backup og meta

ផ្លែឈើទាំង ៦មុខ ងាយរកទិញ ផ្ដល់ប្រយោជន៍ច្រើន​ដល់សុខភាព

ផ្លែឈើទាំង ៦មុខ ងាយរកទិញ ផ្ដល់ប្រយោជន៍ច្រើន​ដល់សុខភាព

គ្នា​យើង​ខ្លះ​ទង​ជា​អាច​ឆ្ងល់​ថា​អ្វី​ទៅ​ជា​អាហារ​សុខភាព ឮ​តែ​គេ​និយាយ​ពី​អាហារ​​ប្រភេទ​នេះ។ តើ​អាហា​សុខ​ភាព​ពិបាក​រក ឬ​មាន​តម្លៃ​ថ្លៃ? មិន​ដូច​នោះ​ទេ អាហារ​សុខ​ភាព​មិន​មែន​សុទ្ធ​តែ​ជា​អាហារ​ដែល​យើង​ពិបាក​​រក និង​​មាន​តម្លៃ​ថ្លៃ​នោះ​ទេ​។ ថ្ងៃនេះ Hello គ្រូពេទ្យ លើក​យក​ផ្លែ​ឈើ​ចំនួន​ប្រាំមួយ​​ប្រភេទ ដែល​ងាយ​រក និង​មិន​សូវ​មាន​តម្លៃ​ថ្លៃ ហើយ​ល្អ​ចំពោះ​សុខ​ភាព​ទៀត​។

១. ផ្លែ​ប៉ោម​

​ផ្លែ​​ប៉ោម​សម្បូរ​ដោយ​ជាតិ​សរសៃ​ខ្ពស់ វីតាមីន C និង​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​ផ្សេងៗ​ជា​ច្រើន​ទៀត​។ ផ្លែ​ប៉ោម​ អាច​ជា​ជម្រើស​អាហារ​សម្រន់​ដ៏​ល្អ និង​អាច​ជួយ​ឲ្យ​យើង​ឆ្អែត​នៅ​ចន្លោះ​ពេល​ញ៉ាំ​អាហារ​ផង​។

២. ថ្លែ​ប័រ

ផ្លែ​ប័រ​ អាច​ថា​ខុស​ប្លែក​ពី​ផ្លែ​ឈើ​មួយ​ចំនួ​ន​ផ្សេង​ទៀត ព្រោះ​ថា​ផ្លែ​នេះ​មាន​ផ្ទុក​អាស៊ីដ​ខ្លាញ់​ល្អ​ចំពោះ​សុខ​ភាព​ជំនួស​ឲ្យ​កាបូអ៊ីដ្រាត​។ ក្រៅ​ពី​នេះ ផ្លែ​ប័រ​ក៏​មាន​ផ្ទុក​ជាតិ​សរសៃ​ខ្ពស់ ប៉ូតាស្យូម និង​វីតាមីនC ផង​ដែរ​។​

៣. ផ្លែ​ចេក​

ចេក​ គឺជា​ផ្លែ​ឈើ​សប្បូរ​ដោយ​ប៉ូតាស្យូម​បំផុត​មួយ​។ ផ្លែ​ឈើ​ប្រ​ភេទ​នេះ ក៏​សម្បូរ​ទៅ​ដោយ​វីតាមីន B6 និង​ ជាតិ​សរសៃ​ផង​ដែរ​។

ញ៉ាំផ្លែឈើ

៤. ផ្លែ​ក្រូច

ចំពោះ​ផ្លែ​ក្រូច​វិញ ពេល​និយាយ​ដល់ពេលណា ដឹង​តែ​នឹង​ឃើញ​វីតាមីន​C មិន​ខាន។ ពិត​ណាស់​ផ្លែ​ក្រូច​សម្បូរ​ដោយ​វីតាមីនC ជាតិ​សរសៃ​ខ្ពស់ និង​មាន​សារធាតុ​ប្រ​ឆាំង​អុក​ស៊ីត​កម្ម​ទៀត​ផង​។​

៥. ផ្លែ​ម្នាស់​

ផ្លែ​ម្នាស់​ក៏​មិន​អន់​ដែរ មាន​ផ្ទុក​ទៅ​ដោយ​វីតាមីន​C និង​ម៉ង់​កាណេស​។ ក្រៅពី​នេះ ម្នាស់​នៅ​មាន​ផ្ទុក​ល្បាយ​អង់ហ្សីម ដែល​ជា​សារធាតុ​ប្រឆាំង​ការ​រលាក និង​ជួយ​បំបែក​ប្រូតេអ៊ីន​ផង​ដែរ​។​

​៦. ផ្លែ​ឪឡឹក

ផ្លែ​ឪឡឹក​ក៏​មិន​អន់​ដែរ​ក្រៅ​ពី​មាន​ជាតិ​ទឹក​ខ្ពស់ នៅ​មាន​វីតាមីន A, B ថែមទៀត​ផង​។ ក្រៅ​ពី​នេះ​ផ្លែ​ឪឡឹកក៏​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​ដូច​ជា lycopene និងcarotenoids ផង​ដែរ​។ ក្រៅ​ពី​នេះ គេ​នៅ​ជឿ​ថា​សារធាតុ​ប្រ​ឆាំង​អុកស៊ីត​កម្ម​ក្នុង​ផ្លែ​ឪឡឹក​ក៏​មាន​ឥទ្ធិ​ពល​ប្រឆាំង​នឹង​ឥទ្ធិ​ពល​ជំងឺ​មហារីក​ផង​ដែរ​។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.healthline.com/nutrition/50-super-healthy-foods#vinegar

https://www.healthline.com/nutrition/20-healthiest-fruits#TOC_TITLE_HDR_13

 

កំណែ​ប្រែបច្ចុប្បន្ន

07/04/2021

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

​​​​​​​​អាហារ​ទាំង​នេះ​ ញ៉ាំ​ញឹកញាប់​ជួយការពារស្បែកពី​ស្នាម​ជ្រីវជ្រួញ​

ខ្វះជាតិស័ង្កសី រាងកាយកូនលូតលាស់មិនពេញលេញទេ ត្រូវបំប៉នអាហារអីខ្លះ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Apr 07, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម