backup og meta

ញ៉ាំបន្លែ និង​ផ្លែឈើបានច្រើនជួយកាត់បន្ថយស្រេ្តស

ញ៉ាំបន្លែ និង​ផ្លែឈើបានច្រើនជួយកាត់បន្ថយស្រេ្តស

ការ​សិក្សា​​របស់​សាកល​វិទ្យាល័យ​មួយ​ក្នុង​​ប្រទេស​អូស្រ្តាលី​បាន​រក​ឃើញ​ពី​ទំនាក់​ទំនង​រវាង​របប​អាហារ​មាន​បន្លែ និង​ផ្លែ​ឈើ​ច្រើន ជួយ​កាត់​បន្ថយ​ស្រ្តេស​។

សាកល​វិទ្យាល័យ​ Edith Cowan (ECU)នៅ​ប្រទេស​អូស្រ្តាលី​បាន​ធ្វើ​ការ​សិក្សា​លើ​ទំនាក់​ទំនង​រវាង​ការ​ញ៉ាំ​បន្លែ ផ្លែ​ឈើ និង​កម្រិត​ស្ត្រេស​នៅ​លើ​មនុស្ស​ពេញ​វ័យ​។ ការ​សិក្សា​នេះ​ធ្វើ​លើ​មនុស្ស​ចំនួន​៨ ៦០០នាក់​លើ​ប្រ​ជា​ជន​អូស្រ្តាលី​អាយុ​ចន្លោះ​ពី​២៥​​ទៅ​៩១​ឆ្នាំ​។

ការ​សិក្សា​បាន​រក​ឃើញ​ថា​​មនុស្ស​ពេញ​វ័យ​ដែល​បាន​ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ​យ៉ាង​តិច៤៧០​ក្រាម​ក្នុង​មួយ​ថ្ងៃ មាន​កម្រិត​ស្ត្រេស​១០​ភាគ​រយ​ទាប​ជាង​អ្នក​ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ​​តិច​ជាង​២៣០​ក្រាម​ក្នុង​មួយ​ថ្ងៃ។ ចំណែក​​អង្គការ​សុខភាព​ពិភព​លោក បាន​ណែ​នាំ​ដែរ​ថា​មនុស្ស​យើង​គួរ​ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ​ឲ្យ​បាន​យ៉ាង​តិច​៤០០​ក្រាម​ក្នុង​មួយ​ថ្ងៃ​។

ក្រុម​អ្នក​ស្រាវ​ជ្រាវ​បញ្ជាក់​ថា​ស្រ្តេស​រយៈពេល​វែង និង​មិន​អាច​គ្រប់​គ្រង​បាន​អាច​នាំ​ឲ្យ​មនុស្ស​យើង​មាន​បញ្ហា​សុខ​ភាព​ច្រើន​យ៉ាង ដូច​ជា​ជំងឺ​នេះ​ដូង ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​បាក់​ទឹក​ចិត្ត និង​បញ្ហា​ថប់​បារម្ភ ជា​ដើម​។

បន្លែ និងផ្លែឈើ

ការ​សិក្សា​នេះ​បញ្ជាក់​ថា​វា​ជា​រឿង​សំខាន់​ណាស់​ដែល​មនុស្ស​យើង​ត្រូវ​មាន​របប​អាហារ​សម្បូរ​ទៅ​ដោយ​បន្លែ​ និង​ផ្លែ​ឈើ ដើម្បី​កាត់​ជួយ​កាន់​បន្ថយ​ស្ត្រេស​ឲ្យ​នៅ​ទាប​បំផុត​។

ទោះ​បី​ជា​អ្នក​ស្រាវ​ជ្រាវ​មិន​ដឹង​ច្បាស់​ពី​យន្ត​ការ​នៃ​​បន្លែ និង​ផ្លែឈើ ជួយ​កាត់​បន្ថយ​ស្រ្តេស​បាន​បែប​ណា​ក្ដី តែ​ថា​បន្លែ​ និង​ផ្លែ​ឈើ​សម្បូរ​ទៅ​ដោយ​រ៉ែ វីតាមីន flavonoidsនិងcarotenoids ដែល​អាច​ជួយ​កាត់​បន្ថយ​ការ​រលាក និងoxidative stress ដែល​អ្វី​ទាំង​អស់​នេះ​ជួយ​ឲ្យ​អារម្មណ៍​មនុស្ស​យើង​មាន​ភាព​ល្អ​ប្រសើរ​។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.sciencedaily.com/releases/2021/05/210513100030.htm

https://www.who.int/dietphysicalactivity/fruit/en/

https://www.ncbi.nlm.nih.gov/pmc/articles/PMC7019743/

កំណែ​ប្រែបច្ចុប្បន្ន

10/06/2021

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ញុាំទឹកប​ន្លែផ្លែឈើកៀបបណ្តាលឱ្យឡើងជាតិស្ករក្នុងឈាម?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jun 10, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម