វីតាមីន A មានសារៈសំខាន់សម្រាប់សុខភាព ព្រោះរាងកាយមិនអាចផលិតវីតាមីននេះបាន។ ហេតុនេះហើយរាងកាយយើងត្រូវទទួលវីតាមីនតាមរយៈរបបអាហារ។
វីតាមីន A មានសារៈសំខាន់សម្រាប់សុខភាព ព្រោះរាងកាយមិនអាចផលិតវីតាមីននេះបាន។ ហេតុនេះហើយរាងកាយយើងត្រូវទទួលវីតាមីនតាមរយៈរបបអាហារ។
វីតាមីន A គឺជាសារធាតុចិញ្ចឹមសំខាន់សម្រាប់ដំណើរការក្នុងរាងកាយរួមមានមុខងារប្រព័ន្ធភាពស៊ាំ ការបន្តពូជ សុខភាពស្បែក មុខងារនៃស្រទាប់ពោះវៀន ប្លោកនោម និងផ្ទៃជាលិកាផ្សេងៗ គំហើញនិងការលូតលាស់។ អត្ថបទនេះនឹងប្រាប់គ្នាយើងថាអាហារណាខ្លះដែលសំបូរដោយវីតាមីន A។
ថ្លើមសត្វសំបូរដោយវីតាមីន A ព្រោះសត្វស្តុកវីតាមីន A នៅក្នុងថ្លើម។ ថ្លើមគោ ៨៥ក្រាមផ្ទុកវីតាមីន A ៦ ៥៨២មីក្រូក្រាម។ ម៉្យាងទៀត ថ្លើមក៏សំបូរដោយប្រូតេអ៊ីន និងសារធាតុចិញ្ចឹមផ្សេងទៀតរួមមាន ជាតិស្ពាន់ ជាតិដែក ហ្វូលិក Choline វីតាមីន B-2 និងB-12។
Khmer OS;”>ដំឡូងជ្វាមួយមើមផ្ដល់វីតាមីន A រហូតដល់ ១ ៤០៣មីក្រូក្រាម។ វីតាមីន A មាននៅក្នុងបន្លែប្រភេទមើមក្នុងទម្រង់ជា beta carotene ដែលការសិក្សាមួយចំនួនអះអាងថាអាចការពារជំងឺមហារីកប្រូស្តាត និងពោះវៀនធំ។ ដំឡូងជ្វាមានកាឡូរីទាប និងគ្មានជាតិខ្លាញ់ និងជាប្រភពដ៏ល្អនៃវីតាមីន B-6 វីតាមីន C ប៉ូតាស្យូម និងជាតិសរសៃ។
អត្ថបទពាក់ព័ន្ធ៖
ការ៉ុតសំបូរដោយ beta carotene។ ការ៉ុតទម្ងន់ ២៥ក្រាមមានវីតាមីន A ៤៥៩មីក្រូក្រាម។ ការ៉ុតក៏សំបូរដោយជាតិសរសៃដែលជួយបង្ការការទល់លាមក និងជួយដល់សុខភាពពោះវៀន។
ពពួកសណ្ដែកសំបូរទៅដោយប្រូតេអ៊ីន និងជាតិសរសៃ។ សណ្ដែកអង្គុយស្ងោរ ១៧០ក្រាមមានវីតាមីន A ៦៦មីក្រូក្រាម។ សណ្ដែកអង្គុយនេះក៏មានជាតិដែកដែរ។ ការសិក្សាជាច្រើនបានឲ្យដឹងថាសណ្ដែកប្រភេទផ្សេងៗអាចបន្ថយហានិភ័យជំងឺបេះដូង និងជំងឺផ្សេងៗដូចជាជំងឺសម្ពាធឈាមខ្ពស់ ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល និងជំងឺទឹកនោមផ្អែមប្រភេទ២។
ដូចបន្លែបៃតងផ្សេងទៀតដែរ ស្ពៃពួយឡេងសំបូរដោយសារធាតុចិញ្ចឹម។ ស្ពៃពួយឡេងចម្អិនហើយ ២២៥ក្រាមផ្តល់វីតាមីន A ៥៧៣មីក្រូក្រាម។ ក្រៅពីវីតាមីន A ស្ពៃពួយឡេងមានជាតិដែក និងម៉ាញ៉េស្យូមដែរ។ ការសិក្សាមួយចំនួនបានបង្ហាញថាស្ពៃពួយឡេងអាចបញ្ចុះសម្ពាធឈាម និងជួយឲ្យសុខភាពបេះដូងមានភាពប្រសើរឡើង។
ផ្កាខាត់ណាខៀវជាជម្រើសល្អមួយសម្រាប់វីតាមីន A ដោយផ្កាខាត់ណាខៀវ៦៤ក្រាមមានវីតាមីនA ចំនួន៦០មីក្រូក្រាម។ ផ្កាខាត់ណាខៀវមានវីតាមីន C និងK ដែរ។ វីតាមីន K គឺសំខាន់សម្រាប់ឆ្អឹង និងកំណកឈាម ខណៈដែលវីតាមីន C ជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងអាចប្រឆាំងការរលាកបាន។
ម្ទេសប្លោកក្រហមឆៅ ១៧៥ក្រាម ផ្តល់វីតាមីន A ១១៧មីក្រូក្រាម។ ក្រៅពីទទួលបានវីតាមីន A នៅអាចទទួលបានវីតាមីន C វីតាមីន B-6 និងហ្វូលិក។
ផ្លែស្វាយមួយផ្លែមានវីតាមីន A ១១២មីក្រូក្រាម។ ផ្លែស្វាយសំបូរដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិសរសៃដែលអាចជួយដល់មុខងារពោះវៀន និងគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។
ផ្លែត្រសក់ផ្អែម ១៧៧ក្រាមផ្តល់ ១៣៥មីក្រូក្រាមនៃវីតាមីន A។ ផ្លែនេះក៏មានវីតាមីន C ដែលជួយពង្រឹងមុខងារប្រព័ន្ធភាពស៊ាំ និងការពារពីជំងឺផ្សេងៗ។
ទឹកប៉េងប៉ោះ ១៨០មីល្លិលីត្រមានវីតាមីន A ៤២មីក្រូក្រាម។ ទឹកប៉េងប៉ោះក៏មានវីតាមីន C និង lycopene ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម។ ក្រៅពីនេះទឹកប៉េងប៉ោះក៏ដូចផ្លែប៉េងប៉ោះ និងផ្លែល្ពៅដែរគឺមានសារធាតុ lutein និង zeaxanthin ដែលសុទ្ធតែមានប្រយោជន៍ដល់សុខភាពភ្នែក។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕