backup og meta

ភស្តុតាងមួយចំនួនបង្ហាញថា ញ៉ាំចេកជួយឲ្យមានអារម្មណ៍ល្អ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Apr 21, 2021

    ភស្តុតាងមួយចំនួនបង្ហាញថា ញ៉ាំចេកជួយឲ្យមានអារម្មណ៍ល្អ

    ការងារ​រវល់​ច្រើន ឬ​ស្ថានការណ៍​ជុំវិញ​ខ្លួន​មិន​ល្អ អាច​ធ្វើ​ឲ្យ​គ្នា​យើង​មាន​អារម្មណ៍​មិន​ល្អ​ផង​ដែរ​។ គ្នា​យើង​ដឹង​ទេ​ថា​អាហារ​មួយ​ចំនួន​អាច​ជួយ​ធ្វើ​យើង​មាន​អារម្មណ៍​ល្អ​បាន​។ ថ្ងៃ​នេះ Hello គ្រូពេទ្យ លើក​យក​ផ្លែ​ឈើ​មួយ​ប្រភេទ ងាយ​រក មាន​តម្លៃ​សមរម្យ និង​រសជាតិ​ឆ្ងាញ់ ជួយ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ​ប្រសើរ​ឡើង​វិញ​បាន​។

    ផ្លែ​ឈើ​នោះ គឺ​ផ្លែចេក។ ផ្លែ​ចេក​ជា​អាហារ​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម ហើយ​អាច​ជួយ​ធ្វើ​ឲ្យ​មនុស្ស​យើង​មាន​អារម្មណ៍​ល្អ ដោយ​សារ​មាន​សារធាតុ​Serotonin។

    រាង​កាយ​មនុស្ស​យើង​អាច​ផលិត​សារធាតុ Serotonin បាន​ដែរ តែ​ពេល​ខ្លះ​មិន​គ្រប់​គ្រាន់​នោះ​ទេ។ ​កម្រិត​សារធាតុ​នេះ​មាន​ទំនាក់​ទំនង​នឹង​បញ្ហា​តានតឹង​ក្នុង​ចិត្ត ខណៈ​សារធាតុ Serotonin ក៏​ជួយ​រក្សា​លំនឹង​ផ្នែក​អារម្មណ៍​របស់​មនុស្ស​យើង​ផង​ដែរ​។

    ផ្លែ​ចេក​មាន​ផ្ទុក​សារធាតុ Serotonin ​ប៉ុន្តែ​សារធាតុ​Serotonin​នៅ​ក្នុង​ផ្លែ​ចេក​មិន​អាច​ឆ្លង​កាត់​របាំង​ឈាម​ខួរ​ក្បាល​ បាន​ទេ។ នេះ​មាន​ន័យ​ថា​សារធាធាតុ Serotonin​​នៅ​ក្នុង​ផ្លែ​ចេក​មិន​អាច​ទៅ​ដល់​ខួរក្បាល​បាន​ដូច​សារធាតុ​Serotonin​​ដែល​រាង​កាយ​ផលិត​នោះ​ទេ​។

    ញ៉ាំចេក

    ប៉ុន្តែ​សារធាតុ​Serotonin​​នៅ​ក្នុង​ផ្លែ​ចេក​បាន​ដើរ​តួរ​សំខាន់​ក្នុង​ការ​គាំទ្រ​ដល់​សារធាតុ Serotonin​ដែល​ខួរ​ក្បាល​អាច​ផលិត​បាន។ រាង​កាយ​ត្រូវ​ការ​សារធាតុ​ចិញ្ចឹម ដើម្បី​បង្កើត និង​ប្រើ​ប្រាស់​Serotonin​ដោយ​ត្រឹម​ត្រូវ រួម​មាន​វីតាមីនB6​ផង​ដែរ។ ផ្លែ​ចេក ក៏​ជា​ប្រភព​នៃ​វីតាមីន​នេះ​ដែរ​។​​​​​​

    ​​​

    ក្រៅពី​នេះ ផ្លែ​ចេក ក៏​មាន​ជាតិ​សរសៃ ជួយ​ធ្វើ​ឲ្យ​ស្ករ​បញ្ចេញ​ទៅ​ក្នុង​ចរន្តឈាម​យឺត​ៗ​ ជួយ​រក្សា​លំនឹង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​គ្រប់​គ្រង​អារម្មណ៍​បាន​ល្អ។ កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប​ធ្វើ​ឲ្យ​មនុស្ស​យើង​មិន​ស្រួល​ខ្លួន និង​មាន​អារម្មណ៍​មិន​នឹង​ន​។

    ក្រៅ​ពី​នេះ​ ផ្លែ​ចេក​ក៏​នៅ​មាន​ផ្ទុក​សារធាតុ dopamine ផង​ដែរ។ សារធាតុ dopamine​ជា​ធាតុ​គី​មី​ម្យ៉ាង​ដែល​ល្អ​ចំពោះ​រាង​កាយ​មនុស្ស​យើង​។ សារធាតុ​មួយ​នេះ​រួម​ចំណែក​ធ្វើ​ឲ្យ​មនុស្ស​យើង​មាន​អារម្មណ៍​ល្អ។ ដូច​នេះ​ហើយ​នៅ​ពេល​ដែល​យើង​បាន​ទទួល​សារធាតុ​ dopamine បន្ថែម​យើង​នឹង​ទទួល​បាន​ផល​ប្រយោជន៍​ដល់​ផ្លូវ​ចិត្ត និង​អារម្មណ៍​។

    ជា​រួម​អាច​និយាយ​បាន​ថា ផ្លែ​ចេក​សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម​ ស្ករ​ធម្មជាតិ វីតាមីនB6 និង​ជាតិ​សរសៃ ដែល​អ្វី​ទាំង​នេះ​រួម​បញ្ចូល​គ្នា​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ និង​អារម្មណ៍​របស់​​យើង​នៅ​នឹង​ល្អ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Apr 21, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម