backup og meta

ពិតអត់ អ្នកផឹកខូឡាជែនធ្វើឲ្យឡើងទម្ងន់?

ពិតអត់ អ្នកផឹកខូឡាជែនធ្វើឲ្យឡើងទម្ងន់?

បច្ចុប្បន្នអ្នកដែលចង់បានស្បែកស្អាតជាងមុន ​បាន​ងាក​មក​ប្រើ​ផលិតផល​ខូឡាជែន​ជំនួយ​ឲ្យ​ស្បែក​ឲ្យ​ត្រឡប់​មក​ស្រស់​ថ្លា មាន​សំណើម និង​ហាប់​ណែន​ឡើង​វិញ។ ប៉ុន្តែ​ក្រោយ​ប្រើប្រាស់​​មួយ​រយៈ មាន​ការ​លើក​ឡើង​ជា​សំណួរ​ថា តើ​ការ​ផឹក​ខូឡាជែន​បណ្ដាល​ឲ្យ​ឡើង​ទម្ងន់​ដែរ ឬ​ទេ?

វេជ្ជបណ្ឌិត លី ឫទ្ធីគុណ បញ្ជាក់​ថា​ខូឡាជែន​ជា​ប្រូតេអ៊ីន​មាន​ច្រើន​បំផុត​ក្នុង​ខ្លួន​មនុស្ស​យើង​នៅ ឆ្អឹង សាច់ដុំ សរសៃពួរ សក់ ក្រចក។ ពេល​យើង​មាន​វ័យ​កាន់តែ​ចាស់​ទៅ ទើប​បាត់បង់​ខូឡាជែន​នេះបន្តិចម្ដងៗ ហើយ​ស្បែក​ក៏​ប្រែ​ទៅជា​យារ ជ្រីវជ្រួញ គ្មាន​សំណើម និង ហាប់​ណែន​ដូច​មុន។

ចំណែក​សំណួរ​ដែល​សួរ​ថា តើ​ការ​ផឹក​កូឡាជែន​បណ្ដាល​ឲ្យ​ឡើង​ទម្ងន់​ដែរ ឬ​អត់ ចម្លើយ​គឺ​មិន​បណ្ដាល​ឲ្យ​ធាត់​ទេ។ មធ្យោបាយ​តែ​មួយ​គត់​ដែល​ធ្វើឲ្យ​ឡើង​ទម្ងន់ គឺ​មកពី​យើង​ញ៉ាំ​កាឡូរី​ច្រើន​ជាង​អ្វី​ដែល​ដុត​យើង​ដុត ហើយ​កូឡាជែន​មិន​មាន​ផ្ទុក​កាឡូរី​ច្រើន​ពេក​នាំឲ្យ​ធាត់​ទេ។

ខូឡេជែន

វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ​រូប​នេះ​បន្ថែម​ទៀត​ថា ពេល​យើង​កាន់តែ​ចាស់​កម្រិត​ខូឡាជែន​ចាប់ផ្ដើម​ចុះ​ខ្សោយ​ហើយ​ប៉ះពាល់​មិនត្រឹម​ស្បែក​ជ្រីវជ្រួញប៉ុណ្ណោះទេថែមទាំង ធ្វើឲ្យឡើង​ទម្ងន់ និង​ឈឺ​សន្លាក់។ តែ​ខូឡាជែន​ដែល​យើង​ផឹក​នោះ បើ​ផលិត​តាម​ស្ដង់ដារ និង​មាន​ក្រុមហ៊ុន​ដែល​ទទួល​ស្គាល់​ច្បាស់លាស់ បែរជាជួយ​រក្សា​ប្រព័ន្ធ​រំលាយ​អាហារ​ឲ្យ​មាន​សុខភាព​ល្អ។

លោក​បន្ថែម​ទៀត​ថា ខូឡេជែន​ពិត​ជា​អាច​ជួយ​ដល់​ការ​រំលាយ​អាហារ និង​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​ស្រក​ទម្ងន់​ប្រកបដោយផាសុកភាព។ ខូឡាជែន​គឺជា​ប្រូតេអ៊ីន​ជាច្រើន ហើយ​ជួយ​យើង​មាន​អារម្មណ៍​ឆ្អែត និង​ឆ្អែតអាហារ​បាន​យូរ។

លើស​ពី​នេះ​ទៅ​ទៀត​វា មិន​ដូច​ផលិតផល​ដែល​ជួយ​សម្រក​ទម្ងន់​នោះ​ទេ ខូឡាជែន​មិន​មាន​សារធាតុ​បំពេញ​អ័រម៉ូន​អាស៊ីដ​ទម្រង់​នៃ​ការ​កែច្នៃ ឬ​ជាតិ​ផ្អែម​គីមី​ទេ ដូច្នេះ​វា​មិន​រំខាន​ដល់​ចង្វាក់ និង​ដំណើរ​ការ​ធម្មជាតិ​នៃ​រាងកាយ​យើង​ទេ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

27/11/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Try Ravi


អត្ថបទពាក់ព័ន្ធ

មានបញ្ហាផ្លែសាច់ ស្រីៗគួរធ្វើបែបណាទើបអស់ស្លាកស្នាម?

ញ៉ាំពពួកបន្លែផ្លែឈើទាំងនេះ ល្អជាងខូឡាជែនកំប៉ុងទៀត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Nov 27, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម