ប្រូតេអ៊ីនអាចជួយសម្រកទម្ងន់ និងជួយឲ្យយើងឆ្អែតបានយូរទៀតផង។ ប៉ុន្តែយើងត្រូវជ្រើសរើសប្រូតេអ៊ីនឲ្យបានត្រឹមត្រូវ និងញ៉ាំក្នុងកម្រិតត្រឹមត្រូវដើម្បីទទួលបានប្រយោជន៍ដល់សុខភាព។
១. គ្រឿងសមុទ្រ
គ្រឿងសមុទ្រជាប្រភពនៃប្រូតេអ៊ីនព្រោះគ្រឿងសមុទ្រមានជាតិខ្លាញ់ទាប។ ដោយឡែកត្រីសាល់ម៉ុនគឺមានជាតិខ្លាញ់រាងច្រើនបន្តិច ប៉ុន្តែខ្លាញ់នេះគឺល្អសម្រាប់សុខភាពដែលជាអាស៊ីដខ្លាញ់អូមេហ្គា៣។
២. សាច់បក្សីពណ៌ស
យើងគួរញ៉ាំសាច់បក្សីពណ៌សដូចជាសាច់មាន់ជាដើមដើម្បីទទួលបានប្រូតេអ៊ីន។ សម្រាប់សាច់ពណ៌ក្រម៉ៅគឺមានជាតិខ្លាញ់ច្រើនបន្តិច។ ស្បែករបស់សាច់បក្សីសំបូរដោយជាតិខ្លាញ់ឆ្អែត ដូចនេះយកល្អពេលញ៉ាំគួរយកស្បែកចេញ។
៣. ទឹកដោះគោ ឈីស និងយ៉ាអួ
ផលិតផលធ្វើពីទឹកដោះគោដូចជាទឹកដោះគោ ឈីស និងយ៉ាអួមិនត្រឹមតែមានប្រូតេអ៊ីនទេ តែនៅផ្ទុកកាល់ស្យូម និងវីតាមីន Dទៀត។ យើងអាចជ្រើសរើសផលិតផលទឹកដោះគោដែលមានជាតិខ្លាញ់តិច ឬគ្មានជាតិខ្លាញ់ដើម្បីជួយឲ្យឆ្អឹង និងធ្មេញរឹងមាំ និងបង្ការជំងឺពុកឆ្អឹងផងដែរ។
៤. ស៊ុត
ស៊ុតជាប្រភពប្រូតេអ៊ីនដែលមានតម្លៃសមរម្យបំផុត។ សមាគមជំងឺបេះដូងអាមេរិកបាននិយាយថាមនុស្សពេញវ័យអាចញ៉ាំស៊ុតមួយគ្រាប់មួយថ្ងៃ។
៥. សណ្ដែក
សណ្ដែក ២០០ក្រាមផ្តល់នូវប្រូតេអ៊ីនរុក្ខជាតិស្មើនឹងសាច់គោអាំង ២៨,៣៥ក្រាម។ បន្ថែមពីនេះទៀត ពពួកសណ្ដែកនេះមានតម្លៃសមរម្យ និងសំបូរដោយជាតិសរសៃដែលអាចជួយឲ្យយើងឆ្អែតបានរាប់ម៉ោង។
៦. សណ្ដែកសៀង
ការញ៉ាំសណ្ដែកសៀង៥០ក្រាមរាល់ថ្ងៃអាចបញ្ចុះកូលេស្តេរ៉ូលរហូតដល់៣%។ ម៉្យាងទៀតការទទួលបានប្រូតេអ៊ីនរុក្ខជាតិពីសណ្ដែកជំនួសឲ្យការទទួលបានប្រូតេអ៊ីនពីប្រភពមានជាតិខ្លាញ់ និងការរក្សារបបអាហារល្អអាចជួយដល់សុខភាពបេះដូង។
៧. សាច់គោគ្មានខ្លាញ់
សាច់គោគ្មានខ្លាញ់មានជាតិខ្លាញ់ឆ្អែតច្រើនជាងសាច់ទ្រូងមាន់អត់មានស្បែកប្រហែល២ក្រាម។ សាច់គោគ្មានខ្លាញ់ក៏ជាប្រភពដ៏ល្អនៃស័ង្កសី ជាតិដែក និងវីតាមីន B12។
អត្ថបទពាក់ព័ន្ធ៖
- គ្រប់គ្នាគួរដឹង អាហារទាំងនេះសុទ្ធតែសំបូរវីតាមីន A
- ស្វែងយល់អំពីប្រូតេអ៊ីនក្នុងបន្លែ និងសាច់
- សាច់សម្បូរប្រូតេអ៊ីន តែស្រីៗមានផ្ទៃពោះកុំចេះតែញ៉ាំផ្តេសផ្តាស
- ញ៉ាំអាហារទាំងនេះអាចជួយឲ្យរាងកាយទទួលបានកាល់ស្យូមគ្រប់គ្រាន់
- ចូលចិត្តញ៉ាំអាហារសាច់ក្រហម ត្រូវដឹងពីគុណសម្បត្តិ និងគុណវិបត្តិទាំងនេះ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ។
[embed-health-tool-bmr]