backup og meta

ស្ករចម្រាញ់ និងស្ករធម្មជាតិ ជះឥទ្ធិពល​បែបណាចំពោះរាងកាយ?

ស្ករចម្រាញ់ និងស្ករធម្មជាតិ ជះឥទ្ធិពល​បែបណាចំពោះរាងកាយ?

រាងកាយរបស់យើងត្រូវការជាតិស្ករដើម្បីបំប្លែងទៅជាគ្លុយកូសសម្រាប់ផ្តល់ថាមពលដល់រាងកាយ។ ប៉ុន្តែឥទ្ធិពលរបស់ជាតិស្ករចំពោះរាងកាយ និងសុខភាពយើងគឺអាស្រ័យ ទៅលើប្រភេទ​ស្ករ​ដែល​យើងញ៉ាំ។ តើការញុំាស្ករចម្រាញ់​ និង​ស្ករធម្មជាតិមានឥទ្ធិពល​ខុសគ្នា​យ៉ាងណា​ចំពោះ​រាង​កាយ​យើង?

១. ស្ករចម្រាញ់

អ្នកស្រី Lauren Fleming អ្នកឯកទេស​ខាង​ចំណីអាហារ​​នៅ Savored RD Wellness បានលើក​ឡើង​ថា ស្ករដូចជា ស្ករស ស្ករក្រហម ស្ករអំពៅ ស្ករដូង ស្ករត្នោត ស្ករពោតជាដើមសុទ្ធតែបាន​មកពី​រុក្ខជាតិ ប៉ុន្តែពួកវាត្រូវបានចម្រាញ់ ឬកែច្នៃទៅជាទម្រង់ផ្អែម។

រាងកាយយើងបំបែកស្ករចម្រាញ់លឿន ដែលបណ្តាលឱ្យកម្រិតអាំងស៊ុយ​លីន និងជាតិស្ករក្នុង​ឈាម​កើនឡើងលឿន និងធ្លាក់ចុះឆាប់។ ដោយសារ​តែជាតិស្ករចម្រាញ់​ត្រូវបានរំលាយ​បានយ៉ាង​ឆាប់​រហ័ស វាមិនអាចធ្វើឱ្យយើង​មានមិនមានអារម្មណ៍ឆ្អែតទេ ទោះជាយើងញុំា​ច្រើនប៉ុនណាក៏ដោយ។

លើសពីនេះទៅទៀត អាហារ​ដែលផ្ទុកជាតិស្ករចម្រាញ់ដូចជា ទឹកក្រូច នំខេក និង​ស្ករគ្រាប់​ជា​ដើម​ ហើយជារឿយៗត្រូវបានគេចាត់ទុកជា “កាឡូរីទទេ’ មិន​សូវ​មាន​សារធាតុ​ចិញ្ចឹម​។ បើ​យើង​ញុំា​ច្រើន​នឹងធ្វើឱ្យយើងឡើងគីឡូ និងមានបញ្ហាសុខភាពច្រើន​យ៉ាង​។

អាហារផ្ទុកស្ករចម្រាញ់ ចង់គណនា BMI ចុចទីនេះ!

២. ស្ករធម្មជាតិ

ស្ករធម្មជាតិមាននៅក្នុងបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិក្នុងទម្រង់ជា fructose។ ឯស្ករ​ធម្មជាតិ​នៅក្នុងផលិតផលទឹកដោះ ដូចជាទឹកដោះគោ និងឈីសមានទម្រង់ជាឡាក់តូស (lactose) ។

ស្ករធម្មជាតិរំលាយយឺតៗ ជួយឱ្យយើងមានអារម្មណ៍ឆ្អែតបានយូរ និងជួយរក្សាការរំលាយ​អាហាររបស់យើងឱ្យមានស្ថិរភាព។ ការញុំាអាហារដែល​ផ្ទុកស្ករធម្មជាតិសម្បូរទៅជាតិសរសៃ ព្រមទាំងផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗដែលជួយរក្សារាងកាយយើងឱ្យមានសុខភាពល្អ និងជួយ​ការពារ​យើងពីជំងឺ។

រវាងស្ករចម្រាញ់ និងស្ករធម្មជាតិ ស្ករធម្មជាតិល្អចំពោះសុខភាពជាងស្ករចម្រាញ់ ឬស្ករកែច្នៃ។ ទោះបីជាយ៉ាងណាក៏ដោយ​យើងក៏​ត្រូវ​កម្រិតការញុំាដែរអាហារ​មាន​ស្ករ​ធម្មតជាតិ​នេះ​ដែរ​ ព្រោះការញុំាច្រើនក៏ធ្វើឱ្យយើងលើស ឬឡើងជាតិស្ករក្នុងឈាមដែរ។ ជាពិសេស​អ្នក​ដែលមានជំងឺទឹកនោមផ្អែម

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Here’s Everything You Need to Know About Fruit Sugar
https://aaptiv.com/magazine/fruit-sugar

Natural Vs Refined Sugar: Nutritionist Decodes The Difference
https://www.ndtv.com/health/natural-vs-refined-sugar-nutritionist-decodes-the-difference-2419315

NATURAL SUGAR VS REFINED SUGAR: THE SURPRISING TRUTH.
https://edukale.com/natural-sugar-vs-refined-sugar/

Fruit Sugar vs. Refined Sugar: What’s the Difference?
https://www.aroga.com/fruit-sugar-vs-refined-sugar/

កំណែ​ប្រែបច្ចុប្បន្ន

03/11/2021

អត្ថបទ​ដោយ សុខ វណ្ណ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Nov 03, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម