backup og meta

ផ្លែសូដាល្អចំពោះភ្នែក និងផ្តល់ប្រយោជន៍ច្រើនដល់សុខភាព

ផ្លែសូដាល្អចំពោះភ្នែក និងផ្តល់ប្រយោជន៍ច្រើនដល់សុខភាព

ផ្លែសូដាមានរសជាតិស្រដៀងនឹងស៊ុតក្រហមដែលស្ងោរឆ្អិន ប៉ុន្តែវាមានរសជាតិ​ផ្អែម។ ផ្លែសូដា សម្បូរទៅដោយបេតាការ៉ូទីន កាល់ស្យូម ផូស្វ័រ ជាតិដែក វីតាមីន C វីតាមីន B3  វីតាមីន B1  និងជាតិសរសៃ។ ខាងក្រោមនេះ​ជាអត្ថប្រយោជន៍​នៃការ​ញុំា​ផ្លែ​សូដា។

១. ជំនួយភ្នែកនិងសក់

សារធាតុបេតាការ៉ូទីននៅក្នុងផ្លែសូដាត្រូវបានបំប្លែង​ទៅជាវីតាមីន A ពេលចូលដល់រាង​កាយ​យើង។​ វីតាមីន​ A ជួយឱ្យភ្នែក​យើងមើលច្បាស់នៅ​ពេល​យប់ និងការពារភ្នែកស្ងួត។ លើសពីនេះ​ទៅ​ទៀតវាជួយការពារភ្នែក​ពីជំងឺភ្នែកឡើងបាយ និងជំងឺភ្នែកចុះខ្សោយ ដែលអាច​បណ្តាល​ឱ្យងងឹតភ្នែក។ វីតាមីន A ក៏ជួយឱ្យសក់ភ្លឺរលោង និងក្រាស់ដែរ។

២. ការពារការខ្វះគ្រាប់ឈាម

ជាតិដែកនៅក្នុងផ្លែសូដាជួយផលិតអេម៉ូក្លូប៊ីនដែលមានតួនាទីដឹកនាំអុកស៊ីសែនឆ្លងកាត់ចរន្តឈាមទៅគ្រប់កោសិការបស់រាងកាយ។ ដូច្នេះការញុំាផ្លែសូដាជួយឱ្យយើងមានកម្លាំង។

៣. ជួយឱ្យឆ្អឹងរឹងមាំ

ផ្លែសូដាសម្បូរទៅដោយកាល់ស្យូម និងផូស្វ័រដែលល្អចំពោះសុខភាពឆ្អឹង។ ឯជាតិដែកនៅក្នុងផ្លែ សូដាក៏មានតួនាទីក្នុងការផលិតកោសិកាឈាមក្រហម​ដែលមានសារៈសំខាន់ចំពោះការអភិវឌ្ឍរាងកាយ និងឆ្អឹងដែរ។

៤. បន្ថយហានិភ័យនៃការកើតជំងឺទឹកនោមផ្អែម

វីតាមីន B3 នៅក្នុងផ្លែសូដាមានតួនាទីគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាម ព្រោះវាជួយ​សម្រួលដល់ការបំលែងទៅជាថាមពល។

៥. ជួយពង្រឹងប្រព័ន្ធការពាររាងកាយ

បរិមាណវីតាមីន C នៅក្នុងផ្លែសូដាអាចជួយការពារ និងព្យាបាលជំងឺផ្តាសាយ និងគ្រុន​ផ្តាសាយ​បាន។

ផ្លែសូដាល្អចំពោះភ្នែកនិងផ្តល់ប្រយោជន៍ច្រើនដល់សុខភាព

៦. ជំនួយខួរក្បាល

បរិមាណជាតិដែកនៅក្នុងផ្លែសូដាក៏ជួយបង្កើនការផ្គត់ផ្គង់អុកស៊ីសែនដល់ខួរក្បាលផងដែរ។ ជា​លទ្ធផល​ខួរក្បាលអាចដំណើរការបានល្អ និងអាចកាត់បន្ថយហានិភ័យនៃការកើតជំងឺចាស់វង្វេង ។

៧. ជំនួយសន្លាក់ និងឆ្អឹងខ្ចី

វីតាមីន B3  នៅក្នុងផ្លែសូដាជួយបង្កើនភាពបត់បែនរ​បស់សន្លាក់ និងជួយបង្កើតឆ្អឹងខ្ចី។ សារធាតុកាល់ស្យូម និងផូស្វ័រនៅក្នុងផ្លែសូដាក៏ជួយក្នុងការបំបាត់ជំងឺរលាកសន្លាក់ដែរ។

៨. ជំនួយដល់ការរំលាយអាហារ

ជាតិសរសៃនៅក្នុងផ្លែសូដាជួយសម្រូលដល់ចលនាពោះវៀន ដែលធ្វើឱ្យ​យើង​ងាយ​ក្នុងការ​បន្ទោបង់។ ជាតិសរសៃក៏ជួយគ្រប់គ្រងកម្រិតជាតិ​គ្លុយកូស​ក្នុងឈាម និងជួយកម្ចាត់កូលេស្តេរ៉ូល​​អាក្រក់ចេញពីរាងកាយយើង​ផងដែរ។

ស្វែងយល់ពីបញ្ហាប្រព័ន្ធរំលាយអាហារ ចុចទីនេះ

ចំណុចគួរដឹង

  • ថ្វីត្បិតតែផ្លែសូដាផ្តល់ប្រយោជន៍ច្រើនដល់សុខភាព តែយើងត្រូវកម្រិត​បរិមាណញុំាដែរ ព្រោះការញុំាផ្លែសូដាច្រើនធ្វើឱ្យស្បែកយើង​ប្រែទៅជាពណ៌លឿង។
  • មនុស្សមួយចំនួនអាចអាលែកហ្ស៊ីនឹងផ្លែសូដា
  • ផ្លែសូដាមានកាឡូរីខ្ពស់ ប្រសិនបើយើងកំពុងសម្រកទម្ងន់គួរ​ចៀស​វាង​ផ្លែឈើនេះ។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

10 Unbelievable Health Benefits of Egg Fruit for You
https://drhealthbenefits.com/food-bevarages/fruits/health-benefits-of-egg-fruit

Health benefits of Canistel
https://www.healthbenefitstimes.com/canistel/

8 HEALTH BENEFITS OF CANISTEL
https://www.getatoz.com/content/8-health-benefits-of-canistel/2214

Pouteria campechiana
https://en.wikipedia.org/wiki/Pouteria_campechiana

កំណែ​ប្រែបច្ចុប្បន្ន

20/09/2021

អត្ថបទ​ដោយ សុខ វណ្ណ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

​​ផ្លែ​ទៀប​ ល្អ​ចំពោះ​សុខភាពភ្នែក បេះដូង និង​ស្រ្តីពពោះ

ហេតុផល ៩យ៉ាង ម៉ាក់ៗគួរញ៉ាំផ្លែទន្លាប់ពេលពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Sep 20, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម