backup og meta

ញ៉ាំអាហារប៉ុន្មានប្រភេទនេះអាចជួយឲ្យ​រោមភ្នែកដុះវែងស្អាត

ញ៉ាំអាហារប៉ុន្មានប្រភេទនេះអាចជួយឲ្យ​រោមភ្នែកដុះវែងស្អាត

គ្នាយើង​មួយ​ចំនួនបានអនុវត្ត​តាម​វិធី​ផ្សេងៗ​ ​​ដើម្បី​​ឲ្យ​រោមភ្នែក​ដុះ​វែង​​ ប៉ុន្តែ​វិធី​ដែល​ងាយ​ស្រួល​បំផុត​គឺ​របប​អាហារ។ ការ​ញ៉ាំ​អាហារ​ល្អ​សម្រាប់​សុខភាពមិន​ត្រឹម​តែ​ជួយ​ដល់រោមភ្នែក​ទេ​ តែនៅ​ជួយ​ដល់​រាងកាយ​ផង​ដែរ។ អត្ថបទ​នេះ​នឹង​ប្រាប់​គ្នា​យើង​ពី​អាហារ​​ប៉ុន្មាន​ប្រភេទ​ដែល​មាន​ពួក​វីតាមីន​​ជួយ​ឲ្យ​រោមភ្នែក​ដុះ​វែង។

១. ស៊ុត

ស៊ុត​សម្បូរ​ដោយ​ប្រូតេអ៊ីន។ សក់ និង​រោមភ្នែក​បង្កើត​ដោយ​សារធាតុ​ keratin ។ ​អាហារ​ដែល​សម្បូរ​ដោយ​ប្រូតេអ៊ីន​អាច​ផ្តល់​អាស៊ីដ​អាមីណូ​គ្រប់គ្រាន់​ដើម្បី​ផលិត​ keratin បានដែល​នេះ​អាច​ជួយ​ឲ្យ​រោមភ្នែក​រឹងមាំ និង​ដុះ​វែង​។

២. ត្រី​សាល់ម៉ុន

ត្រី​សាល់ម៉ុន​ជា​ប្រភព​នៃ​អាស៊ីដ​ខ្លាញ់​អូមេហ្គា៣ វីតាមីន D និង​ពពួក​វីតាមីន B។ អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​ការពារ​រោមភ្នែក​មិន​ឲ្យ​ដាច់ ឬ​ជ្រុះ រីឯ​វីតាមីន D និង​ពពួក​វីតាមីន B ជួយ​ជំរុញ​ការ​លូតលាស់​របស់​រោមភ្នែក។

៣. គ្រាប់​ផ្លែឈើ (Nuts)

គ្រាប់ផ្លែឈើផ្តល់​អាស៊ីដ​ខ្លាញ់​អូមេហ្គា៣ និង​វីតាមីន E ដល់​រាងកាយ។ អាស៊ីដ​ខ្លាញ់ និង​វីតាមីន E ជួយ​ជញ្ជូន​ឈាម និង​អុកស៊ីសែន​ទៅ​កាន់​ឫស​រោម​ភ្នែក។ អ្វីទាំង​នេះ​ជួយ​បង្កើន​លំហូរ​ឈាម និង​ពង្រឹង​ឫស​រោម​ភ្នែក ហើយ​នៅ​ជួយ​រក្សា​រោមភ្នែក​ឲ្យ​នៅ​បាន​យូរ និង​ដុះ​លឿន។ គ្រាប់ផ្លែឈើមានដូចជាគ្រាប់ almonds គ្រាប់ hazelnuts និង​គ្រាប់ walnuts ជាដើម។

៤. បន្លែ និង​ផ្លែឈើ

បន្លែ និង​ផ្លែឈើ​មាន​ផ្ទុក​វីតាមីន A និង C។ វីតាមីន​ទាំង​ពីរ​នេះ​មាន​ប្រយោជន៍​ជួយ​ដល់​ការ​លូតលាស់​រោមភ្នែក និង​ការ​ផលិត​ខូឡាជែន។ រីឯ​សំបក​ផ្លែឈើ និង​បន្លែ​មាន​ Silica ដែល​ជា​ជាតិរ៉ែ​ជួយ​​ឲ្យ​រោមភ្នែក​ដុះវែង និង​មាន​សុខភាព​ល្អ។

៥. ផ្សិត

ផ្សិត​សម្បូរ​ដោយ​វីតាមីន B3។ វីតាមីន​នេះ​ជួយ​ឲ្យ​ចរន្តឈាម​ប្រសើរ​ឡើង​ និង​ជួយ​ដល់​ការ​ផលិត​ keratin។ បន្ថែម​ពី​នេះ​ទៀត វីតាមីន B3​ ជំរុញ​ដល់​ការ​លូតលាស់​របស់​រោមភ្នែក និង​ជម្រុះ​​រោមភ្នែក​ដែល​ស្ងួត ឬ​ដាច់ ហើយ​នៅ​ជា​ជំនួយ​ដល់​ការ​ផលិត​កោសិកា​​ និង​បង្ការ​មិន​ឲ្យ​ជ្រុះ​រោមភ្នែក​ផង​ដែរ។

៦. គ្រាប់​សណ្ដែក

គ្រាប់​សណ្ដែក​មាន​វីតាមីន H (Biotin) និង​អាស៊ីដ​ហ្វូលិក។ វីតាមីន H បង្កើន​លំហូរ​ឈាម​ទៅ​កាន់​ឫស​រោម​ភ្នែក និង​ជួយ​ឲ្យ​រោមភ្នែក​ក្រាស់​ជាង​មុន រួម​ទាំង​បង្ការ​មិន​ឲ្យ​ស្ងួត ឬ​ជ្រុះ។ លើស​ពី​នេះ​នៅអាច​ជួយ​រាងកាយ​ស្រូប​យក​អាស៊ីដ​អាមីណូ និង​ជាតិ​ខ្លាញ់​ដែល​​សំខាន់​សម្រាប់​រោមភ្នែក។ ចំណែក​ឯ​អាស៊ីដ​ហ្វូលិក​បង្ការ​រោមភ្នែក​មិន​ឲ្យ​ដាច់។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://brightside.me/inspiration-health/7-foods-that-will-help-you-grow-long-eyelashes-798073/

កំណែ​ប្រែបច្ចុប្បន្ន

17/07/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

គ្រប់គ្នា​គួរដឹង អាហារទាំងនេះ​សុទ្ធតែ​សំបូរវីតាមីន A

ញ៉ាំគ្រាប់អាល់ម៉ុនរាល់ថ្ងៃ នឹង​ទទួលបាន​អត្ថប្រយោជន៍ ៨ យ៉ាងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jul 17, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម