backup og meta

ញ៉ាំប៉េងប៉ោះ និងCranberry ជួយសុខភាពច្រើនយ៉ាង

ញ៉ាំប៉េងប៉ោះ និងCranberry ជួយសុខភាពច្រើនយ៉ាង

អ្នក​ណា​ៗ​ក៏​ដឹង​ដែរ​ថា បន្លែ ផ្លែ​ឈើ​មាន​ប្រយោជន៍​ល្អ​ច្រើន​សម្រាប់​មនុស្ស​គ្រប់​វ័យ​មិន​ថា​ក្មេង ឬ​ចាស់​ទេ។ ដូច​គ្នា​នេះ ផ្លែ​ប៉េង​បោះ ផ្លែ​ Cranberry និង​គ្រាប់​ទំពាំង​បាយ​ជូរ ក៏​មាន​ប្រយោជន៍​ល្អ​ច្រើន​ដែល​យើង​នឹក​ស្មាន​មិន​ដល់​ដែរ ពិសេស​ក្មេង​ជំទង់ ដែល​ជា​វ័យ​សកម្ម​ការ​រៀន​សូត្រ។

​១. ប៉េងប៉ោះ

ប្រភព​នៃ​វីតាមីន៖  គ្រាន់​តែ​ញ៉ាំ​ផ្លែ​ប៉េងប៉ោះ ១ផ្លែ/ថ្ងៃ អាច​ទទួល​បាន​វីតាមីន C រហូត​ដល់​ ៤០%​ ឯណោះ ដែល​រាង​កាយ​យើង​ត្រូវ​ការ​ក្នុង​មួយ​ថ្ងៃ។

ការពារ​បេះ​ដូង៖ ផ្លែ​ប៉េងប៉ោះ​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ម៉្យាង​ហៅ​ថា Lycopene។ អ្នក​ស្រាវជ្រាវ​សហរដ្ឋ​អាមេរិក​ឲ្យ​ដឹង​ថា បើ​និយាយ​ទាក់​ទង​នឹង​ជំងឺ​បេះដូង ការ​ញ៉ាំ​ផ្លែ​ប៉េងប៉ោះ ឬ​ផលិតផល​ដែល​ចម្រាញ់​ចេញ​ពី​ប៉េងប៉ោះ មាន​ប្រសិទ្ធភាព​ជួយ​ដល់​បេះដូង​ជាង​ការ​ប្រើប្រាស់​ផលិតផល​មាន​សារធាតុ Lycopene ផ្ទាល់​ទៅ​ទៀត។

ពង្រឹង​ការ​មើល​ឃើញ៖ សារធាតុ Lycopene ក៏​ល្អ​សម្រាប់​ភ្នែក​របស់​យើង​ដែរ។ ក្រៅ​ពី​នេះ ប៉េង​ប៉ោះ​ក៏​ផ្ទុក​សារធាតុ​ចិញ្ចឹម​ផ្សេង​ទៀត​ដូច​ជា Lutein និង Beta-carotene ដែល​ជា​សារធាតុ​ចិញ្ចឹម​ជួយ​ដល់​ការ​មើល​ឃើញ និង​ការពារ​ជំងឺ​ភ្នែក​ផ្សេងៗ​បាន​។

ប្រឆាំង​ជំងឺ​មហារីក៖ ការ​សិក្សា​មួយ​បាន​ឲ្យ​ដឹង​ថា សារធាតុ Lycopene មាន​ទំនាក់​ទំនង​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ក្រពេញ​ប្រូស្ដាត មហារីក​ក្រពេញ​អូវែ មហារីក​សួត និង​មហារីក​ក្រពះ។

ផ្លែប៉េងប៉ោះ១

២. គ្រាប់​ផ្លែ​ទំពាំង​បាយ​ជូរ

ពង្រឹង​កម្លាំង​ឆ្អឹង៖  បន្ថែម​ផលិត​ផល​ដែល​ធ្វើ​ពី​គ្រាប់​ផ្លែ​ទំពាំង​ជូរ​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ជាមួយ​កាល់ស្យូម ជួយ​ដល់​ទ្រទ្រង់​ឆ្អឹង និង​កម្លាំង​ឆ្អឹង ដើម្បី​ព្យាបាល​ភាព​ខ្សោយ ​នៃ​ឆ្អឹង​ដោយ​សារ​ការ​ខ្វះ​ជាតិ​កាល់ស្យូម។

ប្រឆាំង​នឹង​មហារីក​ស្បែក៖ គ្រាប់​ផ្លែ​ទំពាំង​បាយ​ជួរ ផ្ទុក​សារធាតុ​ Proanthocyanidins ដែល​ជួយ​ប្រឆាំង​នឹង​ការ​វិវត្ត​របស់​ជំងឺ​មហារីក​។ តាម​ការ​ចុះ​ផ្សាយ​របស់ ​Molecular Nutrition and Food Research ឲ្យ​ដឹង​ថា គ្រាប់​ផ្លែ​ទំពាំង​បាយ​ជូរ​មាន​សមត្ថភាព​ក្នុង​ការ​កាត់​បន្ថយ​ភាព​ធ្ងន់ធ្ងរ ​នៃ​ជំងឺ​មហារីក​ស្បែក

ជំនួយ​សរសៃ​ឈាម​បេះ​ដូង៖ សារ​ធាតុ​ប្រឆាំង​អុកស៊ីដកម្ម​នៅ​ក្នុង​គ្រាប់​ផ្លែ​ទំពាំង​បាយ​ជូរ អាច​ការពារ​សរសៃ​ឈាម​ពី​ការ​ខូច​ខាត ដែល​អាច​ទប់​ស្កាត់​អាការៈ​លើស​សម្ពាធ​ឈាម​បាន​ផងដែរ។

លើស​ពី​នេះ គ្រាប់​ផ្លែ​ទំពាំង​បាយ​ជូរ​មាន​ប្រយោជន៍​ច្រើន​ទៀត​មាន កាត់​បន្ថយ​ការ​រលាក ប្រឆាំង​ភាព​ចាស់​វ័យ ប្រឆាំង​នឹង​ពពួក​មេរោគ​បង្ក​ជំងឺ ពង្រឹង​ការ​គ្រប់​គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម ធ្វើ​ឲ្យ​ការ​មើល​ឃើញ​នៅ​ពេល​យប់​ប្រសើរ​ឡើង ជាដើម។

៣. Cranberry

បង្ការ​ការ​ឆ្លង​មេរោគ​ផ្លូវ​បំពង់​ទឹកនោម៖  ទឹក​ផ្លែ ​Cranberry ឬ​ផលិត​ផល​ដែល​ផលិត​ពី​ផ្លែ Cranberry អាច​កាត់​បន្ថយ​ហានិភ័យ​ក្នុង​ការ​ឆ្លង​មេរោគ​នៅ​ផ្លូវ​បំពង់​ទឹកនោម​របស់​យើង ក៏​ប៉ុន្តែ​វា​មិន​អាច​ជួយ​ព្យាបាល​ជំងឺ​ឆ្លង​មេរោគ​នៅ​ផ្លូវ​បំពង់​ទឹកនោម​បាន​ទេ ប្រសិន​បើ​យើង​កើត​ជំងឺ​នេះ​ហើយ។

បង្ការ​ការ​កើត​ជំងឺ​មហារីក​ក្រពះ៖  ក្នុង​ករណី​ដែល​យើង​ញ៉ាំ​ផ្លែ Cranberryជា​ប្រចាំ វា​អាច​កាត់​បន្ថយ​ហានិភ័យ​ក្នុង​ការ​កើត​ជំងឺ​មហារីក​ក្រពះ។

ជួយ​ដល់​សុខភាព​បេះដូង៖  ទឹក​ផ្លែ​ Cranberry ឬ​ផលិត​ផល​ដែល​ធ្វើ​ឡើង​ពី​ផ្លែ Cranberry ជួយ​កាត់​បន្ថយ​កត្តា​ហានិភ័យ​ជា​ច្រើន​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​បេះ​ដូង ដូច​ជា​កម្រិត​ Cholesterol និងសម្ពាធ​ឈាម។

ចំពោះ​អត្ថប្រយោជន៍​ទាំង​នេះ យើង​អាច​ទទួល​បាន​ពី​ការ​ញ៉ាំ​ផ្លែ​ប៉េងប៉ោះ​ស្រស់ Cranberries ស្រស់ គ្រាប់​ទំពាំង​បាយ​ជូរ​ស្រស់ ឬ​អាច​ញ៉ាំ​ជា​ផលិតផល​ដែល​ចម្រាញ់​ចេញ​ពី​ផ្លែ​ឈើ​៣​មុខ​នេះ ដូច​ជា គ្រាប់​ថ្នាំ ឬ​ម្សៅ​ជា​ដើម ក៏​អាច​ទទួល​បាន​ប្រយោជន៍​ច្រើន​ដល់​សុខភាព​យើង​ដែរ។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.health.com/nutrition/health-benefits-tomatoes

https://www.medicalnewstoday.com/articles/263332#benefits

https://www.healthline.com/nutrition/foods/cranberries#bottom-line

កំណែ​ប្រែបច្ចុប្បន្ន

03/09/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

អាហារ ៨​​ មុខនេះសម្បូរវីតាមីន B7 ល្អសម្រាប់ភ្នែក​ សក់ និង​ស្បែក

ពេល​ឈឺ គួរជ្រើសរើស​របបអាហារបែបណាទើប​ល្អ អាច​ជាសះស្បើយបានលឿន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 03, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម