– Probiotic៖ អាហារត្រាំ ឬជ្រក់ ផ្អាប់មានផ្ទុកសារធាតុ Probiotics ខ្ពស់ដែលជាបាក់តេរីល្អបង្កើតប្រព័ន្ធភាពស៊ាំរឹងមាំ និងមានសុខភាពល្អ។ សាកលវិទ្យាល័យ Nebraska នៃសហរដ្ឋអាមេរិក បានណែនាំឲ្យញ៉ាំអាហារសម្បូរទៅដោយជាតិ probiotics ដូចជា ទឹកដោះគោយ៉ាអួរ ឈីស ឬគីមឈី។ល។ អាហារដែលមានជាតិផ្អាប់ក៏មានសមត្ថភាពក្នុងការព្យាបាលបញ្ហារំលាយអាហារផងដែរ។
– វីតាមីន៖ ការបន្ថែមវីតាមីនទៅក្នុងរបបអាហារយើងប្រចាំថ្ងៃ ជាវិធីល្អមួយដើម្បីប្រឆាំងនឹងបាក់តេរី ឬវីរុស។ ដូចនេះ យើងគួរបន្ថែមសារជាតិវីតាមីនឲ្យគ្រប់គ្រាន់ដល់រាងកាយ ពិសេសវីតាមីន A C និងវីតាមីនE។ វីតាមីន A ជួយដល់មុខងារប្រព័ន្ធផ្លូវដង្ហើមដំណើរការបានល្អ ស័ក្តិសមបំផុតក្នុងពេលមានជំងឺផ្លូវដង្ហើមសាហាវដូចកូវីដ-១៩នេះ ហើយវាសម្បូរនៅក្នុងការ៉ុត ដំឡូងជ្វា ស្ពៃខ្មៅ ម្ទេសប្លោក។ល។
វីតាមីន C ជួយជំរុញការបង្កើតអង្គបដិប្រាណ ហើយយើងអាចរកបានក្នុងផ្លែក្រូច ផ្លែស្ត្រប៊ើរី និងគីវី។ ចំណែក វីតាមីន E សារធាតុប្រឆាំងអុកស៊ីដកម្ម និងងាយស្រួលរកក្នុងគ្រាប់ធញ្ញជាតិ ផ្លែប៊ើរ។ល។