ការសិក្សារបស់សាកលវិទ្យាល័យមួយក្នុងប្រទេសអូស្រ្តាលីបានរកឃើញពីទំនាក់ទំនងរវាងរបបអាហារមានបន្លែ និងផ្លែឈើច្រើន ជួយកាត់បន្ថយស្រ្តេស។
ការសិក្សារបស់សាកលវិទ្យាល័យមួយក្នុងប្រទេសអូស្រ្តាលីបានរកឃើញពីទំនាក់ទំនងរវាងរបបអាហារមានបន្លែ និងផ្លែឈើច្រើន ជួយកាត់បន្ថយស្រ្តេស។

សាកលវិទ្យាល័យ Edith Cowan (ECU)នៅប្រទេសអូស្រ្តាលីបានធ្វើការសិក្សាលើទំនាក់ទំនងរវាងការញ៉ាំបន្លែ ផ្លែឈើ និងកម្រិតស្ត្រេសនៅលើមនុស្សពេញវ័យ។ ការសិក្សានេះធ្វើលើមនុស្សចំនួន៨ ៦០០នាក់លើប្រជាជនអូស្រ្តាលីអាយុចន្លោះពី២៥ទៅ៩១ឆ្នាំ។
ការសិក្សាបានរកឃើញថាមនុស្សពេញវ័យដែលបានញ៉ាំបន្លែ និងផ្លែឈើយ៉ាងតិច៤៧០ក្រាមក្នុងមួយថ្ងៃ មានកម្រិតស្ត្រេស១០ភាគរយទាបជាងអ្នកញ៉ាំបន្លែ និងផ្លែឈើតិចជាង២៣០ក្រាមក្នុងមួយថ្ងៃ។ ចំណែកអង្គការសុខភាពពិភពលោក បានណែនាំដែរថាមនុស្សយើងគួរញ៉ាំបន្លែ និងផ្លែឈើឲ្យបានយ៉ាងតិច៤០០ក្រាមក្នុងមួយថ្ងៃ។
ក្រុមអ្នកស្រាវជ្រាវបញ្ជាក់ថាស្រ្តេសរយៈពេលវែង និងមិនអាចគ្រប់គ្រងបានអាចនាំឲ្យមនុស្សយើងមានបញ្ហាសុខភាពច្រើនយ៉ាង ដូចជាជំងឺនេះដូង ជំងឺទឹកនោមផ្អែម ជំងឺបាក់ទឹកចិត្ត និងបញ្ហាថប់បារម្ភ ជាដើម។
![]()
ការសិក្សានេះបញ្ជាក់ថាវាជារឿងសំខាន់ណាស់ដែលមនុស្សយើងត្រូវមានរបបអាហារសម្បូរទៅដោយបន្លែ និងផ្លែឈើ ដើម្បីកាត់ជួយកាន់បន្ថយស្ត្រេសឲ្យនៅទាបបំផុត។
ទោះបីជាអ្នកស្រាវជ្រាវមិនដឹងច្បាស់ពីយន្តការនៃបន្លែ និងផ្លែឈើ ជួយកាត់បន្ថយស្រ្តេសបានបែបណាក្ដី តែថាបន្លែ និងផ្លែឈើសម្បូរទៅដោយរ៉ែ វីតាមីន flavonoidsនិងcarotenoids ដែលអាចជួយកាត់បន្ថយការរលាក និងoxidative stress ដែលអ្វីទាំងអស់នេះជួយឲ្យអារម្មណ៍មនុស្សយើងមានភាពល្អប្រសើរ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
https://www.sciencedaily.com/releases/2021/05/210513100030.htm
https://www.who.int/dietphysicalactivity/fruit/en/
https://www.ncbi.nlm.nih.gov/pmc/articles/PMC7019743/
កំណែប្រែបច្ចុប្បន្ន
10/06/2021
អត្ថបទដោយ ទូច សុខា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ទូច សុខា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ