យើងអាចជួបស្ថានភាពនាំឲ្យស្រ្តេសគ្រប់ពេល អ៊ីចឹងត្រូវចេះរកវិធីដោះស្រាយ។ ឧ. បើឃើញ ផ្លូវខាងមុខស្ទះ គួរបើកផ្លូវផ្សេង ឬចេញទៅផ្ទះមុនម៉ោងកុំឲ្យស្ទះជាប់នឹងគេ។ បើមានបញ្ហានៅកន្លែងធ្វើការ គួរនិយាយជាមួយមេ ឬរកជំនួយពីមិត្តរួមការងារ ដើម្បីទទួលបានដំណោះស្រាយល្អៗ។
ក្រៅពីនេះ អាចធ្វើអ្វីខ្លួនចង់ធ្វើ ឬជាមួយមិត្តភក្តិ ព្រោះអាចជាប្រយោជន៍ដោះស្រាយស្ថានភាពស្ត្រេសបានភ្លាមៗ។ ឧទាហរណ៍ថា ទៅហាត់ប្រាណ ដើម្បីរាងកាយមាំមួន ព្រោះការលើកដៃលើកជើង ធ្វើឲ្យអ័រម៉ូន ដូប៉ាមីន (Dopamine) ឬអ័រម៉ូនរីករាយ បញ្ចេញច្រើនជួយកាត់បន្ថយ ស្រ្តេសបាន។ លេងកីឡា រៀនរាំ ជិះកង់ ឬហាត់យូហ្គា ក៏អាចជួយបានដូចគ្នា ឬអាចរៀនជំនាញផ្សេងៗ ដើម្បីជីវិតកាន់តែរីករាយ។
រំសាយស្រ្តេសបង្កដោយជំងឺទឹកនោមផ្អែម អាចពិបាកបន្តិច ត្រូវការភាពអត់ធ្មត់ច្រើន អ៊ីចឹងព្យាយាមរកមើលបញ្ហានាំឲ្យយើងស្រ្តេសជាមុន ចាំរកដំណោះស្រាយតាមក្រោយ។ តែបើនៅមិនអាចដោះស្រាយបាន គួរទៅជួបជំនាញប្រឹក្សា ពីវិធីសម្របខ្លួន ដោះស្រាយបញ្ហា ក៏ដូចជាដំបូន្មានបែបវេជ្ជផ្សេងទៀត ជាប្រយោជន៍សម្រាប់យើង។ ក្រៅពីនេះទៀត ការញ៉ាំថ្នាំ តាមដានជាតិស្ករក្នុងឈាម ញ៉ាំអាហារសមស្រប និងហាត់ប្រាណទៀងទាត់ ជាការគ្រប់គ្រងស្ត្រេស និងស្ថានភាពជំងឺកាន់តែប្រសើរ។