backup og meta

តិចនិក​ងាយ​ៗ​ យក​ឈ្នះ​ភាព​នឿយ​ហត់​​បាន​​យ៉ាង​អស្ចារ្យ​

តិចនិក​ងាយ​ៗ​ យក​ឈ្នះ​ភាព​នឿយ​ហត់​​បាន​​យ៉ាង​អស្ចារ្យ​

គ្នា​យើង​ភាគ​ច្រើន​ដែល​ឧស្សាហ៍​នឿយ​ហត់​ អស់​កម្លាំង​តែងតែ​ញ៉ាំ​ភេសជ្ជៈ​ដែល​សម្បូរទៅ​ដោយ​ជាតិ​ស្ករ​ និង​កាហ្វេ​អ៊ីន​ច្រើន​​។​ ប៉ុន្តែ​ ពពួក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ទាំង​នោះ​ មិន​អាច​ផ្ដល់​ថាមពល​ដល់​យើង​បាន​យូរ​ឡើយ​ ហើយ​ថែម​ទាំង​ប៉ះពាល់​ដល់​សុខភាព​របស់​យើង​យ៉ាង​​ធ្ងន់ធ្ងរ​​​ថែម​ទៀត​ផង​។ យ៉ាង​ណា​មិញ​ ​ការ​ញ៉ាំ​អាហារ​ដែល​ផ្ដល់​ថាមពល​ខ្ពស់​ ​និង​​វិធីសាស្ត្រ​ក្នុង​ការ​ញ៉ាំ​ប្រកប​ដោយ​ប្រសិទ្ធភាព​ ​នឹង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ប្រសើរ​ឡើង​​វិញ​យ៉ាង​ឆាប់​រហ័ស​។​ ​​

ដូច្នេះ​ហើយ​ ចូរ​ចាប់ផ្ដើម​របប​អាហារ​​ដែល​មាន​ថាមពល​ខ្ពស់​ ជាមួយ​នឹង​តិចនិក​ងាយ​ៗ​ខាង​ក្រោម​នេះ​។

. កុំ​រំលង​អាហារ​ពេល​ព្រឹក

​​យោង​តាម​ការ​ស្រាវជ្រាវ​មួយ​ បាន​បង្ហាញ​ថា​ អ្នក​ដែល​ញ៉ាំ​អាហារ​ពេល​ព្រឹក​ អាច​បំពេញ​ការងារ​បាន​ប្រសើរ​ជាង​​អ្នក​ដែល​ខកខាន​ញ៉ាំ​អាហារ​​​​ពេល​ព្រឹក។​ ពិត​ណាស់​ ប្រសិនបើ​យើង​មិន​ញ៉ាំ​អាហារ​ពេល​ព្រឹក​ទេ​នោះ​ វា​នឹង​ធ្វើ​ឲ្យ​រាងកាយ​របស់​យើង​អសកម្ម​ និង​តែងតែ​ងងុយ​គេង​ជា​ញឹកញាប់​នៅ​ពេល​ព្រឹក​ផង​ដែរ​​។

. កុំ​ញ៉ាំ​កាហ្វេ​ច្រើន​ពេក

ជាទូទៅ​ ប្រសិនបើ​យើង​ញ៉ាំ​កាហ្វេ​ត្រឹមតែ​មួយ​ពែង​ ឬ​ពីរ​ពែង​ក្នុង​មួយ​ថ្ងៃ​ គឺ​មិន​បង្ក​ជា​បញ្ហា​ឡើយ​។​ ប៉ុន្តែ ការ​ញ៉ាំ​កាហ្វេ​ហួស​កម្រិត​ នឹង​ធ្វើ​ឲ្យ​យើង​នឿយ​ហត់​អស់​កម្លាំង​នៅ​​ប៉ុន្មាន​ម៉ោង​​ក្រោយ​។​ ជាមួយ​គ្នា​នេះ​ដែរ​ ការ​ញ៉ាំ​កាហ្វេ​នៅ​ពេល​​រសៀល​ ឬ​ល្ងាច​ អាច​បណ្ដាល​ឲ្យ​យើង​គេង​មិន​លក់​ ព្រម​ទាំង​អាច​​អស់​កម្លាំង​នៅ​ថ្ងៃ​បន្ទាប់​ថែម​ទៀត​ផង​។

. ជៀសវាង​កាបូអ៊ីដ្រាត​ចម្រាញ់

កាបូ​អ៊ីដ្រាត​​ផ្ដល់​ថាមពល​ដែល​ត្រូវការ​ច្រើន​សម្រាប់​រាងកាយ​របស់​យើង​។ ប៉ុន្តែ​កាបូអ៊ីដ្រាត​ចម្រាញ់​ខ្ពស់​​ ​ដែល​មាន​ដូចជា​នំបុ័ង​ ស្ករគ្រាប់​​ ​ក៏​ដូចជា​នំ​ផ្អែម​ៗ​ ​អាច​​បណ្ដាល​ឲ្យ​យើង​មាន​អារម្មណ៍​រងីរងើ ​និង​ងងុយ​គេង​ទៅ​វិញ​។​ ដើម្បី​ទទួល​បាន​ថាមពល​រយៈពេល​យូរ​ ចូរ​ជ្រើសរើស​អាហារ​​ដែល​សម្បូរ​​ទៅ​ដោយ​ជាតិ​សរសៃ​ ដូចជា​ប្លូ​បឺ​រី​ ក្រូច​ ផ្កា​ខាត់​ណា​ ស្ពៃ​ពួយ​ឡេង​​​។ល។​

អស់កម្លាំង២

. ​ញ៉ាំ​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់​​

​​​​ជាក់ស្ដែង​ ប្រូតេអ៊ីន​ត្រូវការ​រយៈពេល​យូរ​ក្នុង​ការ​រំលាយ​ និង​ស្រូប​យក​។​ នៅ​ពេល​ដែល​យើង​ញ៉ាំ​ប្រូតេអ៊ីន​ជាមួយ​នឹង​កាបូអ៊ីដ្រាត​ វា​នឹង​​ធ្វើ​ឲ្យ​ការ​បញ្ចេញ​ជាតិ​ស្ករ​ទៅ​ក្នុង​ចរន្ត​ឈាម​មាន​ភាព​យឺត​ ​ហើយ​យើង​នឹង​ទទួល​បាន​ថាមពល​រយៈ​ពេល​យូរ​ ដោយ​មិន​មាន​ការ​រាំង​ស្ទះ​។​ ចូរ​​ញ៉ាំ​គ្រាប់​ធញ្ញជាតិ​ ដោយ​​មិន​ដាក់​ស្ករ​ ​ទឹក​ដោះ​គោ​ជូរ​ ទឹក​ដោះ​គោ​​ដែល​មាន​ជាតិ​ខ្លាញ់​ទាប​ ឬ​ត្រី​សាល់ម៉ុន​ជាដើម​។

. ញ៉ាំ​អាហារ​តិចតួច​ តែ​ញឹកញាប់

​​​នៅ​ពេល​ដែល​យើង​រំលង​ការ​ញ៉ាំ​អាហារ​ ឬ​ញ៉ាំ​​អាហារ​​មិន​សូវ​ញឹកញាប់​ កម្រិត​ថាមពល​របស់​យើង​នឹង​​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ ដែល​ធ្វើ​ឲ្យ​យើង​​​អាច​ញ៉ាំ​ច្រើន​នៅ​ពេល​អាហារ​បន្ទាប់​ ឬ​​ជ្រើសរើស​យក​អាហារ​សម្រន់​ដែល​មិន​ល្អ​ ដើម្បី​បំបាត់​ការ​ស្រេក​ឃ្លាន។ ដូច្នេះ​ហើយ​ ចូរ​ញ៉ាំ​អាហារ​តិចតួច​​ និង​ញឹកញាប់​ ដោយ​ជ្រើសរើស​យក​តែ​​ប្រភេទ​ប្រូតេអ៊ីន​​គ្មាន​ខ្លាញ់​ ដូចជា​សាច់​ត្រី​ ឬ​ទ្រូង​មាន់​ ជាមួយ​នឹង​កាបូអ៊ី​ដ្រាត​ដែល​មិន​ចម្រាញ់​ ដែល​មាន​នៅ​ក្នុង​​​អង្ករ​សម្រូប​ និង​បន្លែ​​ឲ្យ​បាន​ច្រើន​។​ ​​

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

 

https://health.clevelandclinic.org/5-ways-to-fight-fatigue-with-food/

https://www.healthline.com/health/food-nutrition/foods-that-beat-fatigue

កំណែ​ប្រែបច្ចុប្បន្ន

01/02/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

​ចៀសវាង​អាហារ​ទាំង​៥​ប្រភេទ​នេះ​ ​ពេល​មាន​បញ្ហា​រំលាយ​អាហារ

ចង់​ឲ្យ​កូន​ក្នុង​ផ្ទៃ​កើត​មក​ឆ្លាត​ ម៉ាក់​ៗ​កុំ​រំលង​អាហារ​ទាំង​នេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 01, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម