backup og meta

អ្នកស្គមៗញ៉ាំអីក៏មិនធាត់ កុំគិតថាល្អឲ្យសោះ ប្រយ័ត្នជំងឺមើលមិនឃើញទាំងនេះ

អ្នកស្គមៗញ៉ាំអីក៏មិនធាត់ កុំគិតថាល្អឲ្យសោះ ប្រយ័ត្នជំងឺមើលមិនឃើញទាំងនេះ

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!

អ្នក​ស្គម​ៗ ហើយ​ញ៉ាំ​អ្វី​ក៏​មិន​ធាត់ កុំ​សូវ​ជា​មាន​ទំនុក​ចិត្ត និង​ជឿជាក់​ថា​ខ្លួន​គ្មាន​ជំងឺ​ឲ្យ​សោះ។ វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា អ្នក​ដែលស្គម​មិន​ធាត់​អាច​មកពី​ញ៉ាំ​មិន​គ្រប់គ្រាន់ ខ្វះ​អាហារូបត្ថម្ភ និង​អាហារ​គ្មាន​សារធាតុ​ចិញ្ចឹម។

លោក​បាន​បន្ថែម​ទៀត​ថា កាលណា​យើង​ញ៉ាំ​តែ​ចំណី​ខ្វះ​ជាតិ​សាច់ ខ្វះ​កាឡូរី នោះ​ទើប​រាងកាយ​មិន​អាច​ធំធាត់​បាន។ មួយ​វិញ​ទៀត​អ្នក​មាន​ជំងឺ​មួយ​ចំនួន​ដូចជា៖

– ទឹកនោម​ផ្អែម​កប្រភេទ១ ឬ​ ២

– មាន​បញ្ហា​ក្រពេញទីរ៉ូអុីត

– បញ្ហា​ជំងឺ​ថ្លើម

– ជំងឺ​តម្រង​នោម

– ជំងឺ​មហារីក

– បញ្ហា​ព្រូន អៀន តេនញ៉ា

– បញ្ហា​ជំងឺ​គ្រាប់​ឈាម។

អ្នកស្គមៗញ៉ាំអីក៏មិនធាត់

ដូចនេះ​ប្រសិនបើ​អ្នក​ស្គម​ជ្រុល​រហូត​ខ្វះ​គីឡូ ត្រូវតែ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ ដើម្បី​ពិនិត្យ​សុខភាព រក​មូលហេតុ​ដែល​នាំឲ្យ​ស្គម​ជ្រុល​នោះ​ទៅ​វិញ។ វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ​រូប​នោះ​បាន​បន្ថែម​ទៀត​ថា មូលហេតុ​ចម្បង​ទូទៅ​គឺ​មកពី​ការ​ញ៉ាំ​អត់​គ្រប់គ្រាន់ ឬ​ពពួក​អាហារ​ខ្វះ​សារធាតុ​ចិញ្ចឹម ទើប​គ្មាន​អ្វី​យក​ទៅ​ផ្គត់ផ្គង់​រាងកាយ។

ប្រសិនបើ​យើង​ចង់​ដឹង​ថា​ខ្វះ ឬ​លើស​គីឡូ​អាច​គណនា​តាម BMI ដោយ​យក​គីឡូ​ចែក​ជាមួយ​កម្ពស់​លើក​ជា​ការ៉េ ហើយ​បើ​ឃើញ​ក្រោម ១៨.៥ បាន​ន័យ​ថា​ខ្វះ​គីឡូ​ហើយ។ BMI ដែល​ល្អ គឺ​ចាប់ពី ១៨.៥ ទៅ ២៤.៩។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

29/10/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ថាត់ រ័ត្នមូនីតា


អត្ថបទពាក់ព័ន្ធ

មិនថាចាស់ ឬក្មេង បើមិនខ្វល់រឿងទាំងនេះ តិចលើសឈាម

ពេល​ខូច​តម្រង​នោម មានបញ្ហាអ្វីខ្លះកើតឡើងចំពោះរាងកាយ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Oct 29, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម