បើយោងតាមអង្គការសុខភាពពិភពលោក ការញាំបន្លែ និងផ្លែឈើយ៉ាងហោចណាស់៤០០ក្រាមក្នុងមួយថ្ងៃអាចជួយយើងកាត់បន្ថយហានិភ័យជាមួយនឹងបញ្ហាសុខភាពធ្ងន់ធ្ងរបាន។ ការស្រាវជ្រាវថ្មីៗក៏បានបង្ហាញដែរថាការញ៉ាំផ្លែឈើក៏អាចជួយដល់ការសម្រកទម្ងន់ដែរ។ ផ្លែឈើទាំង៦ មុខនេះអាចជួយគ្នាយើងក្នុងការសម្រកទម្ងន់បាន៖
១.ផ្លែឪឡឹក
ដោយសារតែ៩០ ភាគរយរបស់វាគឺជាទឹក ។ ផ្លែឪឡឹកមានផ្ទុកជាតិទឹក៩០ភាគរយ ដូច្នេះឪឡឹកគឺជាផ្លែឈើមួយដែលល្អសម្រាប់គ្នាយើងដែលមានបំណងក្នុងការសម្រកទម្ងន់។ ផ្លែឪឡឹមទម្ងន់ ១០០ ក្រាមមានត្រឹមតែ៣០កាឡូរី ប៉ុណ្ណោះ ហើយក៏ជាប្រភពនៃ amino អាស៊ីដឬហៅថា arginine ដែលអាចជួយក្នុងការដុតបំផ្លាញជាតិខ្លាញ់បានរហ័ស និងជួយរក្សាជាតិទឹកក្នុងខ្លួន កាត់បន្ថយការឃ្លានអាហារបានទៀតផង។
២.ផ្លែត្របែក
ផ្លែត្របែក គឺជាផ្លែឈើដែលសម្បូរទៅដោយសារធាតុចិញ្ចឹម មានជាតិសរសៃ និងរសជាតិឆ្ងាញ់ អាចជួយកាត់បន្ថយការឃ្លាន។ ត្របែកមិនមែនផ្ទុកកូលេស្ត្រេរ៉ូល ហើយមានជាតិស្ករតិច បើប្រៀបធៀបទៅនឹងផ្លែឈើដទៃទៀតដូចជា ផ្លែប៉ោម ផ្លែក្រូច និងផ្លែទំពាំងបាយជូរ។ ត្របែកក៏សម្បូរទៅដោយវីតាមីនផ្សេងៗ និងល្អសម្រាប់ញ៉ាំជាអាហារសម្រន់នៅពេលឃ្លាន។
៣.ផ្លែប៉ោម
ផ្លែប៉ោមក៏អាចជួយគ្នាយើងក្នុងការសម្រកទម្ងន់បានដែរ។ ដំណឹងល្អគឺថាការញ៉ាំផ្លែប៉ោមមួយផ្លែក្នុងមួយថ្ងៃ ជួយដល់សុខភាពស្បែក និងផ្ដល់ជាតិសរសៃដល់រាងកាយប្រមាណជា៤,៤ក្រាម។ ការញ៉ាំផ្លែប៉ោមមុនពេលបាយ ការសិក្សារកឃើញថាជួយរួមចំណែកដក់ការសម្រកគីឡូ។
៤.ក្រូចថ្លុង
ក្រូចថ្លុង ជាប្រភេទផ្លែឈើដែលគេបានដឹងថាមានជាតិសរសៃ pectinដូចនឹងផ្លែប៉ោមដែរ។ វាផ្ទុកវីតាមីន C ដ៏ច្រើនរួមទាំងអាស៊ីដហ្វូលិក និងប៉ូតាស្យូម។ ការញ៉ាំក្រូចថ្លុងកន្លះផ្លែប្រហែល ៣០ នាទីមុនពេលញាំអាហារប្រចាំថ្ងៃ នឹងជួយឱ្យយើងមានអារម្មណ៍ឆ្អែតដែលជាហេតុនាំឱ្យមិនសូវឃ្លានអាហារ។
៥.ផ្លែចេក
ផ្លែចេកចាត់ទុកថាជាអាហារសម្រន់ល្អផំផុតគួរញ៉ាំមុន ឬក្រោយហាត់ប្រាណ ព្រោះថាចេកល្អសម្រាប់សុខភាពជាងផ្លែឈើភាគច្រើនដែលមានជាតិស្ករ និងសារធាតុគីមីច្រើន។ ថ្វីត្បិតតែផ្លែចេកជាមធ្យមមានជាតិកាបូនអ៊ីដ្រាត ២៧ ក្រាមក៏ដោយក៏វាអាចជួយក្នុងការសម្រកទម្ងន់បានដែលព្រោះថាមានកាឡូរីតែ ១០៥ និងជាតិសរសៃតែ៣ ក្រាមប៉ុណ្ណោះ។ ចេកត្រូវបានគេដឹងថាអាចប្រឆាំងនឹងការរមួលសាច់ដុំ ជួយរក្សាសម្ពាធឈាមឲ្យនៅទាប និងការពារជាតិអាស៊ីដផងដែរ។
៦.ផ្លែប៉េងប៉ោះ
អ្នកខ្លះចាត់ទុកប៉េងប៉ោះជាប្រភេទផ្លែឈើមិនមែនជាបន្លែនោះទេ។ ប៉េងប៉ោះមានផ្ទុកកាឡូរី និងសម្បូរសារធាតុចិញ្ចឹមដូចជាវីតាមីន សារធាតុរ៉ែ ប្រូតេអ៊ីន និងជាតិសរសៃ។ ប៉េងប៉ោះមានទំហំមធ្យមផ្ទុលកាឡូរីត្រឹមតែ ២២ និងប៉េងប៉ោះធំមួយផ្លែមានតែ៣៣កាឡូរី ប៉ុណ្ណោះ។ ដូច្នេះការញ៉ាំប៉េងប៉ោះនឹងធ្វើឱ្យមានអារម្មណ៍ឆ្អែត។
ដូចគ្នាដែរ យើងមិនអាចញ៉ាំតែផ្លែឈើទាំងប្រាំមួយមុខនេះដើម្បីឲ្យគីឡូស្រកនោះទេ យើងត្រូវមានកត្តារួមផ្សំផ្សេងទៀត ដូចជាត្រូវហាត់ប្រាណជាប្រចាំ និងកាត់បន្ថយការញ៉ាំអាហារមានកាឡូរីខ្ពស់ផងដែរ។
[embed-health-tool-bmi]