ពិតណាស់ បញ្ហាខ្លាញ់ក្បាលពោះមិនត្រឹមតែប៉ះពាល់ដល់រូបរាងខាងក្រៅរបស់យើងប៉ុណ្ណោះទេ វាក៏ជះឥទ្ធិពលដល់សុខភាពរបស់យើងដូចគ្នា។ ជាទូទៅ ចំពោះស្ត្រីដែលមានទំហំចង្កេះលើសពី៣៥ ឬបុរសដែលមានទំហំចង្កេះលើសពី៤០ មានហានិភ័យខ្ពស់ក្នុងការកើតជំងឺធ្ងន់ធ្ងរជាច្រើន។
គណនាសន្ទស្សន៍ម៉ាសរាងកាយBMIនៅទីនេះ
ហានិភ័យទាំង៤ កើតចំពោះអ្នកដុះក្បាលពោះ
១. ជំងឺទឹកនោមផ្អែម
នៅពេលថ្លើមរបស់យើងគ្របដណ្ដប់ដោយជាលិកាខ្លាញ់ វាអាចបង្កទៅជាខ្លាញ់ក្បាលពោះច្រើនជ្រុល។ ជាលទ្ធផល វាធ្វើឲ្យជាតិស្ករជាប់នៅក្នុងចរន្តឈាម ជំនួសឲ្យការបំបែកដោយថ្លើម។ កត្តានេះ នឹងធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមរបស់យើងឡើងខ្ពស់ ជាហេតុនាំឲ្យកើតជំងឺទឹកនោមផ្អែម។
២. ជំងឺមហារីក
ជាមួយគ្នានេះដែរ យោងតាមការសិក្សាថ្មីមួយបានបង្ហាញថាប្រភេទប្រូតេអ៊ីនដែលបញ្ចេញពីខ្លាញ់នៅក្បាលពោះអាចធ្វើឲ្យកោសិកាដែលមិនមែនជាមហារីក ក្លាយទៅជាកោសិកាមហារីកបាន ដោយបង្កជាការលូតលាស់ដុំសាច់។
៣. ជំងឺសរសៃឈាមបេះដូង
ជាក់ស្ដែង កោសិកាខ្លាញ់នៅក្នុងពោះក៏អាចបង្កើតប្រូតេអ៊ីន ដែលមានសមត្ថភាពធ្វើឲ្យស្ទះសរសៃឈាម និងអាចបណ្ដាលឲ្យសម្ពាធឈាមឡើងខ្ពស់។ បន្ថែមពីនេះ វាក៏អាចនាំឲ្យស្ទះសរសៃឈាម ដែលធ្វើឲ្យយើងប្រឈមនឹងជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល និងគាំងបេះដូងផងដែរ។
៤. ជំងឺភ្លេចភ្លាំងចំពោះមនុស្សចាស់
ចំពោះស្ត្រីដែលមានខ្លាញ់ពោះច្រើន មានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺភ្លេចភ្លាំងកើតលើមនុស្សចាស់ ។ កត្តានេះបណ្ដាលមកពីខ្លាញ់នៅគ្រឿងក្នុង ឬខ្លាញ់នៅក្នុងពោះ។
[embed-health-tool-bmi]