម្រន់​ទាំង​នោះ​រួម​មាន​ផ្លែ​ត្រសក់ ផ្លែ​ប៉េស ការ៉ុត ផ្លែ​ស្ត្របឺរី និង​ផ្លែ​ឪឡឹកជាដើម។

. ពិនិត្យ​មើល​ទឹក​នោម

ឥលូវយើង​ដឹង​ពី​បរិមាណ​ទឹក​​គួរ​ផឹក​ក្នុង​មួយ​ថ្ងៃ​ទៅ​តាម​ទម្ងន់​របស់​យើងហើយ យើងក៏អាច​ពិនិត្យ​ទឹក​នោម​ដើម្បី​ដឹង​ថា​យើង​ផឹក​ទឹក​គ្រប់គ្រាន់​ឬអត់។ វេជ្ជបណ្ឌិត Michael O’Brien ស្ថាបនិកនៃ Beacon Primary Care នៅ​ញ៉ូយ៉ក​បាន​លើកឡើង​ថា​នៅ​ពេល​យើង​ផឹក​ទឹក​គ្រប់គ្រាន់ នោះ​ទឹក​នោមនឹង​មាន​ពណ៌​លឿងស្លេក។

អត្ថបទ​ពាក់ព័ន្ធ៖

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

How to Make Sure You’re Drinking Enough Water While You’re Stuck at Home

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ ថាត់ រ័ត្នមូនីតា


អត្ថបទពាក់ព័ន្ធ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ញុាំទឹកប​ន្លែផ្លែឈើកៀបបណ្តាលឱ្យឡើងជាតិស្ករក្នុងឈាម?


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម