backup og meta

ប្រយោជន៍សុខភាព ៨ យ៉ាង ញ៉ាំទឹកឃ្មុំ​មុនចូលគេង (វីដេអូ)

ប្រយោជន៍សុខភាព ៨ យ៉ាង ញ៉ាំទឹកឃ្មុំ​មុនចូលគេង (វីដេអូ)

យើង​គ្រប់​គ្នា​អាច​នឹង​ដឹង​ពី​អត្ថប្រយោជន៍​របស់​ទឹកឃ្មុំ​ខ្លះ​ហើយ​ថា​ទឹកឃ្មុំ​អាច​សម្រួល​ដល់អាការៈ​ជំងឺ​ផ្ដាសាយ និង​ផ្តល់​សំណើម​ដល់​ស្បែក។ ប៉ុន្តែ​យើង​អាច​នឹង​មិន​ដឹង​ថា​អ្នកវិទ្យាសាស្ត្រ​ហៅ​ទឹកឃ្មុំ​ជា​កំពូល​អាហារ ព្រោះ​ទឹកឃ្មុំ​មាន​សារធាតុ​ដែល​ជួយ​ដល់​សុខភាព​ច្រើន​ដែល​យើង​មិន​ដែល​បាន​ដឹង។ យើង​តែង​យក​ទឹកឃ្មុំ​ទៅ​លាយ​នឹង​អាហារ​ផ្សេង​ តែ​គ្រាន់​តែ​ញ៉ាំ​ទឹកឃ្មុំ​មួយ​ស្លាបព្រាបាយ​មុន​ចូល​គេង​ក៏​ផ្តល់​ប្រយោជន៍​ច្រើន​​ដល់​សុខភាព។

. គេង​លក់​ស្រួល​

ទឹកឃ្មុំ​ផ្ទុក​សារធាតុ tryptophan ​ជា​អ័រម៉ូន​ដែល​ជួយ​បន្ធូរ​អារម្មណ៍ និង​ផ្តល់​សញ្ញា​ឲ្យ​រាងកាយ​ថា​ដល់​ពេល​ចូល​គេង​ហើយ។ ទោះបីជា​រាងកាយ​ត្រូវការ​អាស៊ីដអាមីណូ​នេះ ប៉ុន្តែ​រាងកាយ​មិន​អាច​ផលិត​អាស៊ីដអាមីណូ​ដោយ​ខ្លួន​ឯងទេ។ ហេតុ​នេះ​ហើយ​យើង​ត្រូវ​ទទួល​ពី​របប​អាហារ​​រួមមាន​ទឹកឃ្មុំ​ជាដើម។ ពេល​ខ្លះ​យើង​អាចភ្ញាក់​កណ្ដាល​យប់ នេះ​មក​ពី​អំឡុងពេល​គេង​ ខួរក្បាល​ត្រូវការ​សារធាតុ​ glycogen និង​បង្ក​ឲ្យ​ក្រពេញ​ aldrena បញ្ចេញ​អ័រម៉ូន adrenaline​ និង​cortisol ដែល​ធ្វើឲ្យ​យើង​មិន​អាចគេង​បាន។ ដោយ​ទឹកឃ្មុំ​មាន​សារធាតុ glycogen ដែល​ខួរក្បាល​ត្រូវការ ដូចនេះ​ការ​ញ៉ាំ​ទឹកឃ្មុំ​មុន​គេង​អាច​ជួយ​ឲ្យ​គេង​លក់​ស្រួល។

. បញ្ចុះ​សម្ពាធឈាម

សម្ពាធឈាម​ខ្ពស់​គឺ​ជា​កត្តា​មួយ​នៃ​ហានិភ័យ​ជំងឺ​បេះដូង។ ហេតុ​នេះ​ហើយ​ការ​រក្សា​លំនឹង​សម្ពាធឈាម​គឺ​ជា​វិធី​ដ៏​ល្អ​ដើម្បី​ចៀសវាង​ជំងឺ​បេះដូង។ ទឹកឃ្មុំ​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​អាច​បញ្ចុះ​សម្ពាធឈាម ហើយ​ការ​ញ៉ាំ​ទឹកឃ្មុំ​មួយ​ស្លាបព្រាបាយ​ពេល​យប់​ជា​វិធី​ដ៏​ល្អ​ដើម្បី​បង្ការ​ការ​លើស​សម្ពាធឈាម។

. បញ្ចុះ​កម្រិត​ខ្លាញ់​អាក្រក់

នៅពេលខ្លាញ់អាក្រក់ (Triglycerides ) មាន​កម្រិត​ខ្ពស់នោះ​ហានិភ័យ​នៃ​ជំងឺ​បេះដូង និង​ជំងឺ​ទឹកនោមផ្អែម​ក៏​កើន​ឡើង​ដែរ។ ទឹកឃ្មុំ​គឺ​អាច​បញ្ចុះ​កម្រិត​ជាតិ​ខ្លាញ់​អាក្រក់​នៅ​ក្នុង​រាងកាយ​បាន​ដោយ​ជួយ​សម្អាត​ខ្លាញ់​ដែល​មិន​ចាំបាច់​ចេញ​ពីក្នុង​ឈាម។

ទឹកឃ្មុំ១

. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ

ទឹកឃ្មុំ​សម្បូរ​ដោយ​សារធាតុប្រឆាំង​អុកស៊ីតកម្ម និង​បាក់តេរី​ដែល​អាច​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​របស់​យើង​ឲ្យ​ប្រឆាំង​នឹង​ជំងឺ​ផ្សេងៗ​បង្ក​ដោយ​បាក់តេរី ផ្សិត និង​វីរុស​ផ្សេងៗ។ បន្ថែម​ពី​នេះ​ទៀត ការ​ញ៉ាំ​ទឹកឃ្មុំ​រាល់​យប់​គឺ​ជួយ​ដល់រាង​កាយ​បន្ថែម​ការ​ការពារ​បែប​ធម្មជាតិ ហើយ​យើង​ក៏​អាច​ប្រើ​ទឹកឃ្មុំ​​ទៅ​លើ​របួស​បាន​ដែរ។

. ដុត​ជាតិ​ខ្លាញ់​លឿន​ជាង​មុន

ទឹកឃ្មុំ​បង្កើន​ការ​ធ្វើ​មេតាបូលីស​ដោយ​បង្កើត​សកម្មភាព​កម្ដៅ​នៅ​ក្នុង​រាងកាយ។ នេះ​មាន​ន័យ​ថា​ទឹកឃ្មុំ​បង្កើន​ចលនា​​ឈាម​រត់​ដែល​បង្កើន​សីតុណ្ហភាព​ក្នុង​រាងកាយ និង​ជួយ​ដល់​ការ​ដុត​ជាតិ​ខ្លាញ់។

. បំបាត់​អាការៈ ក្អក

ទឹកឃ្មុំ​គឺ​ជា​សារធាតុ​ប្រឆាំង​ការ​រលាក​ធម្មជាតិ​។ ដូចនេះហើយ​ការ​ញ៉ាំ​ទឹកឃ្មុំ​មួយ​ស្លាបព្រា​បាយ​លាយ​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហៗ​រាល់យប់​ យើង​អាច​បន្ថយ​ការ​រលាក​នៅ​បំពង់ក​ និង​ចៀសវាង​អាការៈ​ក្អក​បាន។ លើសពីនេះ​ទៀត ទឹកឃ្មុំ​គឺ​សារធាតុ​ប្រឆាំង​បាក់តេរី​ដ៏​ល្អ​មួយ​ដែល​ជួយ​ប្រឆាំង​នឹង​បាក់តេរី​​នៅ​នឹង​បំពង់​ក។

. ពន្យារ​ភាព​ចាស់

វិធី​ធម្មជាតិ​ដើម្បី​ពន្យារ​ភាព​ចាស់​គឺ​ការ​ទទួល​បាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ហើយ​ទឹកឃ្មុំ​សម្បូរ​ដោយ​សារធាតុ​នេះ។ ការ​ប្រើ​ប្រាស់​សេរ៉ូម​សម្រាប់​ថែរក្សា​ស្បែក​គឺ​ជា​គំនិត​ល្អមួយ ប៉ុន្តែ​ការ​ញ៉ាំ​ទឹកឃ្មុំ​រាល់​យប់​មុន​ចូល​គេង​នឹង​ជួយ​យើង​បន្ថយ​សញ្ញា​នៃ​ភាព​ចាស់​ពី​ខាង​ក្នុង​មក។​

. ចៀសផុតពីជំងឺ​បាក់ទឹកចិត្ត

ទឹកឃ្មុំ​មាន​ផ្ទុក​សារធាតុ polyphenol ដែល​ជា​សារធាតុ​គីមី​ប្រឆាំង​នឹង​ជំងឺ​បាក់ទឹក​ចិត្ត​ដោយ​ទប់ទល់​នឹង​អាការៈ oxidative stress ក្នុង​កោសិកា​ខួរក្បាល។​ ប្រសិន​ជា​គ្នា​យើង​ចង់​ឲ្យ​សុខភាព​ផ្លូវចិត្ត​ល្អ និង​ភ្ញាក់​ពី​គេង​មក​មាន​ស្មារតី​ល្អ គួរ​ញ៉ាំ​ទឹកឃ្មុំ​រាល់យប់​មុន​ចូល​គេង។

<

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

05/05/2022

អត្ថបទ​ដោយ ចាន់ វុត្ថា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ចាន់ វុត្ថា


អត្ថបទពាក់ព័ន្ធ

ក្រុមវីតាមីនទាំងនេះ ជួយសុខភាពកូនៗមិននឹកស្មានដល់

អាហារ៦ប្រភេទ ផ្ដល់ប្រយោជន៍ច្រើន​ដល់សុខភាព​លំពែង (វីដេអូ)


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ វុត្ថា · កែ May 05, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម