គ្នាយើងមួយចំនួនពិសេសស្រីៗ តែងមានការភាន់ច្រឡំនៅពេលគិតចង់សម្រកទម្ងន់ម្តងៗ ដោយច្រើនគិតថា ដើម្បីសម្រកទម្ងន់គួរកាត់បន្ថយការញ៉ាំបាយ ជំនួសមកវិញដោយការញ៉ាំផ្លែឈើ។ ការគិតបែបនេះ អាចត្រូវមួយផ្នែកប៉ុណ្ណោះ ប៉ុន្តែជាលទ្ធផលនាំឲ្យគ្នាយើងមួយចំនួនបរាជ័យក្នុងផែនការសម្រកទម្ងន់របស់ខ្លួន។ អត្ថបទនេះ “Hello គ្រូពេទ្យ” ចង់ប្រាប់ថា ញ៉ាំបាយក៏អាចសម្រកទម្ងន់បានដែរ ឲ្យតែចេះតិចនិកទាំងបីនេះ។
ញ៉ាំបាយផង សម្រកទម្ងន់ផងអាចជោគជ័យដែរ?
ភាគច្រើននៃរបបអាហារដើម្បីជួយដល់ផែនការសម្រកទម្ងន់ ត្រូវតែកម្រិតការញ៉ាំជាតិកាឡូរីឲ្យបានល្អបំផុត។ មូលដ្ឋានគ្រឹះក្នុងផែនការសម្រកទម្ងន់យើងត្រូវតែធ្វើឲ្យមានកម្រិតកាឡូរីទាបបំផុតក្នុងរាងកាយតាមរយៈការញ៉ាំអាហារមានកាឡូរីទាបជាងសកម្មភាពដុតកាឡូរីប្រចាំថ្ងៃរបស់យើង។
ហេតុផលនេះហើយនាំឲ្យគ្នាយើងមួយចំនួនសម្រេចចិត្តបោះបង់បាយ ដោយសារបាយ មានផ្ទុកកាបូអ៊ីដ្រាត និងកាឡូរីក្នុងកម្រិតខ្ពស់។
យ៉ាងណា សាកគិតបន្តិចមើលយើងគួរដកបាយចេញពីរបបអាហារយើងទាំងស្រុងពិតមែនអត់? ការដកបាយចេញពីរបបអាហារ ឬមិនដកមិនសំខាន់ទេ សំខាន់បំផុតយើងត្រូវដឹងថា បាយជាប្រភេទអាហារមានជាតិខ្លាញ់ទាប ងាយរំលាយ ហើយបាយក៏ជាធញ្ញជាតិគ្មានជាតិក្លុយទីន(gluten-free) និងសម្បូរទៅដោយពពួកវីតាមីន Bផងដែរ ។ អ្វីទាំងនេះ អាចគ្រប់គ្រាន់ឲ្យគ្នាយើងពិចារណាឡើងវិញ ថាតើគួរបោះបង់បាយពីរបបអាហារឬយ៉ាងណាដើម្បីសម្រេចផែនការសម្រកទម្ងន់របស់ខ្លួននោះ។
ប៉ុន្តែអ្វីដែលសំខាន់បំផុត អំឡុងពេលសម្រកទម្ងន់ ហើយចង់ញ៉ាំបាយ យើងត្រូវចេះតិចនិកពិសេសទាំង ៣ រៀបរាប់ខាងក្រោម ដើម្បីសុខភាពល្អ សម្រកទម្ងន់ក៏ជោគជ័យ។
អត្ថបទពាក់ព័ន្ធ៖
- បាយស ញ៉ាំរាល់ថ្ងៃ អាចបង្កហានិភ័យជំងឺទឹកនោមផ្អែមមែន បើមិនប្រយ័ត្ន
- ក្រៅពីបាយ អាហារប៉ុន្មានមុខនេះ ញ៉ាំហើយធ្វើឲ្យយើងងងុយគេង
- ខែភ្ជុំបិណ្ឌ សម្បូរបាយដំណើបណាស់! នេះអត្ថប្រយោជន៍បាយដំណើបចំពោះសុខភាព
១- គ្រប់គ្រងកាបូអ៊ីដ្រាតពីបាយ និងអាហារឲ្យបានត្រឹមត្រូវ
គ្រប់ពេលញ៉ាំអាហារជាមួយបាយ ត្រូវតែកម្រិតបរិមាណកាឡូរីដែលយើងញ៉ាំលាយជាមួយបាយ។ ផ្អែកលើតម្រូវការអាហារប្រចាំថ្ងៃរបស់យើង និងប្រភេទអាហារមានកាឡូរី និងកាបូអ៊ីដ្រាតទាប សុទ្ធតែយើងអាចយកមកអនុវត្តបាន ដោយកម្រិតការញ៉ាំតែបាយ និងកុំញ៉ាំអាហារដែលសម្បូរកាបូអ៊ីដ្រាតលាយជាមួយបាយអី ពិសេសក្រោយពេលញ៉ាំបាយរួចតែម្តង។
២- ញ៉ាំបាយជាមួយបន្លែឲ្យបានច្រើន
បាយអាចនឹងធ្វើឲ្យយើងឆាប់ឃ្លានវិញ ជាងអាហារសម្បូរកាបូអ៊ីដ្រាតផ្សេងៗ។ ប៉ុន្តែយើងនៅតែអាចដោះស្រាយបញ្ហាឆាប់ឃ្លានក្រោយញ៉ាំបាយរួច ដោយគ្រាន់តែញ៉ាំបាយជាមួយបន្លែដុត ឬអាំងដែលសម្បូរជាតិកាកសរសៃ ឬប្រូតេអ៊ីន ជាការស្រេច។ អាចពិចារណាញ៉ាំគ្រាប់សណ្តែកជាមួយបាយ ទំពាំងបារាំង (asparagus) ផ្កាខាត់ណាខៀវ ឬក៏អាចញ៉ាំសាច់ទ្រូងមាន់ក៏បាន ព្រោះមិនមានជាតិខ្លាញ់ច្រើននោះទេ។
អត្ថបទពាក់ព័ន្ធ៖
- អ្នកចង់សម្រកជាតិខ្លាញ់ គួរហាត់ប្រាណនៅពេលព្រឹកទើបល្អ
- ថ្នាំសម្រកឆាប់ស្រក មានផ្ទុកសារធាតុមិនល្អ ១ នេះ ប៉ះពាល់សុខភាពធ្ងន់ធ្ងរ
- ទម្លាប់រស់នៅល្អទាំងនេះ ធានាថាអាចជួយសម្រកទម្ងន់ សុខភាពកាន់តែល្អ
៣- បង្កើតតិចនិកចម្អិនបាយឲ្យមានកាឡូរីទាប
ត្រូវបំភ្លេចវិធីចម្អិនបាយដូចជាឆាបាយជាមួយប័រ អីហ្នឹងទៅ អាចដាំ ឬចំហុយបាយដើម្បីជួយកាត់បន្ថយកម្រិតកាឡូរីឲ្យកាន់តែទាប។
យ៉ាងណា គ្នាយើងក៏ត្រូវចាំដែរថា ការសម្រកទម្ងន់មិនចាំបាច់កម្រិតរបបអាហារយើងក៏បាន ដោយគ្រាន់តែទាមទារការហាត់ប្រាណជាប្រចាំឲ្យបានទៀងទាត់ និងញ៉ាំអាហារឲ្យបានត្រឹមត្រូវតាមពេលវេលា។ ជាមួយគ្នានេះ ការធ្វើសមាធិ ក៏ជាផ្នែកមួយដ៏សំខាន់អាចជួយសម្រកទម្ងន់ប្រកបដោយសុខភាពល្អដូចគ្នា។
[embed-health-tool-bmi]