backup og meta

អាហារ​ទាំង​នេះ ​ជួយ​គ្រប់គ្រង​​កម្រិត​កូលេស្តេរ៉ូល​បាន​ល្អ​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 07, 2021

    អាហារ​ទាំង​នេះ ​ជួយ​គ្រប់គ្រង​​កម្រិត​កូលេស្តេរ៉ូល​បាន​ល្អ​

    ​ប្រសិនបើ​គ្នា​យើង​ចង់​ទទួល​បាន​សុខភាព​ល្អ និង​ជៀស​ឆ្ងាយ​ពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ ដូចជា​ជំងឺ​គាំង​បេះដូង​ ​ឬ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ យើង​គប្បី​ចាប់ផ្ដើម​តាមដាន​កម្រិត​កូលេស្តេរ៉ូល​ចាប់​ពី​ពេល​នេះ​ទៅ​។​ ​ពិត​ណាស់​ ជម្រើស​របប​អាហារ​អាច​​ជះឥទ្ធិពល​​យ៉ាង​ខ្លាំង​ចំពោះ​កម្រិត​កូលេស្តេរ៉ូល​។​ ដូច្នេះ​ហើយ​ យើង​ចាំបាច់​ត្រូវ​ជ្រើសរើស​អាហារ​ប្រកប​ដោយ​ភាព​ឈ្លាសវៃ។ អាហារ​ខាង​ក្រោម​នេះ​ មាន​គុណប្រយោជន៍​ខ្ពស់​ក្នុង​ការ​គ្រប់គ្រង​កម្រិត​កូលេស្តេរ៉ូល​។

    ១. សណ្ដែក​

    សណ្ដែក​មាន​ផ្ទុក​ទៅ​ដោយ​ជាតិ​សរសៃ​រលាយ​ ដែល​អាច​ជួយ​កាត់​បន្ថយ​កូលេស្តេរ៉ូល​អាក្រក់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

    ២. ពោត​បារាំង​

    ​ចំណែក​ឯ​ពោត​បារាំង​មាន​កាឡូរី​ទាប​ ប៉ុន្តែ​វា​ផ្ទុក​ទៅ​ដោយ​ជាតិ​សរសៃ​រលាយ​ខ្ពស់​ ដែល​អាច​ជួយ​គ្រប់គ្រង​កម្រិត​កូលេស្តេរ៉ូល​បាន​យ៉ាង​ល្អ​។

    ៣. គ្រាប់​ធញ្ញជាតិ​

    ​​​អាល់ម៉ុន​ និង​សណ្ដែក​ដី​ គឺ​សុទ្ធ​តែ​ផ្ដល់​គុណប្រយោជន៍​ដល់​សុខភាព​បេះដូង ​​នៅ​ពេល​ដែល​យើង​ញ៉ាំ​វា​នៅ​ក្នុង​បរិមាណ​ត្រឹមត្រូវ​។​

    ៤.​ ផ្លែឈើ

    ​ផ្លែ​ប៉ោម​ ស្រ្តប៊ឺរី​ និង​ទំពាំង​បាយ​ជូរ​មាន​ផ្ទុក​ទៅ​ដោយ​សារធាតុ​Pectin ​​ជា​ប្រភេទ​សរសៃ​រលាយ​ ដែល​ជួយ​ឲ្យ​កម្រិត​កូលេស្តេរ៉ូល​របស់​យើង​ថយ​ចុះ​។

    ៥. សណ្ដែក​សៀង

    ​តៅហ៊ូ ឬ​ទឹក​សណ្ដែកសៀង​មាន​ជាតិ​ប្រូតេអ៊ីន​ និង​ជាតិ​សរសៃ​ខ្ពស់ ដែល​ស័ក្ដិសម​ក្នុង​ការ​គ្រប់គ្រង​កម្រិត​កូលេស្តេរ៉ូល​បាន​ល្អ​។

    អាហារគ្រប់គ្រងកូលេស្តេរ៉ុល

    ៦. ត្រី​​មាន​ខ្លាញ់​​

    ពពួក​ត្រី​ដែល​មាន​ខ្លាញ់​ ដូចជា​ត្រី​សាល់ម៉ុន​ អាច​ញ៉ាំ​ជំនួស​សាច់​បាន​​ ពីព្រោះ​វា​មាន​ផ្ទុក​ខ្លាញ់​ឆ្អែត​LDL (LDL-boosting saturated fats) ​ដែល​សំបូរ​ទៅ​ដោយ​អាស៊ីដ​អូមេហ្គា​៣។

    បន្ថែម​ពី​របប​អាហារ​ត្រឹមត្រូវ​ គ្នា​យើង​ក៏​គប្បី​​ធ្វើ​លំហាត់​ប្រាណ​ប្រចាំ​ថ្ងៃ​​ដើម្បី​បន្ថយ​កម្រិត​កូលេស្តេរ៉ូល​ ព្រម​ទាំង​រក្សា​ទម្ងន់​ខ្លួន​ឲ្យ​បាន​សមស្រប​។​ ​ ចូរ​ញ៉ាំ​អាហារ​ដែល​សំបូរ​ទៅ​ដោយ​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣ ដើម្បី​កម្រិត​កូលេស្តេរ៉ូល​ និង​ជៀសវាង​អាហារ​កែច្នៃ​ អាហារ​ចៀន​ និង​បង្អែម​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 07, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម