backup og meta

ងាយឃ្លានពេលយប់? នេះកំពូលអាហារសម្រន់ញ៉ាំឆ្អែត ហើយអាចគេងលក់ស្រួលទៀត

ងាយឃ្លានពេលយប់? នេះកំពូលអាហារសម្រន់ញ៉ាំឆ្អែត ហើយអាចគេងលក់ស្រួលទៀត

ទោះ​យប់​ជ្រៅ​ទៅហើយ ប៉ុន្តែ​នៅ​មាន​គ្នា​យើង​មួយ​ចំនួន គេង​មិន​ទាន់​លក់​ដោយ​សារ​កូរពោះ​​គ្រូក​ៗ ធ្វើ​ឲ្យ​ពិបាក​គេង។ គ្នា​យើង​ដឹង​អត់ ពេល​​ទ្រាំ​គេង​ទាំង​ឃ្លាន អាច​ធ្វើ​ឲ្យ​យើង​ឡើង​គីឡូ និង​ប៉ះពាល់​ដល់​សុខភាព​ និងផ្នែក​ផ្សេង​ៗ​ដូចជា បាត់​បង់​សាច់ដុំ ធ្វើ​ឲ្យ​អស់​កម្លាំង ឬ​គេង​មិន​គ្រប់​គ្រាន់។ បញ្ហា​គេង​មិន​លក់​ដោយសារ​ឃ្លាន​ពេល​យប់ មាន​គ្នា​យើង​មួយ​ចំនួន​ឧស្សាហ៍​ជួប ពិសេស​យុវវ័យ​ៗ ហើយ​ខ្លះ​ទ្រាំ​គេង​ទាំង​ឃ្លាន អត់​ហ៊ាន​ញ៉ាំ​ព្រោះ​ខ្លាច​ធាត់។

លើក​ក្រោយ​បើ​ឃ្លាន​យប់​ទៀត គ្នា​យើង​អាច​ញ៉ាំ​អាហារ​សម្រន់​មាន​កាឡូរី​ទាប​ខាង​ក្រោម ដោយ​មិន​បាច់​ខ្លាច​ធាត់ ហើយ​វា​ថែម​ទាំង​ធ្វើ​ឲ្យ​គេង​លក់​ស្រួល​ដែរ។

១.ផ្លែ​ចេក និង ​ប៊័រ​Almond

ញ៉ាំ​ផ្លែ​ចេក ជ្រលក់​ជាមួយ​ប៊័រ Almond អាច​ជួយ​បង្កើន​កម្រិត ​melatonin ​ក្នុង​រាង​កាយ ដើម្បី​ជួយ​ឲ្យ​យើង​គេង​លក់​ស្រួល ហើយ​វា​មាន​កាឡូរី​ត្រឹម​តែ ១៦៥កាឡូរី

២.ផ្លែ​គីវី

ផ្លែ​គីវី ជា​អាហារ​សម្រន់​មួយ​សម្បូរ​ទៅ​ដោយ​វីតាមីន C។ យប់​ឡើង​បើ​ឃ្លាន ញ៉ាំ​ផ្លែ​គីវី ២ ​ផ្លែ មាន​កាឡូរី​ត្រឹម​តែ៩៣ ប៉ុណ្ណោះ ហើយ​វា​ជា​ប្រភព​ធម្មជាតិ​នៃ​សារធាតុ serotonin ដែល​ជួយ​ដល់​ការ​សម្រាក​បន្ធូរ​អារម្មណ៍ និង​ជួយ​ទប់​ស្កាត់​ចំណង់​អាហារ។

៣.ទឹក​ក្រឡុក​ប្រូតេអ៊ីន

ទឹក​ក្រឡុក​ធ្វើ​ចេញ​ពី​ទឹកដោះគោ និង​ផ្លែឈើ​ផ្ដល់​ប្រូតេអ៊ីន សម្រាប់​ជួសជុល​សាច់​ដុំ និង​មាន​ផ្ទុក​សារធាតុ tryptophan ដែល​ប្រើ​ដើម្បី​បង្កើត​សារធាតុ​គីមី​ខួរក្បាល​ជួយ​ដល់​ការ​គេង។ ឧ. យើង​ធ្វើ​ទឹក​ក្រឡុក​ដោយ​ប្រើ​ទឹក​ដោះ​គោ​មាន​ជាតិ​ខ្លាញ់​ទាប ២៤០មិល្លីលីត្រ ជាមួយ​ផ្លែ​ម្នាស់​មួយ ឬ​ពី​រកូន​ចាន ផ្ទុក​ត្រឹមតែ ១៦០​កាឡូរី

៤.យ៉ាអ៊ួរ

យ៉ាអ៊ួរ ជា​ប្រភព​ដ៏​ល្អ​នៃ​ប្រូតេអ៊ីន​ដែល​ជួយ​ទប់​ទល់​ចំណង់​អាហារ ហើយ​វា​ក៏​សម្បូរ​ទៅ​ដោយ​កាល់ស្យូម ជួយ​ឲ្យ​យើង​គេង​លក់​បាន​ស្រួល​ផង​ដែរ។ យ៉ាអ៊ួ​គ្មាន​ជាតិ​ខ្លាញ់ ១៧០ក្រាម មាន​ត្រឹម​តែ ​៩៤​កាឡូរី​ប៉ុណ្ណោះ។

៥.ស៊ុត

គ្នា​យើង​អាច​គិត​ថា ស៊ុត​មិន​មែន​ជា​ប្រភេទអាហារ​សម្រន់​ទេ ប៉ុន្តែ ស៊ុត​ងាយ​ស្រួល​ក្នុង​ការ​ចម្អិន ហើយ​វា​ក៏​ជា​ប្រភព​នៃ​ប្រូតេអ៊ីន ដែល​ជួយ​មិន​ឲ្យ​យើង​ឃ្លាន​ទៀត។ ​ស៊ុត​ធំមួយគ្រាប់ ផ្ទុកកាឡូរី៧២

អាហារសម្រន់

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

23/12/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ជួបបញ្ហាគេងមិនលក់? សាកវិធីដកដង្ហើមប្រើតិចនិក ៤-៧-៨ អាចជួយឲ្យគេងឆាប់លក់

ផឹកកាហ្វេ ធ្វើឲ្យស្រក ឬឡើងគីឡូ? (វីដេអូ)


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 23, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម