backup og meta

វីតាមីន C ច្រើនពេក បង្កផលវិបាកអ្វីខ្លះដល់រាងកាយ?

វីតាមីន C ច្រើនពេក បង្កផលវិបាកអ្វីខ្លះដល់រាងកាយ?

វីតាមីន C យើងដឹងហើយថា គឺជាសារធាតុចិញ្ចឹមសំខាន់ ដែលមានប្រភពមកពីបន្លែ ផ្លែឈើ ហើយ​វីតាមីន​នេះ​ គឺ​មាន​សារសំខាន់​​​​ខ្លាំង​ក្នុង​ការ​រក្សា​​ប្រព័ន្ធ​ភាពស៊ាំ​​ក្នុង​រាង​កាយ​យើង។ បន្ថែម​ពី​នោះ​ យើង​ដឹង​ថា វីតាមីន​ C នៅ​ក្នុង​ជីវភាព​​រស់​នៅ​ប្រចាំ​ថ្ងៃ​ គឺ​វា​ជួយ​បង្ការ​យើង​ពី​​​ការ​ឈឺ​ផ្តាសាយ​ទូ​ទៅ។

ក្រៅ​តែ​ពី​ប្រយោជន៍​ខាង​លើ​នេះ តាម​ការ​លើក​ឡើង​ពីគ្រូ​ពេទ្យ​ជំនាញ​ជា​ច្រើនបាន​ឱ្យ​ដឹង​ថា វីតាមីន​ C ក៏​មាន​នាទី​សំខាន់​ផង​ដែរក្នុង​ការ​ជួយ​ជំរុញ​ឱ្យ​មុខ​របួស​ឆាប់​ជា​សះ​ស្បើយ ជួយ​​រក្សា​ឆ្អឹង​ឱ្យ​នៅ​រឹង​មាំ និង​ជំរុញ​​​តួនាទី​ខួរ​ក្បាល​​ឱ្យ​​ដំណើរ​ការ​សកម្ម​បាន​ប្រសើរ​។

អត្ថបទពាក់ព័ន្ធ៖

យ៉ាង​ណា​មិញ ក្នុង​ករណី​ដែល​ការ​​ទទួល​នូវ​វីតាមីន​ប្រភេទ​នេះច្រើន​ទៅ​ក្នុង​រាង​កាយ ក៏​នឹង​បង្ក​ផល​វិបាក​​ផង​ដែរ ដែល​​ផល​​វិបាក​ទាំង​នោះ គឺ​ប៉ះពាល់​ទៅ​លើ​ដំណើរ​ប្រព័ន្ធ​រំលាយ​អាហារ និង​​តម្រងនោម​។

វេជ្ជបណ្ឌិត​​ជា​ច្រើន​បាន​ពន្យល់​ថា វីតាមីន​ C ជា​ប្រភេទ​វីតាមីន​អាច​រលាយ​​​បាន​​​នៅ​ក្នុង​ទឹក ដូច​នេះ​វា​​ពុំ​អាច​ស្តុក​ទុក​ក្នុង​រាង​កាយ​បាន​ទេ ដោយ​វា​ធ្វើ​ដំណើរ​​តាម​សារធាតុ​រាវ​ក្នុង​រាង​កាយទៅ​ជ្រាបចូល​ក្នុង​ជាលិកា ប្រតិកម្ម​រួច​វា​ចេញ​ទៅ​ក្នុង​ទឹក​នោម ចេញ​ពី​រាងកាយ​របស់​យើង។ ប៉ុន្តែ គួរ​សម្គាល់​ថា ការ​ញ៉ាំ​​វីតាមីន C លើស​កម្រិត​ធម្មតា ដែល​រាង​កាយ​​គួរ​ទទួល​ប្រចាំ​ថ្ងៃ បរិមាណ​ដ៏​ច្រើន​នោះ​នឹង​បង្ក​បញ្ហា​ដល់​ប្រព័ន្ធ​រំលាយ​អាហារ។ ការ​បរិភោគ​វិតាមីន​ C ច្រើន​ជាង ២០០០ មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ អាចនាំ​ឲ្យ​មាន​បញ្ហា​ប្រព័ន្ធរំលាយ​អាហារ​ដោយ​រួម​មាន​រោគ​សញ្ញាដូច​ជា រាក និង​ចង្អោរ។ ជា​ទូទៅផលរំខាន​ដោយ​សារ​វីតាមីន​នេះ គឺ​កើតឡើង​ដោយ​សារ​ការ​លេប​វីតាមីន​នេះក្នុង​ទម្រង់​ជា​ថ្នាំ​បំប៉ន ប៉ុន្តែ​មិន​កើត​មាន​ដោយ​សារ​តែ​ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​វីតាមីន C នោះ​ទេ។

អត្ថបទ​​ពាក់ព័ន្ធ៖

វីតាមីន​ C មាន​នាទី​មួយ​ទៀត​គឺ​ជួយឲ្យ​រាង​កាយ​ស្រូបយក​ជាតិ​ដែក​បាន​ល្អ។​ ប្រសិន​បើ​រាង​កាយ​យើង​ទទួល​បាន​វិតាមីនC ក្នុង​កម្រិត​ច្រើន នោះ​វា​ក៏​អាច​ធ្វើ​ឲ្យរាង​កាយ​ស្រូប​យក​ជាតិ​ដែក​កាន់​តែ​ច្រើន​លើស​តម្រូវ​ការ​ដែល​នាំ​ឲ្យពុល​ដល់​ថ្លើម​បាន។ ជា​មួយ​គ្នា​នោះ វីតាមីន​នេះក៏បង្ក​​បន្ទុក​ឱ្យ​តម្រងនោម​ ត្រូវ​ធ្វើ​ការ​ធ្ងន់​ផង​ដែរ ដោយ​សារ​បរិមាណ​វីតាមីន​ C ច្រើន​នឹង​ក្លាយ​ជា​​សំណល់​មួយ​ក្នុង​ទឹក​នោម ក្នុង​ទម្រង់​ជា​ Oxalate។ នៅ​ពេល​សំណល់​ Oxalate បញ្ចេញ​ច្រើន​ពី​រាង​កាយ​តាម​ទឹក​នោម វា​នឹង​ភ្ជាប់​ជា​មួយ​នឹង​សារធាតុ​រ៉ែ​ជា​ច្រើន​ពី​រាង​កាយផ្សេង​ទៀត ដែល​ធ្វើ​ឱ្យ​​ក្លាយ​ជា​​គ្រួស​ក្នុង​តម្រង​នោម​។

តាម​​វេជ្ជបណ្ឌិត​ជំនាញ សម្រាប់​វីតាមីន C សម្រាប់​រាង​កាយ​មនុស្ស​ពេញ​វ័យ​ ត្រូវ​ការ​ជា​​ប្រចាំ​ថ្ងៃ គឺ​ប្រមាណ ៧៥ មិលី្លក្រាម​/១ថ្ងៃ ចំពោះ​នារី និង ៩០មិលី្លក្រាម​/១ថ្ងៃ ចំពោះបុរស នឹង​​​អាច​ទៅ​ដល់​​កម្រិត​រាង​កាយ​ទទួល​យក​ខ្ពស់​បំផុត គឺ​ត្រឹម ២០០០​មិលី្ល​ក្រាម​ក្នុង​មួយ​ថ្ងៃ​ប៉ុណ្ណោះ​៕ ​​​

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.healthline.com/nutrition/side-effects-of-too-much-vitamin-c#kidney-stones

កំណែ​ប្រែបច្ចុប្បន្ន

01/06/2020

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង

រោគសញ្ញា ១០ យ៉ាង​​ បង្ហាញថាយើង​កំពុងខ្វះវីតាមីន C


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ មាន រតនា · កែ Jun 01, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម