backup og meta

កុំចេះតែហ៊ាន! កើតជំងឺ​ទឹកនោមផ្អែម មិនអាចស្ត្រេស​ផ្ដេសផ្ដាស​ទេ

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ Chamnan Amrith · កែ Mar 28, 2023

    កុំចេះតែហ៊ាន! កើតជំងឺ​ទឹកនោមផ្អែម មិនអាចស្ត្រេស​ផ្ដេសផ្ដាស​ទេ

    ជីវិត​មនុស្ស​ម្នាក់​ណា​មិន​ធ្លាប់​ស្ត្រេស គ្រាន់​តែ​ថា ខ្លះ​អាច​ធ្វើ​ចិត្ត រិះ​រក​វិធី​គ្រប់​គ្រង​អារម្មណ៍​ធុញ​ថប់​នេះ​បាន ប៉ុន្តែ​ខ្លះ​ទៀត​កាន់​តែ​ព្យាយាម កាន់​តែ​ស្ត្រេស ពិសេស​គ្នាយើង​ ឬម៉ាក់ប៉ា អ៊ំៗ មាន​ជំងឺ​រ៉ាំរ៉ៃ ដូច​ទឹក​ជា​ទឹកនោម​ផ្អែម​ជា​ដើម កាន់​តែ​ពិបាក​គ្រប់គ្រង​បញ្ហា​ស្ត្រេស​មួយ​កម្រិត​ទៀត។ បើ​អ៊ីចឹង​អត្ថបទ “Hello គ្រូពេទ្យ” មាន​​វិធីសាស្ត្រ​គ្រប់​គ្រង​អារម្មណ៍​ស្ត្រេស​ សម្រាប់គ្នា​យើង ឬម៉ាក់ប៉ា អ៊ំៗ មាន​ជំងឺ​ទឹក​នោម​ផ្អែម អាច​ជួយ​បន្ធូរ​អារម្មណ៍​ឲ្យ​ស្រស់​ស្រាយ​បាន។

    នៅ​ពេល​អារម្មណ៍​ស្ត្រេស រាង​កាយ​នឹង​ផលិត​អ័រ​ម៉ូន បញ្ជូន​ព័ត៌មាន​តាម​សរសៃ​ប្រសាទ។ បើ​ស្រ្តេស​ខ្លាំង​ពេក ​អាច​ធ្វើ​អោយ​ប៉ះ​ពាល់​ការ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម ហេតុ​នេះ​គ្នា​យើង ម៉ាក់​ប៉ា អ៊ំៗ មាន​ជំងឺ​ទឹក​នោម​ផ្អែម ចាំ​បាច់​បំផុត​ត្រូវ​គ្រប់គ្រង​ស្ត្រេស​ឲ្យ​បាន។

    ១- ប្រភពនាំឲ្យស្រ្តេស

    ស្រ្តេស​អាច​បណ្ដាល​មក​ពី​កត្តា​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ ពិសេសសម្រាប់យើង​កំពុង​មាន​​ជំងឺ​ឈាម​ផ្អែម​ទឹកនោម​ផ្អែម​ប្រភេទ​ទី ២ តែម្តង។ ពេល​ស្រ្តេស​ដោយ​សារ​សម្ពាធ​ផ្លូវ​ចិត្ត​ម្តងៗ នឹង​ធ្វើឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង​យ៉ាង​គំហុក។ ផ្ទុយ​ទៅ​វិញ​សម្រាប់​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ ១ អាច​ឡើង​ជាតិ​ស្ករ ​ឬ​ចុះ​មិន​ទៀងទាត់ ខណៈ​ស្រ្តេស​ផ្លូវ​កាយ​វិញ បើមានជំងឺទាំង​ពីរ​ប្រភេទ​ ជាតិ​ស្ករ​នឹង​កើន​ឡើង​ដូច​គ្នា។

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ត្រៀមកើតទឹកនោមផ្អែម

    ២- វិធីគ្រប់គ្រងស្រ្តេស

    យើង​អាច​ជួប​ស្ថាន​ភាព​នាំ​ឲ្យ​ស្រ្តេស​​គ្រប់​ពេល អ៊ី​ចឹង​ត្រូវ​ចេះ​រក​វិធី​ដោះ​ស្រាយ។ ឧ. បើ​ឃើញ​ ​ផ្លូវ​ខាង​មុខ​ស្ទះ​ គួរ​បើក​ផ្លូវ​ផ្សេង​ ឬ​ចេញ​ទៅ​ផ្ទះ​មុន​ម៉ោង​កុំ​ឲ្យ​ស្ទះ​ជាប់​នឹង​គេ។ បើ​មាន​បញ្ហា​នៅ​កន្លែង​ធ្វើការ​ ​គួរ​និយាយ​ជាមួយ​មេ​ ឬ​រក​ជំនួយ​ពី​មិត្ត​រួម​ការងារ​ ដើម្បី​ទទួល​បាន​ដំណោះ​ស្រាយ​ល្អៗ។

    ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖

    ក្រៅ​ពី​នេះ​ អាច​ធ្វើ​អ្វី​ខ្លួន​ចង់ធ្វើ ​ឬ​ជាមួយ​មិត្តភក្តិ ព្រោះ​អាច​ជា​ប្រយោជន៍​ដោះ​ស្រាយ​​ស្ថាន​ភាព​ស្ត្រេស​បាន​ភ្លាមៗ។ ឧទាហរណ៍​ថា​ ទៅ​ហាត់​ប្រាណ ដើម្បី​រាង​កាយ​មាំមួន ព្រោះ​ការ​លើក​ដៃ​លើក​ជើង​ ធ្វើ​ឲ្យ​អ័រម៉ូន ​ដូប៉ាមីន (Dopamine) ឬ​អ័រម៉ូន​រីករាយ បញ្ចេញ​ច្រើន​ជួយ​កាត់​បន្ថយ​ ស្រ្តេស​បាន។ ​លេង​កីឡា រៀន​រាំ ជិះកង់ ឬ​ហាត់​យូហ្គា​ ក៏​អាច​ជួយ​បានដូច​គ្នា ឬ​អាច​រៀន​ជំនាញ​ផ្សេងៗ ដើម្បីជីវិត​កាន់​តែ​រីករាយ។

    អត្ថទ​ពាក់ព័ន្ធ​៖

    រំសាយ​ស្រ្តេស​បង្ក​ដោយ​ជំងឺទឹក​នោម​ផ្អែម​ អាច​ពិបាក​បន្តិច ​ត្រូវ​ការ​ភាព​អត់ធ្មត់​ច្រើន អ៊ី​ចឹង​ព្យាយាម​រក​មើល​បញ្ហា​នាំ​ឲ្យ​យើង​ស្រ្តេស​ជាមុន ចាំ​រក​ដំណោះ​ស្រាយ​តាម​ក្រោយ។ តែ​បើ​នៅ​មិន​អាច​ដោះ​ស្រាយ​បាន ​គួរ​ទៅ​ជួប​ជំនាញ​ប្រឹក្សា ពី​វិធី​សម្រប​ខ្លួន ​ដោះ​ស្រាយ​បញ្ហា​ ក៏​ដូច​ជា​ដំបូន្មាន​បែប​វេជ្ជ​ផ្សេង​ទៀត​ ជា​ប្រយោជន៍​សម្រាប់​យើង។ ក្រៅ​ពីនេះ​ទៀត ​ការ​ញ៉ាំ​ថ្នាំ តាម​ដាន​ជាតិ​ស្ករ​ក្នុង​ឈាម ញ៉ាំ​អាហារ​​សមស្រប និង​​ហាត់​ប្រាណ​​ទៀង​ទាត់ ​ជា​ការ​គ្រប់​គ្រង​ស្ត្រេស និង​ស្ថាន​ភាព​ជំងឺ​កាន់​តែ​ប្រសើរ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ Chamnan Amrith · កែ Mar 28, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម