backup og meta

បន្លែ-ផ្លែឈើពណ៌សល្អចំពោះបេះដូង និងសុខភាព

បន្លែ-ផ្លែឈើពណ៌សល្អចំពោះបេះដូង និងសុខភាព

បន្លែ និងផ្លែឈើពណ៌សក៏ផ្តល់ប្រយោជន៍ច្រើនដល់សុខភាពមិនចាញ់បន្លែ និងផ្លែឈើ​ពណ៌ចម្រុះទេ។​ បន្លែ និងផ្លែឈើពណ៌សមានផ្ទុកសារធាតុ anthoxanthins, allicin, ប៉ូតាស្យូម, ហ្វូឡាត និងវីតាមីន  C ។ ខាងក្រោមជាអត្ថប្រយោជន៍នៃការញុំាបន្លែ និងផ្លែឈើពណ៌ស។

១. ជួយការពារបេះដូង និងសរសៃឈាម

សារធាតុប៉ូតាស្យូមនៅក្នុងបន្លែ និងផ្លែឈើពណ៌សជួយសរសៃប្រសាទ និងសាច់​ដុំរបស់យើង​ឱ្យធ្វើ​ការ ដែលល្អចំពោះដំណើរការបេះដូង។ ប្រសិនបើយើងមានបញ្ហាតម្រងនោម យើងត្រូវកម្រិត​ការ​ញុំា​សារធាតុប៉ូតាស្យូម ឬពិភាក្សាជាមួយវេជ្ជបណ្ឌិតជាមុន។ សារធាតុ Anthoxanthins និង allicin នៅក្នុងបន្លែ និងផ្លែឈើពណ៌សក៏ជួយបញ្ចុះសម្ពាធឈាម និងកូឡេស្តេរ៉ុល​ដែលធ្វើឱ្យបេះដូង​យើង​ធ្វើការបានស្រួល។

បន្លែនិងផ្លែឈើពណ៌សល្អចំពោះបេះដូង និងសុខភាព

២. ប្រឆាំងមហារីក

សារធាតុ Anthoxanthins នៅក្នុងបន្លែ និងផ្លែឈើពណ៌ស​អាចជួយកាត់បន្ថយហានិភ័យ​នៃការកើត​មហារីក។ ឯហ្វូឡាតក៏ជួយកាយ​យើងឱ្យ​ចៀស​ផុត​ពីការផ្លាស់ប្តូរ​កោសិកាដែលអាចនាំ​ឱ្យកើត​មហារីក​ដែរ។

គណនា BMI

៣. ពង្រឹងប្រព័ន្ធការពាររាងកាយ

បន្លែ និងផ្លែឈើពណ៌សមានផ្ទុកវីតាមីន C ដែលជួយរាងកាយរបស់យើងប្រឆាំងនឹងការឆ្លងមេរោគ មុនពេលយើងឈឺ។

បន្លែពណ៌សមានដូចជា ខ្ទឹមស ខ្ទឹមបារាំង ដំឡូងបារាំង ឆៃថាវ ផ្កាខាត់​ណា​ ផ្សិត ពោតស មើមប៉ិគួៈ។ល។ ឯផ្លែឈើពណ៌សរួមមាន ផ្លែចេក សារី ប៉ែសសាច់ស ពុទ្រា ស្រកានាគសជាដើម។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Eat the Rainbow: Go White to Help Your Heart, Blood Vessels, and Immune System
https://www.diplomatpharmacy.com/empower/library/eat-the-rainbow-white

The Importance of a Colorful Diet
https://www.winmedical.org/our-services/clinics/family-medicine/healthy-eating/the-importance-of-a-colorful-diet/

Eat Your (White) Vegetables!
https://www.amwayconnections.com/healthy-living/white-fruits-vegetables-ugly-but-healthy/

កំណែ​ប្រែបច្ចុប្បន្ន

14/09/2021

អត្ថបទ​ដោយ សុខ វណ្ណ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

គួរញ៉ាំបន្លែ និង​ផ្លែឈើប៉ុន្មាន​ក្នុង​មួយ​ថ្ងៃទើបល្អចំពោះសុខភាព?

ញ៉ាំបន្លែ និង​ផ្លែឈើបានច្រើនជួយកាត់បន្ថយស្រេ្តស


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Sep 14, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម